no-alternative title

Xiaomi បានហក់ចូលប្រឡូកក្នុងវិស័យឧស្សាហកម្មរថយន្តជាផ្លូវការណ៍ហើយក្រោយពីការទិញយកក្រុមហ៊ុន DeepMotion កាលពីពេលថ្មីៗនេះ

បច្ចុប្បន្នយើងមើលឃើញថាវិស័យឧស្សាហកម្មរថយន្តកំពុងតែមានភាពរីកចម្រើនខ្លាំងគួរអោយកត់សំគាល់ពិសេសរថយន្តដើរដោយថាមពលអគ្គសនីតែម្តង។ ជាមួយគ្នានេះដែរយើងឃើញថាមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗល្បីៗក្នុងពិភពលោកបាននឹងកំពុងបោះជំហានចូលប្រឡូកក្នុងវិស័យមួយនេះផងដែរ ដោយក្នុងនោះយើងឃើញមានជាអាថិ៍ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូន Apple, Xiaomi និង Huawei ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ងាកមកក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនដែលកំពុងឡើងកូដខ្លាំងក្នុងឆ្នាំ 2021 គឺ Xiaomi ឯណេះវិញ គឺបានសម្រេចហក់ចូលប្រឡូកក្នុងវិស័យឧស្សាហកម្មរថយន្តជាផ្លូវការណ៍ហើយ។ ដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះបានប្រកាសផ្លូវការណ៍កាលពីថ្ងៃម្សិលមិញនេះថា ខ្លួនបានបង្កើនក្រុមហ៊ុនថ្មីមួយឈ្មោះថា Xiaomi EV Inc ដែលជាក្រុមហ៊ុនធ្វើការលើផ្នែករថយន្តអគ្គសនី ដើម្បីចូលរួមប្រកូតប្រជែងទីផ្សារលើវិស័យរថយន្តអគ្គសនីនាពេលខាងមុខនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី Xiaomi បានចចារទិញយកក្រុមហ៊ុនផលិតបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ (Self-driving Technology) ឈ្មោះថា DeepMotion បានជោគជ័យកាលពីពេលថ្មីៗនេះ។

ជាមួយនឹងការបង្កើតក្រុមហ៊ុនថ្មីនេះ Xiaomi ត្រូវបានគេដឹងថា បានចាយទុនវិនិយោគជំហានដំបូងដល់ទៅ 1.5 ពាន់លានដុល្លារអាមេរិក និងបានជួលបុគ្គលិកថ្មីដែលជំនាញខាងផ្នែករថយន្តដល់ទៅជាង 300 នាក់ឯណោះ។ បន្ថែមពីនេះ Xiaomi ក៏មានគម្រោងបន្ថែមទុនវិនិយោគប្រមាណ 1.5 ពាន់លានដុល្លារអាមេរិកសម្រាប់រយះពេល 10 ឆ្នាំខាងមុខទៀត។ ទោះជាយ៉ាងណាក៏ដោយគេមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ដែលបញ្ជាក់ថា តើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ ធ្វើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គីសនីដោយខ្លួនឯង ឬក៏ផលិតតែគ្រឿងបរិក្ខាបំពាក់សម្រាប់រថយន្តអគ្គសនីដូចជាគ្រឿងបន្លាស់ (Hardware) និងកម្មវិធី (Software solution) ដើម្បីធ្វើផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោក ឬយ៉ាងណា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន