ក្រុមហ៊ុន NIO ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Shell បង្កើតស្ថានីយ៍បញ្ចូលថាមពលនៅក្នុងប្រទេសចិននៅឆ្នាំ 2025

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនរថយន្តអគ្គីសនី NIO បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងមួយក្រុមហ៊ុន Shell ទៅលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រថ្មី។ ជាមួយនឹងភាពជាដៃគូថ្មីនេះ ក្រុមហ៊ុនទាំងពីរ គឺនឹងធ្វើការរួមគ្នាក្នុងវិស័យថាមពលរថយន្តអគ្គិសនី។

 

no-alternative title

យោងតាមរបាយការណ៍របស់ PanDaily បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនមួយ និងក្រុមហ៊ុន Shell នឹងរួមគ្នាបង្កើតនូវស្ថានីយ៍សាកបញ្ចូលថាមពលថ្មសម្រាប់រថយន្តនៅទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុនមានគម្រោងបង្កើតកន្លែងបញ្ចូលថ្មប្រហែល 100 កន្លែងផងដែរនៅក្នុងប្រទេសចិននៅឆ្នាំ 2025។ 

ជាមួយនិងកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងពីរ ក៏ដំណើរការសាកល្បងស្ថានីយ៍នេះនៅអឺរ៉ុបនាឆ្នាំក្រោយនេះទៀតផង។ តាមរយៈកិច្ចព្រមព្រៀងនេះ ស្ថានីយ៍សាកថ្មពីក្រុមហ៊ុន Shell នៅអឺរ៉ុប ក៏នឹងមានសេវាបញ្ចូលថ្មនេះ សម្រាប់អតិថិជន NIO EV ផងដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ក្រៅពីការសហការសម្រាប់ស្ថានីយ៍ផ្លាស់ប្តូរថ្ម ថ្មីទាំងនេះ ក្រុមហ៊ុនផលិតរថយន្ត EV និងក្រុមហ៊ុនលក់ប្រេងសាំងដ៏ធំបំផុតរបស់ពិភពលោក ក៏នឹងធ្វើការរួមគ្នាក្នុងវិស័យផ្សេងទៀតដូចជា ការគ្រប់គ្រងលើស្ថានីយ៍បញ្ចូលថ្ម សេវាសាកថ្មតាមកគេហដ្ឋាន និងការបញ្ចូលជាលក្ខណៈអាជីវកម្មកម្រិតខ្ពស់ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាប្តូរផងដែរ។ 

មកដល់ពេលនេះ ក្រុមហ៊ុនផលិតប្រេងដ៏ធំដែលមានមូលដ្ឋាននៅអាមេរិកមួយនេះ គឺកំពុងតែមានមានការផ្តោតទៅលើការផលិតថាមពលជាខ្លាំង ហើយក្រុមហ៊ុននេះ ក៏មានគម្រោងធ្វើអោយអាជីវកម្មថាមពលថ្មីទាំងនេះ ក្លាយជាផ្នែកមួយនៃសេវាកម្មប្រេងឥន្ធនៈឈានមុខគេផងដែរ។ លោក István Kapitány ដែលជាអនុប្រធានប្រតិបត្តិសាកលនៃក្រុមហ៊ុន Shell Mobility បាននិយាយថា “Decarbonization គឺជាបញ្ហាប្រឈមទូទៅ ដែលទាមទារដំណោះស្រាយជាសកលដ៏ទូលំទូលាយ និងធ្វើការជាក្រុមអោយបានច្រើន។ 

លោកបានបន្ថែមថា ជាមួយនិងកិច្ចសហប្រតិបត្តិការនៅពេលនេះ គឺមានន័យថា យើងនឹងផ្តល់ជូននូវការសាកថ្មល្បឿនលឿន Shell Recharge នៅទីតាំងសម្រាប់ក្រុមហ៊ុន NIO អាចនិងធ្វើឱ្យការបញ្ចូលថាមពលថ្មនៅតាមការ៉ាសរបស់ក្រុមហ៊ុន Shell ដែលនឹងផ្តល់ជូនអ្នកម្ចាស់រថយន្ត NIO ទាំងអស់កាន់តែមានភាពងាយស្រួលនៅក្នុងការធ្វើដំណើរ ក៏ដូចជាការប្រើប្រាស់ថាមពល។ បន្ថែមពីនេះក្រុមហ៊ុនយើងក៏នឹងផ្តល់ជូនអតិថិជន NIO នូវដំណោះស្រាយថ្មីផងដែរ គឺការសាកថ្មតាមគេហដ្ឋាន និងនៅតាមសេវាអាជីវកម្មផ្សេងៗ។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

ដោយ ប៉េងលីន
ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ដោយ ប៉េងលីន
 Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

ដោយ ប៉េងលីន
ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ដោយ ប៉េងលីន
ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដោយ ប៉េងលីន
OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

ដោយ ប៉េងលីន