no-alternative title

រថយន្តអគ្គីសនីម៉ូដែលថ្មី volvo XC40 Recharge ចាប់ផ្តើមធ្វើការបញ្ជាទិញបានហើយសម្រាប់ទីផ្សារប្រទេសឥណ្ឌា

volvo XC40 Recharge ដែលជារថយន្តប្រភេទ SUV ដែលបានប្រកាសចេញដោយក្រុមហ៊ុន volvo នៅក្នុងប្រទេសឥណ្ឌាកាលពីពេលថ្មីនោះ នៅពេលនេះ រថយន្តនេះ បានក្លាយជារថយន្តអគ្គិសនី ដ៏ប្រណិតសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសនេះហើយ។ រថយន្ត volvo XC40 Recharge ត្រូវបានគេឃើញថា បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំមុននេះ ហើយនៅក្នុងខែមិថុនាឆ្នាំ 2021 ក្រុមហ៊ុន Volvo ក៏ចាប់ផ្តើមទទួលនូវការកក់ទៅលើរថយន្តនេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្ត Volvo ម៉ូដែល XC40 នេះគឺជាម៉ូដែលថ្មីមួយដែលមានការឌីស្សាញជាមួយស្ទីលស៊ីវីល័យជាទីបំផុត និងជាប្រភេទរថយន្តអគ្គីសនីជំនាន់ថ្មីដែលប្រើប្រាស់នូវយ៉ាន់ទំហំ 19 អ៊ីង។ រថយន្ត volvo XC40 Recharge កំពុងតែផលិតនៅក្នុងរោងចក្រ Hoskote របស់ក្រុមហ៊ុននេះ គឺស្ថិតនៅក្នុង Bengaluru។ រថយន្ត XC40 Recharge electric SUV នេះ ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា គឺមានសមត្ថភាពអាចធ្វើដំណើរបានចម្ងាយដល់ទៅ 418 គីឡូមែត្រ និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកបញ្ចូលថាមពលល្បឿនលឿនកម្លាំង 150kw។ រថយន្ត volvo XC40 Recharge គឺជាម៉ូដែលប្រណិតមួយ ដែលនឹងអាចប្រកួតប្រជែងជាមួយនឹងម៉ូដែល Kia EV6, BMW i4 និង Mini Cooper SE ដែលកំពុងតែចេញលក់នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា។

រថយន្តនេះប្រើប្រាស់នូវម៉ូទ័រភ្លោះ ដែលគាំទ្រដោយអាគុយដែលមានថាមពល 78kWh និងមានអាចសាកបញ្ចូលថាមពលបានពី 10% ទៅ 80% ដោយប្រើប្រាស់រយៈពេលត្រឹមតែ 33 នាទីប៉ុណ្ណោះតាមរយៈនៃបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 150kW។ សម្រាប់ការសកបញ្ចូលពេញលេញ គឺប្រើប្រាស់ពេល 2.5 ម៉ោង។ សម្រាប់ម៉ាស៊ីនវិញ គឺមានកម្លាំង 480 សេះ និងមានកម្លាំងរមួល 660Nm មានសមត្ថភាពអាចបង្កើនសន្ទុះពី 0 ទៅកាន់ 100kmph ដោយប្រើពេលត្រឹនតែ 4.9 វិនាទីប៉ុណ្ណោះ។ 

រថយន្តនេះ គឺមានការបំពាក់មកជាមួយនូវអេក្រង់ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ដែលមានភ្ជាប់ជាមួយនឹងកម្មវិធី Apps ជាច្រើនដែលដោនឡូតចេញពី Google Play Store បានថែមទៀតផង។ រថយន្ត Volvo XC40 Recharge នេះមាន 5 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ Crystal White, Fjord Blue, Onyx Black, Sage Green  និង Thunder Grey ។ រថយន្តនេះ មានប្រព័ន្ធសំឡេង Harman Kardon sound system ដ៏ពិរោះរណ្តំក្នុងការប្រើប្រាស់ផងដែររ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន