no-alternative title

CEO របស់ Xiaomi បានប្រកាសថាក្រុមហ៊ុនខ្លួននឹងចាប់ផ្តើមសង្វាក់ផលិតរថយន្តដំបូងទ្រង់ទ្រាយធំនៅឆ្នាំ 2024

ក្រោយពីបានប្រកាសពីគម្រោងក្នុងហក់ចូលប្រឡូកនៅក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីកាលពីខែមិនាក្នុងឆ្នាំ 2021 នេះ ពេលនេះក្នុងអំឡុងនៃកិច្ចប្រជុំវិនិយោគិន នាយកប្រតិបត្តិការរបស់ Xiaomi បានបញ្ជាក់ថា ការផលិតរថយន្តអគ្គិសនីរបស់ខ្លួនបាននឹងកំពុងដំណើរការ។ ជាការពិតណាស់លោក Lei Jun មានការជឿជាក់ថា ការផលិតរថយន្តទ្រង់ទ្រាយធំដំបូងរបស់ក្រុមហ៊ុនលោកនឹងចាប់ផ្តើមនៅឆមាសទីមួយក្នុងឆ្នាំ 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi បានបញ្ចប់ការចុះឈ្មោះអាជ្ញាប័ណ្ឌផលិតរថយន្ត EV របស់ខ្លួនផ្លូវការណ៍ហើយកាលពីអំឡុងខែសីហា ដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនដែលមានចំណាត់ថ្នាក់លេខ 2 ក្នុងពិភពលោកក្នុងពេលបច្ចុប្បន្នមួយនេះគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន 10 ពាន់លានដុល្លារអារិកសម្រាប់រយះពេល 10 ឆ្នាំខាងមុខនេះ។ ហើយថ្មីៗនេះ Xiaomi ក៏បានទិញយកក្រុមហ៊ុន DeepMotion ដែលជាក្រុមហ៊ុន ធ្វើការលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង (Self-driving) និងបានប្រកាសជួលបុគ្គលិកសម្រាប់ធ្វើការក្នុងអាជីវកម្មថ្មីរបស់ខ្លួនរួចរាល់ហើយដែរ។

ទោះយ៉ាងណាក៏ដោយគេមិនទាន់ដឹងច្បាស់ថាតើក្រុមហ៊ុន Xiaomi មានគម្រោងផលិតរថយន្តដោយខ្លួនឯងផ្ទាល់ ឬក៏នឹងផ្តល់ឲ្យប្រភពផលិតកម្មទៅក្រុមហ៊ុនភាគីទីបីដែលជាក្រុមហ៊ុនផលិតរថយន្តស្រាប់នោះដើម្បីផលិតរថយន្តឲ្យខ្លួននោះទេ។ ដូច្នេះ មានតែរងចាំមើលអាជីវកម្មថ្មីរបស់ Xiaomi តើអាចមានប្រជាប្រិយភាព និងមានសន្ទុះទីផ្សារល្អដូចអាជីវកម្មស្មាតហ្វូនដែរ ឬយ៉ាងណា ព្រោះថា Apple ក៏គ្រោងបញ្ចេញរថយន្តអគ្គីសនីដំបូងរបស់ខ្លួននៅប៉ុន្មានឆ្នាំខាងមុខទៀតនេះដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន