no-alternative title

រថយន្តអគ្គីសនី AVATR E11 អាចបើកបរបាន 700 គីឡូម៉ែតនៅពេលសាកថាមពលពេញម្តង និងមានតម្លៃខ្ទង់ប្រហាក់ប្រហែល $47,000

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន AVATR ដែលជាសម្ព័ន្ធក្រុមហ៊ុនថ្មី ដែលមានការចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន Huawei និង CATL ហើយនឹងក្រុមហ៊ុន Changen Automobile នោះ បានប្រកាសចេញជាផ្លូវការណ៌នូវ AVATR E11 ដែលជារថយន្តឆ្លាតវៃដំបូងបំផុតរបស់ខ្លួន ដែលប្រើប្រាស់នូវថាមពលមអគ្គីសនីទាំងស្រុង។ រថយន្ត AVATR E11 គឺជាប្រភេទរថយន្ត SUV Coupe ដែលមានការឌីស្សាញរូបរាងស្អាត ប្រណិត ដែលមើលទៅគឺពិតជារថយន្តដែលមានភាពស៊ីវីល័យមែនទែន បើមើលចំពីមុខ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត AVATR E11 គឺមានប្រវែងសសរុប 4.8 meters ដែលដូចគ្នាជាមួយរថយន្ត EVs ដ៏ទៃទៀតដែរ។ ហើយរថយន្តនេះ គឺមានការឌីស្សាញជាមួយននឹងពន្លឺឆ្នូតដែលមានការលាក់ទុកនៅជុំវិញទ្វាទាំងអស់ ដែលមានលក្ខណៈពិសេសមែនទែន។ រថយន្ត AVATR E11 បង្ហាញជាមួយនឹងសមត្ថភាពខ្ពស់ អាចបើកបរបាន 700 គីឡូម៉ែតនៅពេលសាកថាមពលពេញម្តង ហើយនិងអាចបង្កើតកម្លាំងពី 0 ទៅ 100kmph ដោយប្រើរយៈពេលតិចជាង 4 seconds ប៉ុណ្ណោះ។

សូមជាំរាបថា AVATR E11 គឺជាសមិទ្ធិផលថ្មី និងដំបូងរបស់ក្រុមហ៊ុនមួយនេះ ដែលជាការចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន Huawei ដែលមានជំនាញខាងបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធប្រតិបត្តិការ និងក្រុមហ៊ុន CATL ជាអ្នកជំនាញខាងផលិតអាគុយនិងផលិតផល EVs ហើយនឹងក្រុមហ៊ុន Changen Automobile ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន។ 

រថយន្ត AVATR E11 និងមានតម្លៃខ្ទង់ 300,000 yuan ដែលប្រហាក់ប្រហែល $47,000។ ក្រុមហ៊ុននេះ គ្រោងនឹងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងត្រីមាសទីពីរឆ្នាំ 2022 ហើយនិងអាចចេញលក់នៅត្រីមាសទី 3 នៅឆ្នាំ 2022 ដដែល។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន