no-alternative title

ក្រុមហ៊ុន BMW គ្រោងដាក់បញ្ចូលការផលិតម៉ូតូអគ្គិសនីស៊េរី CE 04 e-Bike ក្នុងទ្រង់ទ្រាយធំ នាពេលអនាគតដ៏ខ្លីខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្តប្រណិតម៉ាក BMW របស់ប្រទេសអាល្លឺម៉ងបានចាប់ផ្តើមគម្រោងក្នុងការផលិតម៉ូតូដើរដោយថាមពលអគ្គិសនីដែលមានល្បឿនលឿនបំផុតដល់ 75mph ឈ្មោះថា BMW CE 04 e-Bike។ គម្រោងក្នុងការផលិតម៉ូតូដើរដោយថាមពលអគ្គិសនីមួយនេះត្រូវបានក្រុមហ៊ុនបង្ហាញពីគំរូលើកដំបូងក្នុងឆ្នាំ 2020 ជាមួយនឹងការបំពាក់នូវផ្នែកពិសេសៗទំនើបៗដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោយពីការដាក់បង្ហាញគំរូម៉ូដែលអគ្គិសនីមួយនេះ BMW គ្រោងដាក់បញ្ចូលសង្វាក់ផលិតកម្មម៉ូតូ CE 04 ក្នុងទ្រង់ទ្រាយធំតែម្តង។ ដែលតាមការបញ្ជាក់ពី BMW សង្វាក់ផលិតកម្មម៉ូតូអគ្គិសនីថ្មីនេះអាចនឹងត្រូវដាក់បញ្ចូលនៅក្នុងសង្វាក់ផលិតកម្មនៅក្នុងរោងចក្រស្ថិតនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់តែម្តង។

ម៉ូតូអគ្គិសនី CE 04 e-Bike ថ្មីនេះត្រូវបានរចនាឡើងជា Hybrid High-end Scooter និង Light e-bike ជាមួយនឹងល្បឿនលឿនដល់ទៅ 75mph ឬ 120km/h។ ម៉ូតូអគ្គិសនីថ្មីនេះត្រូវបាន BMW បំពាក់នូវម៉ូទ័រអគ្គិសនីដែលផ្តល់នូវកំលាំងសេស 42 horsepower មានសមត្ថភាពបង្កើនល្បឿនពី 0 ទៅ 31mph ចំណាយពេលប្រមាណតែ 3 វិនាទីប៉ុណ្ណោះ។ BMW CE 04 e-Bike បំពាក់នូវអាគុយកំលាំង 8.9 kWh ដែលសាកពេញម្តងអាចបើកបរបានរយះចំងាយប្រមាណជា 81 ម៉ាយ ឬប្រហែល 130 គីឡូម៉ែត្រ។

ក្រៅតែពីមានល្បឿន Top-Speed និងថាមពលថ្មប្រើបានរយះចំងាយឆ្ងាយហើយ ម៉ូតូអគ្គិសនីថ្មីរបស់ BMW នៅមានប្រព័ន្ធគ្រប់គ្រងលំនឹង និងសុវត្ថិភាពក្នុងការបើកបរថែមទៀតផង។ ដែលក្នុងនោះមានដូចជាប្រព័ន្ធគ្រប់គ្រងលំនឹងបើកបរដោយស្វ័យប្រវត្តិ Automatic Stability Control (ASC), មុខងារ Dynamic Traction Control (DTC) និង reverse gear រួមទាំងមុខងារពិសេសៗជាច្រើនទៀតដូចជាអាចដោតសាកភ្លើងបានតាមរយះរន្ធចម្លងអគ្គិសនីក្នុងផ្ទះ ហើយបើតាមការបញ្ជាក់ពី BMW ម៉ូតូអគ្គិសនី CE 04 e-Bike ក៏គាំទ្របច្ចេកវិទ្យសាកភ្លើងល្បឿនលឿន Fast Charging ផងដែរ។

ជាចុងក្រោយ បើតាមការបញ្ជាក់ពី BMW ម៉ូតូអគ្គិសនី CE 04 e-Bike នឹងត្រូវផលិតម៉ូដែលសម្រាប់ភ្នាក់ងារប៉ូលិសប្រើផងដែរ។ ម៉ូតូអគ្គិសនី BMW CE 04 e-Bike អាចនឹងត្រូវចេញលក់លើទីផ្សារលើកដំបូងក្នុងឆ្នាំ 2022 ខាងមុខជាមួយតម្លៃខ្ទង់ប្រហែល $12,000៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន