no-alternative title

ម៉ូតូអគ្គិសនី Ola S1 និង S1 Pro Scooters ផ្តើមបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយដោយចេញលក់ជាមួយនឹងតម្លៃ $1348

ថ្មីៗនេះ ក្រុមហ៊ុន Ola Electric ទើបតែបង្ហាញនូវម៉ូតូអគ្គិសនីចំនួន 2 នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា ដែលមានដូចជា ម៉ូតូ Ola S1 មានតម្លៃចាប់ពី ₹99,999 (~$1,348) ខណៈពេលដែលតម្លៃរបស់ម៉ូតូ Ola S1 Pro មានតម្លៃចាប់ផ្តើមពី ₹1,29,999 (~$1,753)។ ក្រុមហ៊ុននេះ បាននិយាយថា ម៉ូតូ e-Scooter ត្រូវបានឌីស្សាញ និងតម្លើងនៅក្នុងប្រទេសឥណ្ឌាសម្រាប់ទីផ្សារពិភពលោក។ ការដឹកជញ្ជូនម៉ូតូអគ្គិសនី Scooter នេះនឹងចាប់ផ្តើមនៅក្នុងខែតុលានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះ បានបន្តថា ម៉ូតូនេះ គឺមានបំពាក់នូវអេក្រង់ទំហំ 7-inch touchscreen ជាមួយនឹងបន្ទះឈីប octa-Core processor និងរ៉េមទំហំ 3GB ដោយនៅលើអេក្រង់នេះ ក៏មានមុខងារជាច្រើនទៀតដូចជា geo-fencing, anti-theft alert, Bluetooth connectivity, GPS និង WiFi រួមជាមួយនឹង Speakers ថែមទៀតផង។ សម្រាប់ម៉ូតូ S1 Pro នេះគឺមានសម្បកកង់ប្រភេទ 110/70-R12 MRF។

និយាយពីសមត្ថភាពម៉ូតូនេះ គឺដំណើរការជាមួយនឹងថាមពលថ្ម ហើយយើងក៏អាចមើលថាមពលថ្មថា នៅសល់ប៉ុន្មាន ឬអាចទៅបានប៉ុណ្ណា តាមរយៈកម្មវិធី Ola Electric app ផងដែរ។ ជាមួយនឹងវត្តមានរបស់ផលិតផលថ្មីនេះ ក្រុមហ៊ុននេះ ក៏បានបង្កើតនូវប្រព័ន្ធប្រតិបត្តិការ Ola MoveOS សម្រាប់ម៉ូតូនេះ ដើម្បីជំនួយដល់ការប្រើប្រាស់បានកាន់តែស្រួលផងដែរ។ ម៉ូតូនេះ ប្រើប្រាស់នូវ ‘Hyperdrive motor’ ដែលមានថាមពលដល់ទៅ 8.5kW ។ 

សម្រាប់ការធ្វើដំណើរនៅលើដងវិថី ម៉ូតូ S1 នេះ គឺអាចជិះបានក្នុងល្បឿនដល់ទៅ 90 Km ក្នុងមួយម៉ោង ខណៈពេលដែលម៉ូតូ Ola S1 Pro មានល្បឿនដល់ទៅ 115 Km ក្នុងមួយម៉ោងឯណោះ។ ម៉ូតូ Ola S1 នេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវថាមពលថ្មទំហំ 2.98 kWh ខណៈពេលដែលម៉ូឌែល Pro គឺមានថាមពលថ្មទំហំ 3.97 kWh។ សម្រាប់ការសាកថ្មរយៈពេល 15 នាទីអាចធ្វើដំណើរបានដល់ទៅ 75 គីឡូម៉ែត្រ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន