no-alternative title

Mercedes គ្រោងបង្កើតបណ្តាញស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីផ្ទាល់ខ្លួនជាង 1 ម៉ឺនកន្លែងបន្ថែមទៀតនៅទូទាំងពិភពលោក

ក្រុមហ៊ុនផលិតរថយន្តប្រណិតលំដាប់អភិជន Mercedes-Benz មានគម្រោងក្នុងការបង្កើតបណ្តាញស្ថានីយ៍សម្រាប់សាកភ្លើងរថយន្តអគ្គិសនីច្រើនជាង 10,000 កន្លែងនៅទូទាំងសកលលោក ដែលនឹងចាប់ផ្តើមដំបូងពីទឹកដីអាមេរិកខាងជើង មុនពេលពង្រីកទៅកាន់ទឹកដីប្រទេសចិន អឺរ៉ុប និងតំបន់ផ្សេងៗទៀត។ សម្រាប់ស្ថានីយ៍ដំបូងរបស់ Mercedes អាចនឹងត្រូវសាងសងឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក និងកាណាដានៅមុនដំណាច់ឆ្នាំ 2023 ជាមួយគោលដៅក្នុងការពង្រីកបណ្តាញស្ថានីយ៍សាកភ្លើង និងដំណើរការរហូតដល់ឆ្នាំ 2030។

គម្រោងការនេះ គឺជាផ្នែកយុទ្ធសាស្រ្តរបស់ Mercedes-Benz ក្នុងការប្តូរសង្វាក់ផលិតកម្មរថយន្តប្រើចំហេះក្នុងរបស់ខ្លួនទៅរថយន្តអគ្គិសនីពេញលេញនាពេលអនាគតដ៏ខ្លីខាងមុខ។ Mercedes-Benz កំពុងចំនាយទុកខ្ទង់ពាន់លានដុល្លារអាមេរិកនៅក្នុងរោងចក្រសង្វាក់ផលិតកម្មរថយន្តអគ្គិសនី និងការសាងសងស្ថានីយ៍សាកភ្លើង។ Mercedes-Benz មានគោលបំណងពន្លឿនការផ្លាស់ប្តូរទៅការផលិតរថយន្តអគ្គិសនីសុទ្ធនាពេលអនាគត ដែលដោយផ្តល់នូវជម្រើសនៃការសាកថ្មដែលអាចទុកចិត្តបានសម្រាប់ម្ចាស់យានយន្តអគ្គិសនី។ ចំពោះស្ថានីយ៍សាកថ្មរបស់ Mercedes នឹងមានទីតាំងនៅទីក្រុងធំៗ និងតំបន់ទីប្រជុំជន នៅជិតផ្សារទំនើប ហាងលក់រថយន្ត Mercedes និងផ្លូវធំៗ។ កិច្ចខិតខំប្រឹងប្រែងរបស់ Mercedes គឺដើម្បីដោះស្រាយកង្វល់របស់អតិថិជនអំពីការទិញរថយន្តអគ្គិសនីដោយមិនមានបណ្តាញសាកថ្មដែលអាចទុកចិត្តបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅសហរដ្ឋអាមេរិក Mercedes-Benz នឹងចាប់ដៃគូជាមួយ MN8 Energy ដែលជាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យឈានមុខគេ និងក្រុមហ៊ុនស្តុកទុកថ្ម និង ChargePoint ដែល Mercedes គឺជាអ្នកវិនិយោគរួចហើយ ដើម្បីសាងសង់បណ្តាញស្ថានីយ៍សាកថ្ម។ ជាគោលដៅ គឺដើម្បីបង្កើតឱ្យមានស្ថានីយចំនួន 400 កន្លែងដែលដំណើរការនៅឆ្នាំ 2027 ដោយកន្លែងនីមួយៗមានឆ្នាំងសាកផ្ទាល់ខ្លួនច្រើនជាង 2,500។ Mercedes-Benz និង MN8 Energy គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ 1 ពាន់លានដុល្លារសម្រាប់រយៈពេលពី 6 ទៅ 7 ឆ្នាំខាងមុខ ជាមួយនឹងការចំណាយស្មើគ្នារវាងក្រុមហ៊ុនទាំងពីរ។ កន្លែងសាកថ្មទាំងនេះជាធម្មតានឹងមានឆ្នាំងសាកចន្លោះពី 4 ទៅ 12 ប៉ុន្តែតំបន់ដែលមានចរាចរណ៍ច្រើនអាចមានឆ្នាំងសាករហូតដល់ 30 ហើយឆ្នាំងសាក នឹងជាឆ្នាំងសាកដែលមានថាមពលខ្ពស់ (HPCs) ដែលមានល្បឿនសាករហូតដល់ 350kW។

យោងតាមលោក Ola Kallenius ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mercedes-Benz Group AG មានប្រសាសន៍ថា “ក្រុមហ៊ុនរបស់លោកបានផ្តល់ជូននូវរថយន្តអគ្គិសនីដ៏ល្អបំផុតនៅលើទីផ្សាររួចហើយ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាយានជំនិះអគ្គិសនី Mercedes-Benz ជឿជាក់ថា វាមានសារៈសំខាន់ក្នុងការកែលម្អទៅលើបទពិសោធន៍នៃស្ថានីយ៍សាកថ្មផងដែរ។” Mercedes-Benz មានគោលបំណងដាក់ឱ្យដំណើរការការសាកថ្មកាន់តែមានភាពងាយស្រួលតាមដែលអាចធ្វើទៅបានសម្រាប់អតិថិជនរថយន្តអគ្គិសនីរបស់ខ្លួនដោយប្រើបច្ចេកវិទ្យា Plug & Charge ដែលមាននៅលើម៉ូដែល Mercedes EQ។ ដែលបច្ចេកវិទ្យានេះ គឺអនុញ្ញាតឱ្យរថយន្តចាប់ផ្តើមការគិតប្រាក់ដោយស្វ័យប្រវត្តិ និងគ្រប់គ្រងការទូទាត់ដោយមិនចាំបាច់ឱ្យអ្នកបើកបរបញ្ចូលព័ត៌មានក្នុងការទូទាត់ ឬបញ្ជាក់ការគិតថ្លៃនៅស្ថានីយ៍នោះឡើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន