no-alternative title

ក្រុមហ៊ុន Xiaomi ប្រកាសចាប់ផ្តើមជ្រើសរើសអ្នកជំនាញបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិសម្រាប់ឧស្សាហកម្មរថយន្តរបស់ខ្លួនហើយ

លោក Lei Jun ដែលជាស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែធ្វើការចែករំលែកនូវការផ្សព្វផ្សាយការជ្រើសរើសបុគ្គលិកជាច្រើននាក់នៅលើគណនី Weibo របស់គាត់។ នៅក្នុងការផ្សព្វផ្សាយនេះ ក្រុមហ៊ុននេះ ប្រកាសក្នុងការជ្រើសរើសនូវអ្នកជំនាញជាច្រើននៅក្នុងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនៅក្នុងអាជីវកម្មរថយន្តរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានប្រកាសថា ខ្លួននឹងចូលទៅក្នុងអាជីវកម្មរថយន្តឆ្លាតវៃ Smart Electric Vehicle ជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន 10 ពាន់លានយ័ន (1.5 ពាន់លានដុល្លារអាមេរិក)។ នៅពេលនេះ នាយកប្រតិបត្តិនេះ គឺបានចែករំលែកអំពីការជ្រើសរើសអ្នកជំនាញជាង 500 នាក់ឯណោះ ដើម្បីចូលរួមនៅក្នុងផ្នែកបើកបរស្វ័យប្រវត្តិ “Xiaomi Autonomous Driving Department” នេះ ។ 

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមនេះ គឺបានបញ្ជាក់ថា ខ្លួនប្រកាសជ្រើសរើសនូវអ្នកជំនាញជាង 500 នាក់ក្នុងការបង្កើតនូវបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Self-Driving Technology សម្រាប់រថយន្តឆ្លាតវៃជាច្រើនរបស់ខ្លួន។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏បានបង្កើននូវការខិតខំប្រឹងប្រែងក្នុងការជ្រើសរើសបុគ្គលិក និងការបើកផ្នែករថយន្តស្វ័យប្រវត្តិជាច្រើនផងដែរ។ នៅក្នុងនោះក៏មានផ្នែក data platforms, millimeter wave algorithms, control system, embedded software, imaging/perception និងជាច្រើនទៀតផង។ ទាក់ទងជាមួយបច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុននិយាយថា គឺនឹងមានការអាប់ដេតជាច្រើនទៀតនៅក្នុងពេលខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន