no-alternative title

របាយការណ៍ថ្មី៖ ក្រុមហ៊ុន Samsung Electronics នឹងផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Volkswagen

នៅពេលនេះ ក្រុមហ៊ុន Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការពង្រីកទៅលើបន្ទះឈីបសម្រាប់រថយន្ត។ តាមការបញ្ជាក់របស់ប្រភពជាច្រើនអោយដឹងថា ក្រុមហ៊ុន Samsung Electronics នឹងធ្វើការផ្គត់ផ្គង់បន្ទះឈីប automotive semiconductors (Exynos Auto) ទៅកាន់ក្រុមហ៊ុន Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកបន្ទាប់ពីក្រុមហ៊ុន Audi ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អាជីវកម្ម System LSI Division របស់ក្រុមហ៊ុន Samsung Electronics បានធ្វើការផ្គត់ផ្គង់នូវបន្ទះឈីប  ‘Exynos Auto’ ដែលជាបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះទៅកាន់ក្រុមហ៊ុនផលិតរថយន្ត Volkswagen ចាប់តាំងពីដើមឆ្នាំនេះ។ Exynos Auto គឺជាប្រភេទបន្ទះឈីប  system-on-a-chip (SoC) របស់ក្រុមហ៊ុន Samsung Electronics ហើយវាគឺជាខួរក្បាលរបស់ប្រព័ន្ធរថយន្តទាំងមូលតែម្តង។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បានផ្តោតខ្លាំងទៅលើបន្ទះឈីបសម្រាប់រថយន្តដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពេលអនាគត។ Exynos Auto គឺជាម៉ាកយីហោដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ បន្ទះឈីប Exynos Auto series នេះគឺផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Electronics ទៅកាន់ក្រុមហ៊ុន Audi ផងដែរហើយវាមានមុខងារជាច្រើនដូចជា status control, navigation និង  multimedia playback ។ បច្ចុប្បន្ននេះ រថយន្តជាច្រើនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Audi គឺប្រើប្រាស់នូវបន្ទះឈីប Exynos Auto semiconductor របស់ក្រុមហ៊ុន Samsung Electronics។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Volkswagen គឺជាក្រុមហ៊ុនធំរបស់ក្រុមហ៊ុនAudi ។ ក្រុមហ៊ុននេះក៏ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Toyota របស់ជប៉ុនសម្រាប់តំណែងជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកផងដែរ។ នៅក្នុងឧស្សាហកម្មផលិតរថយន្តនេះ អ្នកវិភាគជាច្រើននិយាយថា ក្រុមហ៊ុន Samsung Electronics នឹងផ្គត់ផ្គង់បន្ទះឈីប automotive semiconductors នេះទៅកាន់ក្រុមហ៊ុន Volkswagen បន្ទាប់ពី Audi ។ នេះគឺជាលើកដំបូងបំផុតដែលយើងបានដឹងអំពីកិច្ចព្រមព្រៀងនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
iPhone 16 នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ដែលមានគែមស្តើងបំផុតដើម្បីបង្កើនទំហំវិមាត្រអេក្រង់បានកាន់តែទូលាយ

iPhone 16 នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ដែលមានគែមស្តើងបំផុតដើម្បីបង្កើនទំហំវិមាត្រអេក្រង់បានកាន់តែទូលាយ

ដោយ ប៉េងលីន