no-alternative title

រថយន្តអគ្គិសនី Mercedes-Benz EQS SUV នឹងសម្ពោធជាផ្លូវការណ៌នៅប្រទេសចិនថ្ងៃ 14 កុម្ភៈ

យោងតាមព័ត៌មានថ្មី ដែលដកស្រង់ចេញពី eCar បានបញ្ជាក់ថា រថយន្ត Mercedes-Benz EQS SUV នឹងបង្ហាញវត្តមាន នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 14 ខែកុម្ភៈខាងមុខនេះហើយ។ ម៉ូដែលថ្មី Mercedes-Benz EQs SUV គឺជារថយន្តថ្នាក់ ប្រណិតប្រភេទ SUV ស្ថិតនៅក្នុងត្រកូល EQ family ដែលនឹងមានវត្តមាននៅលើទីផ្សារចិន មានប្រភេទ 5 កៅអី និង 7 កៅអី។ រថយន្តនេះត្រូវបានក្រុមហ៊ុនប្រកាសលក់នៅលើទីផ្សារសកលរួចហើយ ជាមួយនិងតម្លៃចន្លោះពី $104,400 ទៅ $125,950។ សម្រាប់វត្តមានរបស់ EQs SUV នេះ គឺជាប្រភេទរថយន្តដែលបំពាក់នូវអគ្គិសនីធំជាងគេនៅក្នុងប្រភេទ Benz EVA platform។ EQS SUV គឺមានភាពទូលាយជាង EQS car។

រូបភាពពាណិជ្ជកម្ម
no-alternative title

Mercedes-Benz EQS SUV មានវិមាត្រ 5125/1959/1718mm និងមានគំលាតកង់ប្រវែង 3210mm។ EQS SUV នេះ គឺមានប្រភេទ 5 កៅអី និង 7 កៅអី ហើយការឌីស្សាញទាំងក្នុងទាំងក្រៅសម្រាប់រថយន្តនេះ គឺមានភាពស្រដៀងគ្នាស្ទើរតែ ទាំងស្រុង។ នៅផ្នែកខាងក្នុងរបស់ EQS SUV នេះ គឺមានការឌីស្សាញអេក្រង់ទំហំ 17.7-អ៊ីង សម្រាប់ធ្វើការបញ្ជាទៅលើមុខ ងារនានា និងអេក្រង់មួយទៀតមានទំហំ 12.3-អ៊ីង ដែលប្រើប្រាស់សម្រាប់អ្នកបើកបរមើលព័ត៌មានផ្សេងៗនៅក្នុងពេលធ្វើ ដំណើរ។ ហើយក្នុងនោះក៏មានការបំពាក់អេក្រង់ទំហំ 12.3-អ៊ីង នៅមុខកៅអីអង្គុយខាងស្តាំផងដែរ។ រថយន្តនេះ គឺមានប្រើប្រាស់ បន្ទះឈីប 8-Core CPU និងមានរ៉េម 24GB ហើយក៏មានការទ្រទ្រង់នូវក្រាហ្វិកាត NVIDIA Xavier AI ថែមទៀតផង។

សម្រាប់ម៉ូដែល EQS SUV. EQS SUV 450+ គឺមានការប្រើប្រាស់នូវកម្លាំងដែលបង្កើតចេញពីកង់ក្រោយតាមរយៈនៃការប្រើប្រាស់ម៉ូទ័រ 265kw ស្មើរនឹង 355 សេះ និង មានកម្លាំងរមួល 568Nm។ ចំពោះម៉ូដែល EQS SUV 580 4MATIC គឺមានការប្រើប្រាស់នូវកម្លាំងពីរផ្គួបគ្នាអាចបង្កើត ល្បឿននៅលើកង់ទាំង 4 បាន។ រថយន្តនរះមានអេគុយកម្លាំង 400kw ស្មើរនឹង 536hp សេះ និងមានកម្លាំងរមួល 858Nm។ EQS SUV 580 4MATIC ប្រើប្រាស់អាគុយទំហំ 107.8KWh និងអាចរត់បានជាមួយរយៈចំងាយ 671km (WLTP)។ សម្រាប់ការសាកបញ្ចូលភ្លើងចាប់ពី 10% ទៅ 80% ជាមួយនិងឆ្នាំងសាក fast charging (200KW) គឺប្រើប្រាស់ពេលវេលាត្រឹមតែ 31 នាទីប៉ុណ្ណោះ។

សួនជំរាបថា នៅលើទីផ្សារប្រតេសចិន រថយន្តប្រភេទ EV SUVs ដែលលក់ដាច់ច្រើនជាងគេបំផុត គឺរថយន្ត Nio ES7 និង ES6 ដែលមានតម្លៃប្រហែលជា 500,000 CNY (73,600ដុល្លារ)។ កាលពីឆ្នាំ 2022 កន្លងទៅនេះ រថយន្ត Nio ES7 លក់បាន 4154 គ្រឿង និង ES6 លក់បាន 1731 គ្រឿង ដែលមានការគ្រប់គ្រងចំណែកទីផ្សារបាន 50%។ Mercedes-Benz EQS SUV នឹងក្លាយជាម៉ូដែលថ្មីមួយ និងមកប្រជែងជាមួយនិង Nio។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន