no-alternative title

Hyundai បង្ហាញរថយន្តអគ្គិសនីស៊េរីថ្មីមានឌីស្សាញនឹង Porsche 911S Turbo vibe និងមានមានសមត្ថភាពបើកបរបានចំងាយផ្លូវ 610 គីឡូម៉ែត្រ

ក្រុមហ៊ុន Hyundai Motor ទើបតែបានប្រកាសបង្ហាញចេញរថយន្តអគ្គិសនីប្រភេទ Sedan ដំបូងរបស់ខ្លួននាព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង។ សម្រាប់អគ្គិសនី Electric Sedan របស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះមានឈ្មោះផ្លូវការណ៍ថា Ioniq 6។ ម៉ាករថយន្តអគ្គិសនីប្រភេទ Sedan របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ គឺមានគោលដៅក្នុងការបង្កើនទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរឡើង ព្រមទាំងដើម្បីធ្វើការប្រគូតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla Inc។

Hyundai Ioniq 6 ប្រើប្រាស់អាគុយអគ្គិសនីកំលាំង 77.4 Khr ដែលក្រុមហ៊ុនបញ្ជាក់ថា សាកពេញម្តងអាចបើកបរបានចំងាយផ្លូវ 610 គីឡូម៉ែត្រ ឬ 379 ម៉ាយល៍  ធៀបនឹងម៉ូដែល Ioniq 5 ដែលអាចបើកបរបានចំងាយផ្លូវត្រឹម 429 គីឡូម៉ែត្រ។ ចំពោះការឌីស្សាញផ្នែកខាងក្រោយរបស់ Hyundai Ioniq 6  គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយនឹងម៉ូដែលរថយន្ត Porsche 911S Turbo vibe ដោយក្រុមការងារឌីស្សាញរបស់ Hyundai បានហៅការឌីស្សាញផ្នែកខាងក្រៅនៃរថយន្តនេះថា “Electrified Streamliner”។ ចំនែកការឌីស្សាញផ្នែកម៉ាណាខាងមុខវិញត្រូវបានរចនាឡើងជា Coupe-style C-pillar ជាមួយកញ្ចក់ប្រភេទ electronic rearview mirror និងមានបំពាក់ជាមួយនឹងកាមេរ៉ាផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តអគ្គិសនីប្រភេទ Sedan ដំបូងរបស់ Hyundai នេះ ត្រូវបានគេរំពឹងថា អាចនឹងមានជម្រើសពីរផ្សេងគ្នា គឺជម្រើសប្រើប្រាស់ម៉ូទ័រមួយ ឬហៅថា single-motor rear-wheel drive និងជម្រើសប្រើម៉ូទ័រពីរ Dual-motor four-wheel drive។ សម្រាប់សន្ទុះកំលាំងវិញ គឺ Hyundai Ioniq 6 អាចផលិតបាន 300 horsepower ដែលអាចបើកបរបានរយះចំងាយផ្លូវ 610 គីឡូម៉ែត្រ ឬ 14Khr ក្នុងរយះចំងាយ 100 គីឡូម៉ែត្រ។ សម្រាប់សង្វាក់ផលិតកម្មនៃរថយន្ត Electronic Sedan  Ioniq 6 ដំបូងរបស់ Hyundai នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2022 នេះ រីឯការចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកអាចនឹងធ្វើឡើងនៅដើមឆ្នាំ 2023។

ក្រុមហ៊ុន Hyundai នឹងវិនិយោគទឹកប្រាក់ប្រមាណ 95.5 ពាន់ពាន់លានវ៉ុន ឬ 73 ពាន់លានដុល្លារ នៅក្នុងវិស័យរថយន្តអគ្គិសនីក្នុងទសវត្សរ៍នេះ ដោយចាប់ផ្តើមក្នុងគម្រោងផលិតរថយន្តម៉ូដែលថ្មីឲ្យបានយ៉ាងហោចណាស់ 17 ម៉ូដែលនៅចន្លោះឆ្នាំ 2022 ដល់ឆ្នាំ 2030 និងមានបំណងលក់រថយន្ត EV ប្រចាំឆ្នាំឲ្យចំនួន 1.87 លានគ្រឿងនៅចុងទសវត្សរ៍នេះ។ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះមានគោលដៅដណ្តើមចំណែក 7% នៃទីផ្សារ EV នៅទូទាំងសកលលោកនៅឆ្នាំ 2030 និងចំណែក 11% នៅសហរដ្ឋអាមេរិក។ ហើយរថយន្ត EV Sedan Ioniq 6 បានបង្ហាញខ្លួនប្រហែល 7 ខែកន្លះក្រោយ បន្ទាប់ពីក្រុមហ៊ុន Kia ដែលជាបុត្រសម្ព័ន្ធ Hyundai Motor Group បានបង្ហាញរថយន្តអគ្គិសនី SUV ម៉ាក Niro ចុងក្រោយរបស់ខ្លួន។

យោងតាមទិន្នន័យចេញពីបណ្តាញបុត្រ  BloombergNEF ក្រុមហ៊ុន Hyundai និង Kia បានលក់អាគុយអគ្គិសនី និង plug-in hybrid EVs នៅត្រីមាសដំបូងឆ្នាំនេះបានចំនួន 123,000 ដែលមានគ្រងដំណែកលេខ 3 ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតក្នុងពិភពលោកបន្ទាប់ពី Tesla Inc និង BYD Co។ នៅក្នុងទីផ្សារនាប៉ែកអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក Hyundai មានចំនែកទីផ្សារភាគហ៊ុនសរុប 60%  ខណៈដែល Kia មានក្លាយជាម៉ាករថយន្តអគ្គិសនីដែលមានប្រជាប្រិយបំផុតលំដាប់លេខ 2 នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន