ក្រុមហ៊ុន Ford ប្រកាសចេញរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មី

ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ថ្ងៃទី 24 ខែវិចិ្ឆកា ឆ្នាំ2021 - ក្រុមហ៊ុន Ford បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធរថយន្ត Pickup ជំនាន់ថ្មីរបស់ខ្លួននោះគឺរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មី (The Next-Gen Ford Ranger) ដែលត្រូវបានរចនារូបរាងថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ហើយរថយន្តនេះនឹងក្លាយជារថយន្តដែលមានភាពឆ្លាតវៃ មានភាពបត់បែន និងសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃរថយន្ត Pickup។

 

no-alternative title

ដោយប្រើជំនាញ និងបទពិសោធន៍នៃការផលិតរថយន្ត Ford អស់រយៈពេលជាច្រើនឆ្នាំ និងការស្វែងយល់អំពីតម្រូវការរបស់អតិថិជនរថយន្ត Pickup ក្រុមហ៊ុន Ford បានធ្វើការសម្ភាសន៍អតិថិជនជាង 5,000 នាក់ និងរៀបចំសិក្ខាសាលាជាច្រើនដង ទម្រាំតែអាចផលិតរថយន្ត Ford Ranger ជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលក្ខណៈអាជីវកម្ម គ្រួសារ ការផ្សងព្រេង និងគ្រប់ដំណើរកម្សាន្តផ្សេងៗ។

លោក Jim Farley អគ្គនាយក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford Motor Company បានលើកឡើងថា៖ “រថយន្តត្រកូល Ford Ranger បានមានវត្តមានក្នុងទីផ្សារអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រថយន្ត Pickup មួយនេះតែងតែជាដៃគូដែលគួរឲ្យទុកចិត្តសម្រាប់ម្ចាស់អាជីវកម្ម កសិករ គ្រួសារ អ្នកផ្សងព្រេង អ្នកដឹកជញ្ជូន និងអតិថិជននានា នៅជាង 180 ប្រទេសជុំវិញពិភពលោក។

សម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីនេះគឺមិនត្រឹមតែជាផលិតផលដែលអតិថិជនស្រឡាញ់ពេញចិត្ត និងទិញយកមកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននោះទេ ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍ថ្មីស្រឡាងមួយដែលអាចជួយបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុន Ford និងអតិថិជនឲ្យកាន់តែរឹងមាំ និងយូរអង្វែង។

ក្រុមហ៊ុន Ford បានបង្កើតពាក្យស្លោកសម្រាប់ម៉ូឌែល Ford Ranger ថា៖ “Living The Ranger Life ដែលវាមានន័យថារស់នៅជីវិតជាមួយរថយន្ត Ranger” ដែលនេះវាក៏ជាការរួមចំណែកក្នុងការចូលរួមបង្កើតរថយន្ត Ford Ranger ជំនាន់ថ្មីនេះផងដែរ។

ជាក់ស្តែងរថយន្ត Ford Ranger ជំនាន់ថ្មីមានភាពលេចធ្លោ និងពោរពេញដោយអំណាច ដោយផ្នែកទទឹងនៃរថយន្តមានទំហំធំជាងមុនរហូតដល់ទៅ 50mm ដោយនេះមិនត្រឹមតែជាការឌីហ្សាញតែប៉ុណ្ណោះទេ តែថែមទាំងជាការជួយសម្រួលដល់ប្រព័ន្ធជើងក្រោមថ្មីឲ្យដំណើរការកាន់តែប្រសើរជាងមុន។  ជាមួយនឹងការរចនាប៉ាណាថ្មីស្រឡាង បូករួមនឹងចង្កៀងមុខប្រភេទ C-Clamp ដែលត្រូវបានរចនាជារាងអក្សរ C ប្លែកខុសពីរថយន្តដ៏ទៃ ជាប្រភេទ Matrix LED ជំនាន់ចុងក្រោយ និងអាចបញ្ចេញភ្លើងមួយជុំវិញរថយន្តតែម្តង (Zone Lighting) ដែលវាជាអត្តសញ្ញាណថ្មីមួយសម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីនេះ។ 

ផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុង មានភាពធំទូលាយជាងមុនដោយការរចនាបានយកគំរូតាម Ford F-150 ជាពិសេសនោះគឺបានបំពាក់មកជាមួយនឹងអក្សរផុសធំ RANGER ដែលមើលទៅកាន់តែអង់អាចក្លាហាន ដែលនេះជាអ្វីដែលអតិថិជនកំពុងតែទន្ទឹងរង់ចាំជាយូរណាស់មកហើយ។

រីឯទ្វារផ្នែកខាងក្រោយក៏អាចប្រើសម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗ និងមានរន្ធសាកថ្មទំហំធំដែលងាយស្រួលក្នុងការប្រើប្រាស់ជាប្រភេទអាជីវកម្ម និងដំណើរកម្សាន្តបែបផ្សងព្រេង។ ចំណុចថ្មីមួយដែលរថយន្ត Ford Pickup ជំនាន់មុនៗមិនធ្លាប់បានបំពាក់នោះគឺ ឈ្នាន់ជាន់នៅចំហៀងកាងផ្នែកខាងក្រោយ (Rear Load Box Access Step) ដែលអនុញ្ញាតឲ្យឡើងចុះរថយន្តតាមផ្នែកចំហៀងដោយមិនចាំបាច់ឡើងជាន់លើសំបកកង់ដូចមុននោះទេ នេះជាចំណុចដែលអាចបញ្ជាក់ថា Ford កាន់តែគិតគូពីអ្នកប្រើប្រាស់រថយន្ត ហើយចំណុចនេះគេសង្កេតឃើញថាមិនទាន់មានរថយន្ត Pickup ណាមួយមានបំពាក់ឈ្នាន់បែបនេះនៅឡើយទេ ដោយនេះស្តែងឲ្យឃើញក្រុមហ៊ុន Ford កាន់តែយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់។ 

ផ្នែកខាងក្នុងត្រូវបានរចនារូបរាងថ្មីទាំងស្រុង ដែលមានលក្ខណៈធំទូលាយ ស្រឡះ ទំនើប និងប្រណិតជាងមុន ហើយសម្ភារៈតុបតែងលម្អផ្នែកខាងក្នុងត្រូវបានធ្វើឡើងពីស្បែកប្រណិតលំដាប់ខ្ពស់ដែលកាន់តែផ្តល់នូវផាសុកភាព ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ និងអ្នករួមដំណើរ។ 

អ្វីដែលកាន់តែពិសេសអស្ចារ្យបំផុតនោះគឺអេក្រង់ Touch Screen ចំកណ្តាលទំហំ 10.1អ៊ីញ ឬ 12អ៊ីញ ទៅតាមម៉ូឌែលនៃរថយន្ត និងបច្ចេកវិទ្យា SYNC 4 ជំនាន់ចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យភ្ជាប់អ៊ីនធឺណេតនៅពេលធ្វើដំណើរ និងការភ្ជាប់ជាមួយកម្មវិធី FordPassTM ដែលវានឹងបង្កើតបទពិសោធន៍ថ្មីមួយសម្រាប់អ្នកប្រើប្រាស់មុខងារកម្សាន្ត និងអត្ថប្រយោជន៍ប្រើប្រាស់ជាច្រើនទៀតដូចជា៖ ការបញ្ឆេះពីចម្ងាយ ការត្រួតពិនិត្យស្ថានភាពរថយន្ត មុខងារចាក់សោ និងដោះសោពីចម្ងាយតាមរយៈទូរស័ព្ទដៃរបស់លោកអ្នក។ល។ 

មិនតែប៉ុណ្ណោះរថយន្តនេះថែមទាំងមានមុខងារសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រន្ធសាកថ្ម USB មុខក្រោយ និងរន្ធសាកថ្ម USB Type C ផងដែរ។  កុងទ័រក៏បានរចនាថ្មីទាំងស្រុងដែលសម្រាប់ជំនាន់ថ្មីនេះ Ford បានប្រើប្រាស់កុងទ័រ Digital ទំហំ 8អ៊ីញដែលអាចបង្ហាញនូវព័ត៍មាននានាអំពីរថយន្តដែលផ្តល់នូវរូបភាពរស់រវើកច្បាស់ល្អ។ 

បច្ចេកវិទ្យាថ្មីដែលអតិថិជនកំពុងទន្ទឹងរង់ចាំសម្រាប់រថយន្ត Ford Ranger Pickup នោះគឺ 

•ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ (360 Degree Camera View) ផ្តល់នូវរូបភាពច្បាស់ល្អ មានភាពរស់រវើកចំកណ្តាលនៃអេក្រង់ធំទំហំ 10.1អ៊ីញ ឬ 12អ៊ីញ លាតសន្ធឹងពីលើចុះក្រោមរាងជាទ្រវែង (Portrait)

•ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On and Off-Road Drive Modes)  ដែលប្រព័ន្ធនេះដូចទៅនឹងរថយន្ត Ford Ranger Raptor និង Ford F-150 Raptor ដែលជាប្រព័ន្ធមួយជួយសម្រួលដល់អ្នកបើកបរអាចជ្រើស mode នៃការបើកបរទៅស្ថានភាពផ្លូវដូចជា៖ រអិល ខ្សាច់ ភួក និងការអូសសណ្តោងជាដើម

•ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake) ជួយសម្រួលដល់ការដាក់ហ្រ្វាំងដៃមានភាពលឿនរហ័ស និងបត់បែន 

•អ្វីដែលកាន់តែអស្ចារ្យមួយទៀតនោះគឺការរចនាចង្កឹះលេខជំនាន់ថ្មីរូបរាងស្រស់ស្អាតបែបស្ព័រ  បូករួមជាមួយនឹងប្រព័ន្ធប្តូរលេខអេឡិចត្រូនិច (All New E-Shifter)  ដែលមានប្រអប់លេខ 10វគ្គអូតូ និងអាចប្រើប្រាស់លេខដៃរហូតដល់ទៅ 6 លេខ ដែលអាចឲ្យអ្នកបើកបរប្តូរលេខពេលកំពុងបើកបរកាន់តែផ្តល់ភាពងាយស្រួលថែមមួយកម្រិតទៀតសម្រាប់អ្នកបើកបរ។

យោងតាមការចេញប្រកាសពីក្រុមហ៊ុន Ford នៅប្រទេសអូស្រ្តាលី បានបង្ហាញឲ្យឃើញថា Ford បានបន្ថែមជម្រើសម៉ាស៊ីនជូនអតិថិជនដែលក្នុងនោះមានរហូតដល់ 4 ជម្រើសដូចជា៖

-ម៉ាស៊ីនម៉ាស៊ូតទំហំ 3.0L V6 Turbodiesel សម្រាប់អតិថិជនចង់បានជម្រើសនៃថាមពល និងកម្លាំងបង្វិលជុំបន្ថែមទៀតសម្រាប់ការអូសសណ្តោង ដឹកទំនិញធ្ងន់ៗ និងការបើកបរលើផ្លូវមានឧបសគ្គ

-ម៉ាស៊ីនម៉ាស៊ូត Single-Turbo ដែលផ្តល់នូវថាមពលកម្លាំងបង្វិលជុំ និងសន្សំសំចៃប្រេងដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ទូទៅ និងបែបអាជីវកម្មខ្នាតតូច និងមធ្យម

-ម៉ាស៊ីនម៉ាស៊ូត Bi-Turbo ដែលជាប្រភេទម៉ាស៊ីនដែលបានធ្វើកំណែទម្រង់ថ្មីមានលក្ខណៈទំនើបជាងមុន សម្រាប់អតិថិជនដែលចង់បានថាមពល និងកម្លាំងខ្លាំងតែក៏ត្រូវការការសន្សំសំចៃប្រេង

-ម៉ាស៊ីនសាំងប្រភេទ 2.3L EcoBoost ស៊ីឡាំង 4 នេះជាលើកដំបូងដែលក្រុមហ៊ុន Ford បានបំពាក់ម៉ាស៊ីនសាំងប្រភេទ EcoBoost លើរថយន្ត Ford Ranger Pickup 

ជាសរុបមកវិញ សម្រាប់ម៉ូឌែល Ford Ranger ជំនាន់ថ្មីនេះ Ford បានកែរូបរាងថ្មីទាំងស្រុងទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ជាពិសេសនោះគឺប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយដែលចំណុចនេះគឺ Ford តែងតែឈរលើដៃគូប្រកួតប្រជែងជានិច្ច។ រថយន្ត Ford Ranger ជំនាន់ថ្មីនឹងក្លាយជារថយន្តដែលឆ្លាតវៃ ធន់រឹងមាំ និងអាចជំនះបត់បែនគ្រប់កាលៈទេសៈ ហើយនឹងក្លាយជារថយន្តដែលមានវិសាលភាពឥតដែនកំណត់។ 

យើងសង្ឃឹមថាឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Ford នឹងធ្វើបញ្ចេញព័ត៍មាន និងលក្ខណៈផ្សេងៗអំពីរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ 2023 ជំនាន់ថ្មីនេះឲ្យសាធារណៈជនជ្រាបកាន់តែច្បាស់។ 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO ត្រៀមដាក់សម្ពោធជាផ្លូវការណ៍នូសស្មាតហ្វូនស៊េរីថ្មី OPPO A95 របស់ខ្លួននៅថ្ងៃទី 22 វិច្ឆិកាស្អែកនេះហើយ!

OPPO ត្រៀមដាក់សម្ពោធជាផ្លូវការណ៍នូសស្មាតហ្វូនស៊េរីថ្មី OPPO A95 របស់ខ្លួននៅថ្ងៃទី 22 វិច្ឆិកាស្អែកនេះហើយ!

ដោយ ប៉េងលីន
របាយការណ៍ថ្មី៖ iPhone 14 Pro Series អាចនឹងក្លាយជា iPhone  ដំបូងគេដែលប្រើនូវរន្ធសាកថ្ម USB-Type-C ជំនួស Lightning Connector

របាយការណ៍ថ្មី៖ iPhone 14 Pro Series អាចនឹងក្លាយជា iPhone ដំបូងគេដែលប្រើនូវរន្ធសាកថ្ម USB-Type-C ជំនួស Lightning Connector

ដោយ ប៉េងលីន
realme GT 2 Pro នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 898 និងបច្ចេកវិទ្យាសាកកម្លាំង 125W

realme GT 2 Pro នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 898 និងបច្ចេកវិទ្យាសាកកម្លាំង 125W

ដោយ ប៉េងលីន
មកដឹងពីគុណសម្បត្តិខ្លះៗរបស់ OPPO Reno 7 Series នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់នាថ្ងៃទី 25 វិច្ឆិកា 2021

មកដឹងពីគុណសម្បត្តិខ្លះៗរបស់ OPPO Reno 7 Series នៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់នាថ្ងៃទី 25 វិច្ឆិកា 2021

ដោយ ប៉េងលីន
OPPO A95 ដាក់សម្ពោធជាផ្លូវហើយកាលពីយប់មិញតម្លៃ $299! អ្នកណាខ្លះចង់ក្លាយជាម្ចាស់ស្មាតហ្វូននេះមុនគេ? តោះទៅ Pre-Order លឿនៗ ចាំកាលទៀត?

OPPO A95 ដាក់សម្ពោធជាផ្លូវហើយកាលពីយប់មិញតម្លៃ $299! អ្នកណាខ្លះចង់ក្លាយជាម្ចាស់ស្មាតហ្វូននេះមុនគេ? តោះទៅ Pre-Order លឿនៗ ចាំកាលទៀត?

ដោយ ប៉េងលីន
Xiaomi 12 Series អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែធ្នូខាងមុខនេះជាមួយនឹងវត្តមានជំនាន់ថ្មីរបស់ Xiaomi Mix Fold ផងដែរ

Xiaomi 12 Series អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែធ្នូខាងមុខនេះជាមួយនឹងវត្តមានជំនាន់ថ្មីរបស់ Xiaomi Mix Fold ផងដែរ

ដោយ ប៉េងលីន