no-alternative title

BMW បញ្ចេញគំរូកូនម៉ូតូអគ្គិសនីថ្មីម៉ូដែល CE 02 ដែលជាម៉ូដែលផ្តោតសំខាន់សម្រាប់ក្មេងៗដែលចាប់ផ្តើមរៀនជិះម៉ូតូលើកដំបូង

យើងដឹងហើយថា BMW គឺជាក្រុមហ៊ុនផលិតរថយន្តប្រណិតល្បីឈ្មោះបំផុតមួយនៅលើពិភពលោក។ ក្រៅពីផលិតរថយន្តទំនើបៗទៅក្រុមហ៊ុនអាល្លឺ ម្ម៉ង់មួយនេះក៏ផ្តោតទៅលើទីផ្សារផលិតម៉ូតូអគ្គីសនីផងដែរ ហើយក្រុមហ៊ុននេះក៏បានបង្ហាញចេញនូវគំរូមួយចំនួនរួចហើយកាលពីប៉ុន្មានឆ្នាំមុននេះ ហើយក្នុងចំនោមម៉ូតូអគ្គិសនីទាំងអស់របស់ BMW យើងឃើញមានម៉ូដែល CE04 ត្រូវបានក្រុមហ៊ុនបង្ហាញចេញផ្លូវការណ៍រួចរាល់ហើយដែរ ដែលមានតម្លៃខ្ទង់ប្រមាណជា $14,300 ឯណោះ ហើយនឹងត្រូវចេញលក់នៅឆ្នាំ 2022 ខាងមុខ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយឡែកក្នុងពេលនេះ BMW ក៏បានបង្ហាញចេញនូវគំរូកូនម៉ូតូអគ្គីសនី (mini-bike) ម៉ូដែល CE02 មួយបន្ថែមទៀតនៅមុនព្រឹត្តិការណ៍ IAA Mobility Conference ដែលត្រូវប្រារព្ធធ្វើឡើងនៅប្រទេសអាល្លឺម្ម៉ង់ផ្ទាល់តែ។ កូនម៉ូតូអគ្គិសនីថ្មីនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា វាត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ដែលមានវ័យក្មេងៗដែលចេះជិះម៉ូតូមិនទាន់ស្ទាត់ ឬក៏អ្នកចាប់ផ្តើមរៀនជិះម៉ូតូលើកដំបូង។

លក្ខណៈពិសេសរបស់ BMW CE02 គឺមានទំហំតូចទំងន់ស្រាលជាមួយទំងន់ប្រមាណ 120 គីឡូក្រាមប៉ុណ្ណោះ និងមានតួរផលិតឡើងពីសារធាតុពណ៌ប្រាក់លាយខ្មៅដែល BMW ហៅថា “technoid typography” ព្រមទាំងមានបំពាក់នូវអេក្រង់ LED ទំហំធំល្មមមួយសម្រាប់ផ្តល់នូវព័ត៌មានសំខាន់ៗមួយចំនួនរបស់ម៉ូតូដូចជាកម្រិតល្បឿន និងថាមពលថ្មជាដើម។ 

កូនម៉ូតូអគ្គិសនីថ្មីនេះបំពាក់មកជាមួយម៉ូទ័រប្រភេទ belt-driven motor ដែលអាចផលិតកំលាំងអគ្គិសនីបាន 11kW មានថ្មសាកពេញម្តងដែលអាចបើកបានរយះចំងាយផ្លូវ 90km ជាមួយល្បឿនលឿនបំផុតដល់ 90Km/h។ ទោះជាយ៉ាងណា BMW មិនបានបញ្ជាក់ពីទំហំថ្មអគ្គិសនីដែលប្រើនៅលើកូនម៉ូតូអគ្គិសនីថ្មីនេះទេ។

BMW បានបញ្ជាក់ថា CE02 មិនមែនជាប្រភេទម៉ូតូធម្មតា ឬក៏ជា Scooter  នោះទេ ប៉ុន្តែវាគឺជាកូនម៉ូតូអគ្គិសនី (mini-bike) ដែលផលិតឡើងសម្រាប់ទីផ្សារអ្នកប្រើដែលមានវ័យក្មេង។ ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់អាល្លឺម៉្មង់ខាងលើនេះមិនបានបញ្ជាក់ពីថ្ងៃប្រកាសចេញផ្លូវការណ៍ និងតម្លៃរបស់ CE02 mini-bike នៅឡើយទេ ប៉ុន្តែ គេរំពឹងថាកូនម៉ូតូអគ្គិសនីនេះនឹងមានតម្លៃធូរថ្លៃច្រើនជាងម៉ូដែល BWM CE04៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន