no-alternative title

សហរដ្ឋអាមេរិក បានយល់ព្រមផ្តល់នូវអាជ្ញាបណ្ណថ្មីដល់ Huawei ទៅលើការបញ្ជាទិញបន្ទះឈីបសម្រាប់រថយន្ត

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អាជីវកម្មរបស់ក្រុមហ៊ុន Huawei គឺមានស្ថានភាពអាក្រក់ខ្លាំងមែនទែននៅពេលដែលសហរដ្ឋអាមេរិក បានប្រកាសដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីខ្មៅ និងមានការហាមប្រាមក្រុមហ៊ុននេះ មិនអោយធ្វើការជាមួយនឹងក្រុមហ៊ុនជាច្រើន ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកកន្លងមក។ នៅពេលដែលអាជីវកម្មស្មាតហ្វូន និងបន្ទះឈីប គឺមានបញ្ហាធំនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ចាប់ផ្តើមផ្តោតខ្លាំងទៅលើអាជីវកម្មជាច្រើនដូចជាកុំព្យូទ័រ និងវិស័យរថយន្តវិញម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការផ្តល់នូវសញ្ញាថ្មីនេះ បានបង្ហាញថា ក្រុមហ៊ុនមហាយក្សចិនមួយនេះ ហាក់ដូចជាទទួលបាននូវដំណឹងល្អពីសហរដ្ឋអាមេរិកផងដែរ។ របាយការណ៍ថ្មីមួយចេញពី  Reuters ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិក បានទទួលនូវការយល់ព្រមទៅលើអាជ្ញាបណ្ណជាច្រើន ដែលមានតម្លៃរាប់លានដុល្លារអាមេរិកពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies ដើម្បីទិញបន្ទះឈីបសម្រាប់អាជីវកម្មរថយន្ត។ បន្ទះឈីបសម្រាប់រថយន្តទំនើបប្រហែលជាមិនមានបញ្ហាអ្វីច្រើនពីសហរដ្ឋអាមេរិកនោះទេ។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei គឺមានចាប់អារម្មណ៍នៅក្នុងការផលិតសមាសភាគជាច្រើនសម្រាប់រថយន្តអេឡិចត្រូនិច។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅក្នុងប្រទេសចិននេះបានបង្ហាញនូវប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ADS ដែលបង្ហាញខ្លួនជាផ្លូវការនៅលើរថយន្ត  BAIC Arcfox Alpha S ផងដែរ។ រថយន្តនេះគឺជារថយន្តអគ្គិសនីដំបូងបំផុតដែលមានដំណោះស្រាយ Lidar របស់ក្រុមហ៊ុន Huawei ហើយវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Huawei Harmony OS car system ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន