no-alternative title

Volkswagen ឈរលេខ 1 ក្នុងការលក់រថយន្តអគ្គិសនីនៅទីផ្សារអឺរ៉ុបខណៈដែល Stellantis នាំមុខ Tesla នៅឆមាសទី 1 ឆ្នាំ 2022 ខណៈដែរ

យោងទៅលើទិន្នន័យនៃការលក់រថយន្តអគ្គិសនីនៅទីផ្សារអឺរ៉ុបសម្រាប់ឆមាសទី 1 ក្នុងឆ្នាំ 2022 បានបង្ហាញថា ក្រុមហ៊ុន Stellantis មានទីផ្សារលក់ល្អបំផុតសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារមួយនេះ។ ដោយទិន្ននន័យលក់ចុងក្រោយនេះត្រូវបានបង្ហាញចេញដោយស្ថាប័ន Automotive News Europe។ ក្នុងទិន្ន័យលក់រថយន្តអគ្គិសនីបានបង្ហាញថាក្រុមហ៊ុន Volkswagen លក់បានចំនួន 116,000 គ្រឿង ដែលតាមពីក្រោយដោយក្រុមហ៊ុន Stellantis និង Tesla សម្រាប់ឆមាសទី 1 ឆ្នាំនេះ។ រថយន្តអគ្គិសនីរបស់ Stellantis ដែលមានទីផ្សារលក់ល្អបំផុត គឺម៉ូដែល Fiat New 500 ដែលជាម៉ូដែលមានទីផ្សារលក់ល្អបំផុតប្រចាំត្រីមាសនៅក្នុងទីផ្សារអឺរ៉ុខាងលិច។

រូបភាពពាណិជ្ជកម្ម
no-alternative title

Stellantis គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកកើតចេញពីការរួមបញ្ចូលគ្នារវាងស័ម្ពន្ធក្រុមហ៊ុន PSA Group និង Fiat Chrysler Automobiles ហើយបេសកកម្មរបស់ក្រុមហ៊ុននេះ គឺធ្វើទីផ្សារឲ្យបានល្អដើម្បីក្លាយជាម៉ាកយីហោរថយន្ត EV ដែលលក់ដាច់បំផុតនៅទីផ្សារប៉ែកអឺរ៉ុប។ បច្ចុប្បន្នក្រុមហ៊ុន Stellantis បាននឹងកំពុងរៀបយុទ្ធសាស្ត្រទីផ្សារលក់របស់ខ្លួនធ្វើយ៉ាងណាដើម្បីកាត់បន្ថយចំនួនលក់របស់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គសនីធំជាងគេបំផុតក្នុងពិភពលោក។ សម្រាប់ម៉ូដែលរថយន្តអគ្គិសនីរបស់ Tesla ដែលលក់ដាច់បំផុតនៅទីផ្សារអឺរ៉ុបនៅឆមាសទី 1 ឆ្នាំ 2022 គឺ Model Y ដោយលក់បានចំនួន 40 លានគ្រឿង។ ក្នុងត្រីមាសទី 1 ក្នុងឆ្នាំ 2022 ក្រុមហ៊ុន Stellantis លក់រថយន្ត EV របស់ខ្លួនបានចំនួន 105,000 គ្រឿង ខណៈ Tesla លក់បានចំនួន 78,000 គ្រឿង។

ស័ម្ពន្ធក្រុមហ៊ុន Stellanteis គឺត្រូវបានរាប់បញ្ចូលទាំងប្រទេសបារាំង អ៊ីតាលី និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះមានទីផ្សាររថយន្ត EV សរុបចំនួន 27 ប្រទេសនៅសហភាពអឺរ៉ុប បូករួមទាំងចក្រភពអង់គ្លេស ស្វីស ន័រវេស និងអ៊ីស្លង់។ ដោយទិន្នន័យនេះមិនបានរាប់បញ្ចូលសម្រាប់ប្រទេសព័រទុយហ្គាល់ ហ្វាំងឡង់ និងស៊ុយអែតនោះទេ។ សម្រាប់រថយន្ត Peugeot e-208 EV ក៏ទទួលបានទីផ្សារល្អសម្រាប់ក្រុមហ៊ុន Stellantis ផងដែរ។ Peugeot e-208 EV គឺជារថយន្ត hatchback EV ខ្នាតតូច និងជាម៉ូដែលលក់ដាច់បំផុតនៅប្រទេសបារាំងក្នុងត្រីមាសទី 2 ឆ្នាំ 2022។ Stellantis ទទួលបានទីផ្សារលក់ប្រសើរឡើងវិញសម្រាប់ប្រភេទរថយន្តដឹកអ្នកដំណើរអគ្គិសនីរបស់ខ្លួនដូចជាម៉ូដែល Citroen e-Berlingo និង Opel Combo-e ផងដែរ។

បើតាមរបាយការណ៍ បរិមាណនៃការលក់រថយន្ត EV របស់ Tesla មានការថយចុះនៅក្នុងទីផ្សារអឺរ៉ុប ប៉ុន្តែ ម៉ូដែលរថយន្តមួយចំនួនរបស់ក្រុមហ៊ុនអាមេរិកនេះនៅតែល្អ ដោយក្នុងនោះក្រៅតែពី Tesla Model Y ទៅ សម្រាប់ម៉ូដែល Model 3 ក៏មានទីផ្សារលក់ល្អប្រសើរផងដែរដោយលក់បានចំនួន 38 ម៉ឺនគ្រឿងដែលជាប់ក្នុងចំណាត់ថ្នាក់លេខ 2។ ចំនែកចំណាត់ថ្នាក់រថយន្ត EV ដែលលក់ដាច់បំផុតលំដាប់លេខ 3 និងលេខ 4 គឺម៉ូដែល Fiat New 500 និង Peugeot e-208 រីឯចំណាត់ថ្នាក់លេខ 5 បានទៅលើម៉ូដែល Skoda Enyaq IV។ សម្រាប់ចក្ខុវិស័យទីផ្សាររបស់ Tesla សម្រាប់ឆមាសទី 2 នេះ គឺបង្កើនបរិមាណលក់របស់ខ្លួន ដោយក្រុមហ៊ុនដាក់គោលដៅលក់ឲ្យបានយ៉ាងហោចក៏ 200,000 គ្រឿងដែរ។ រីឯ Stellantis ក៏រំពឹងថា ការលក់រថយន្ត EVs របស់ខ្លួននឹងមានទិន្នន័យកើនឡើងបន្ថែមទៀតសម្រាប់ត្រីមាសបន្ទាប់ក្នុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន