no-alternative title

Polestar 2 Sedan EV 2024 នឹងប្រើប្រាស់អាគុយថ្មី ហើយនិងមានម៉ូទ័រកង់ក្រោយ ដែលអាចរត់លើផ្លូវបាន 482km

ថ្មីៗនេះមានការទម្លាយចេញនូរូបភាពរបស់រថយន្ត Polestar 2 electric sedan ឆ្នាំ 2024 ដែលម៉ូដែលនេះ គឺនឹងមានការ បំពាក់នូវប្រព័ន្ធថាមពលថ្មី ដែលមានការពង្រឹងបន្ថែមទៅលើអាគុយ ក៏ដូចជាម៉ូទ័រកាន់តែខ្លាំងជាងមុននេះបើតាមការបញ្ជាក់ពី carmaker។ Polestar 2 ឆ្នាំ 2024 នេះ នឹងក្លាយជាម៉ូដែលដំបូងរបស់ក្រុមហ៊ុននេះដែលមានការដាក់អោយកង់ ក្រោយប្រើ ប្រាស់នូវកម្លាំងវិលបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Polestar គឺជាក្រុមហ៊ុនមួយដែលមានការផ្តោតទៅលើការប្រើប្រាស់ថាមពលដោយប្រព័ន្ធអគ្គិសនី និងអាគុយ។ ក្រុមហ៊ុននេះ គឺជាបុត្រសម័ន្ធរបស់ក្រុមហ៊ុន Volvo Car Group ដែលគ្រប់គ្រង់ដោយក្រុមហ៊ុន Zhejiang Geely Holding Group។ ក្រុមហ៊ុននេះបានផលិតនូវរថយន្ត Polestar 2 sedan នៅក្នុងប្រទេសចិន។ សម្រាប់ម៉ូដែលទី 2 នៃរថយន្ត Polestar នេះគឺជារថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុងតែម្តង ហើយម៉ូដែលថ្មីនេះ គឺមានឌីស្សាញចេញពីរថយន្ត Volvo Concept 40.2  ដែលធ្លាប់បានបង្ហាញវត្តមានកាលពីឆ្នាំ 2016 កន្លងទៅ។

Polestar 2 ដែលកំពុងមានវត្តមាននាពេលថ្មីៗនេះ គឺមានតួខ្លួនប្រវែង 4,606mm long និងមានទទឹង 1,985mm បូករួម ទាំងកញ្ចក់ចំហៀង, និងមានកំពស់ 1,479mm ព្រនទាំងមានប្រវែងគម្លាតកង់ 2,735mm។ មានការព្យាករណ៌ថា ក្រុមហ៊ុន នេះ នឹងនៅតែប្រើទំហំ ដដែលសម្រាប់ម៉ូដែលថ្មី ដែលនឹងមានវត្តមាននៅឆ្នាំ 2024 ខាងមុខ។ យោងតាមការបញ្ជាក់ពីប្រធាន ផ្នែកឌីស្សាញរបស់ក្រុម ហ៊ុន Polestar បាននិយាយថា ផ្នែកខាងមុខនៃរថយន្តនេះ គឺមានការឌីស្សាញឡើងវិញតាមម៉ូដែល Polestar SmartZone concept ដោយប្រើប្រាស់នូវប្រព័ន្ធ cluster sensor systems ដែលមានការបំពាក់នូវកាមេរ៉ា, រ៉ាដា, Accelerometers និង Laser Scanners ហើយនិងប្រព័ន្ធ Ultrasonic Sensors នៅលើប្លុកតែមួយ ដែលក្រុមហ៊ុននេះហៅ ថា SmartZone។ 

នៅលើរថយន្ត Polestar 2 Sedan EV 2024 នេះ ក៏មានការបំពាក់នូវកាមេរ៉ា 360-degree និងមាន Panoramic sunroof, បច្ចេកវិទ្យាសាក wireless charging និងមុខងារ Adaptive cruise control ហើយនិងមាន LED fog lights ថែមទៀតផង។  Polestar 2 Sedan EV 2024 មានបំពាក់នូវអាគុយថ្មី។ សម្រាប់ម៉ូទ័រខាងមុខ ត្រូវបានធ្វើការអាប់ដែតទៅខាងក្រោយវិញ អាចបង្កើតល្បឿនបានចាប់ពី 0 ទៅ 60 ម៉ៃលក្នុងមួយម៉ោង ឬស្មើរហ្នឹង 5.9 វិនាទី។ ជាមួយនិងម៉ូទ័រភ្លោះនេះ បានធ្វើអោយរថយន្តអាចធ្វើការលើកង់ទាំងបួនបាន ហើយម៉ូទ័រខាងក្រោយនេះ គឺមានកម្លាំង 421 សេះ និងកម្លាំងរង្វិលជុំបាន 740Nm។ 

រថយន្ត Polestar 2 Sedan EV 2024 នេះ ប្រើប្រាស់នូវអាគួតកម្លាំង 82kWh អាចរត់បានចំងាយ 482km នៅពេលសាក ថាមពលអគ្គិសនីពេញម្តង។ ហើយសម្រាប់ការសាកបញ្ចូលភ្លើងនេះ គឺអាចធ្វើបានចាប់ពី 150kW ទៅ 205kW និងសាកចាប់ពី 10% ទៅ 80% ប្រើពេលត្រឹមតែ 27 នាទីប៉ុណ្ណោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន