no-alternative title

BYD បញ្ចេញរថយន្តអគ្គិសនីប្រភេទ Off-Road 4x4 ដំបូងដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួន 4 មានកម្លាំង 1,100 សេះ

ថ្មីៗនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ដែលមានឈ្មោះថា “YungWang” ទើបតែបានបញ្ចេញរថយន្តអគ្គិសនីលើកដំបូងរបស់ខ្លួនជាប្រភេទ Off-Road 4x4 SUV ដែលមានឈ្មោះថា “BYD YungWang U8 SUV”។ រថយន្តអគ្គិសនីស៊េរីថ្មីនេះមានកំលាំងខ្លាំងមិនធម្មតាដែលមានសមត្ថភាពបើកបរលើផ្លូវ Off-Road បានដោយគ្មានបញ្ហាជាមួយកម្លាំងផលិតខ្លាំងដល់ 1,100 សេះ។ BYD YungWang U8 SUV ដែលមើលទៅមានរាងហំបង្ហាញពីភាពអំណាចនៅលើដងវិថីរបស់ BYD មួយនេះ ត្រូវបានធ្វើបទបង្ហាញដោយផ្ទាល់ពីអគ្គនាយកក្រុមហ៊ុន BYD គឺលោក Wang Chuanfu។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គ្រោងតួរខ្លួនរបស់ BYD YungWang U8 ត្រូវបានរចនាឡើងបែប “Gate of Time and Space” ដែលផ្តល់នូវភាពហាប់ធុនរឹងមាំ និងទំនើបទាន់សម័យជាមួយតួរខ្លួនដែលមានប្រវែង 5.3 ម៉ែត្រ និងគម្លាតកង់មុខទៅកង់ក្រោយ 3.05 ម៉ែត្រ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះបានបំពាក់ម៉ូទ័រអគ្គិសនីចំនួន 4 ដែលទទួលបន្ទុកធ្វើការនៅលើកង់ទាំង 4 តែម្តង និងបានគ្រប់គ្រងដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលអភិវឌ្ឍន៍ដោយ BYD ផ្ទាល់ដែលមានឈ្មោះថា “Yisifang Technology Platform” ដោយមុខងារបច្ចេកវិទ្យាថ្មីនេះអាច ឲ្យរថយន្តបង្វិលខ្លួននៅនឹងមួយកន្លែងបានមួយជុំ 360 ដឺក្រេ ព្រមទាំងជួយរក្សាលំនឹងដៃចង្កូតអំឡុងពេលបើកបរនៅលើស្ថានភាពផ្លូវលំបាក ឬបែកកង់នៅពេលកំពុងបើកបរផងដែរ។ 

ចំពោះម៉ូទ័រអគ្គិសនីទាំង 4 គ្រាប់បំពាក់នៅលើ BYD YungWang U8 អាចផ្តល់កម្លាំងថាមពលចន្លោះពី 220kW និង 240kW ជាមួយកម្លាំងរមូល 320Nm ទៅ 420Nm ដែលអាចជាន់វាត់ទ្រនិចកុងទ័រពី 0 ទៅ 100 គីឡូម៉ែត្រចាយពេលប្រមាណតែ 3 វិនាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ BYD YungWang U8 បានបំពាក់នូវបច្ចេកវិទ្យា  IP68 motor waterproof ដែលអនុញ្ញាត្តិឲ្យរថយន្តអាចបើកបរបណ្តែតខ្លួនលើទឹកបណ្ណោះអាសន្នបានដូចគ្នានឹង Tesla Cybertruck ដែរ។ បើតាមការបញ្ជាក់ពីអគ្គនាយកក្រុមហ៊ុន BYD ឲ្យដឹងថា YungWang U8 ផ្តល់នូវជម្រើសពីរប្រភេទ គឺប្រភេទប្រើអគ្គិសនីសុទ្ធ និងប្រភេទ Hybrid។

បន្ថែមពីនេះ BYD YungWang U8 ក៏ផ្តល់នូវជម្រើសក្នុងការបើកបរជាច្រើនតម្រូវតាមស្ថានភាពផ្លូវដូចជា ice and snow, fixed circle, desert slope, U-turn on the spot, និង floating water mode ជាដើម។ ចំពោះដៃទ្វាររថយន្តត្រូវបានរចនាបង្កប់លឹបចូលទៅក្នុង, ផ្នែកបាណាមុខមានការរចនាស្អាតប្លែកទាក់ភ្នែករំលេចជាមួយឡូហ្គោនៅកណ្តាល អមដោយអំពូល LED រចនាបែបកោងអក្សរ “C” ភ្លឺច្បាស់ រីនៅផ្នែកខាងក្រោយរំលេចសោភ័ណ្ឌភាពដោយអំពូល LED ភ្លឺច្បាស់រចនាជាទម្រង់អក្សរ “L” រួមទាំងមានកង់សាគួនៅខាងក្រោយភ្ជាប់ជាមួយទ្វាគូទក្រោយដែលបើកទៅចំហៀង រួមនិងប្រើយ៉ាន់កង់ទំហំ 20-inch ជាមួយសម្បកប្រភេទ 275/60 R20។ 

ទោះជាយ៉ាងណាសម្រាប់តម្លៃ និងថ្ងៃចេញលក់ YungWang U8 ក្រុមហ៊ុន BYD មិនទាន់ប្រកាសប្រាប់ឲ្យដឹងនៅឡើយទេ។ សូមបញ្ជាក់ថា YungWang គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្នាក់ប្រណិតកម្រិតខ្ពស់របស់ BYD ដែលបានប្រកាសដោយ BYD កាលពីខែវិច្ឆិកា ឆ្នាំ 2022។ បើតាមដឹងក្រុមហ៊ុននេះ នឹងផលិតរថយន្តអគ្គិសនីប្រណិតទំនើបបំផុតដែលមានតម្លៃចន្លោះពីជាង 11 ម៉ឺន ទៅជាង 20 ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន