no-alternative title

អតីតបុគ្គលិក Apple ត្រូវតុលាការសម្រេចជាប់ពន្ធនាគាររយះពេល 10 ឆ្នាំពីបទបទលួចឯកសារសំងាត់គ្រោងការណ៍ផលិតរថយន្តអគ្គិសនី Apple Car EV

យើងបានដឹងរួចហើយថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone គឺ Apple Inc មានគម្រោងក្នុងការចូលប្រឡូកនៅក្នុងទីផ្សាររថយន្តអគ្គិសនីនាពេលអនាគតដ៏ខ្លីខាងមុខនេះជាមួយការបង្កើតគម្រោងការណ៍យក្ស ឬហៅថា “Titan Project”។ នៅក្នុងគម្រោង Apple Titan Project នេះ ត្រូវបានគេដឹងថា មានក្រុមបុគ្គលិកជំនាញៗផ្នែករថយន្តចម្រុះជាតិសាសន៍កំពុងបម្រើការចំនួន 5,000 នាក់ រួមនឹងបុគ្គលិកស្នូល ឬ Core Employees ប្រមាណ 2,700 នាក់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយថ្មីៗនេះទើបតែមានព័ត៌មានបែកធ្លាយថា អតិតបុគ្គលិករបស់ Apple ដែលបានបម្រើការនៅក្នុងគម្រោងការណ៍នេះ បានលួចយកឯកសារសំងាត់គ្រោងការណ៍ផលិតរថយន្តអគ្គិសនី Apple Car ក្រោយពេលបានលាឈប់ដើម្បីទៅធ្វើការឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Xpeng។ អតីតបុគ្គលិកផ្នែកវិស្វកររថយន្តលោក Xiaolang Zhang ត្រូវបាន Apple រកឃើញថា បានលួចយកឯកសារសំងាត់គ្រោងការណ៍ផលិតរថយន្តអគ្គិសនីនាអំឡុងឆ្នាំ 2018 ក្រោយមកក៏ត្រូវបានក្រុមភ្នាក់ងារពិសេស FBI ធ្វើការចាប់ឃាត់ខ្លួនគ្រាដែលលោកព្យាយាមចាក់ចេញពីទឹកដីអាមេរិកទៅកាន់ទឹកដីកំណើតរបសខ្លួនប្រទេសចិនវិញ ដើម្បីចូលបម្រើការក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន Xpeng។

 

សម្រាប់ឯកសារសំងាត់ដែលអតិតបុគ្គលិករូបនេះ បានលួច គឺមានចំនួន 25 ទំព័រ ដែលជាឯកសារទាក់ទង់ទៅនឹងគម្រោងការណ៍វិស្វកម្មផលិតបន្ទះសៀគ្វីសម្រាប់រថយន្ត Apple Car រួមនឹងឯកសារទាក់ទងនឹងគំរូរថយន្តថែមទៀតផង។  ក្រោយការចាប់ឃាត់ខ្លួន និងកាត់ក្តីពីតុលាសហរដ្ឋអាមេរិកលោក Xiaolang Zhang ក៏បានសារភាពទទួលកំហុសរបស់ខ្លួន។ លោក Zhang ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយះពេល 10 ឆ្នាំ និងតម្រូវឲ្យសងសាច់ប្រាក់សរុបចំនួន 25 ម៉ឺនដុល្លារ ហើយសាលក្រមសម្រេច នឹងត្រូវប្រកាសចូលជាធរមាននៅចុងឆ្នាំ 2022 នេះ អាចអំឡុងខែវិច្ឆិកា។ បើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន CNBC បានឲ្យដឹងថា លោក Xiaomlang Zhang បានចូលបម្រើការនៅក្រុមហ៊ុន Apple Inc នាអំឡុងឆ្នាំ 2015 នៅក្នុងក្រុមការងារគម្រោងការផលិតរថយន្តអគ្គិសនី “Apple Car EV” ដោយលោកបានធ្វើការងារក្នុងក្រុមវិស្វករផលិត Hardware សម្រាប់រថយន្ត។ 

 

ងាកមកក្រុមហ៊ុន Xpeng ដែលជាក្រុមហ៊ុនថ្មីដែលលោក Xiaolang Zhang ធ្វើការ ក៏បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗទាក់ទងនឹងសកម្មភាពរបស់លោក Zhang និងបានបដិសេធថាក្រុមហ៊ុនខ្លួនមិនបានរួមផ្សំគំនិត ឬជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍ក៏និយាយផងដែរថា នៅពេលដែលមានការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ 2018 ក្រុមហ៊ុនXpeng បានធ្វើការសហការ និងបិទតុ និងការិយាល័យធ្វើការរបស់គាត់ដោយអនុលោមតាមអាជ្ញាធរសហរដ្ឋអាមេរិក។ ហើយមកទល់នឹងពេលនេះ គឺគ្មានកំណត់ត្រាណាមួយដែលលោក Zhang បានទម្លាយអាថ៌កំបាំងគ្រោងការណ៍សំងាត់រថយន្តអគ្គិសនី Apple ទៅកាន់ក្រុមហ៊ុន Xpeng ឡើយ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple Inc ត្រូវបានគេដឹងថា មានសេនារីយ៉ូពិសេសសម្រាប់ធ្វើការតាមដានសកម្មភាពធ្វើការរបស់បុគ្គលិកក្នុងក្រុមហ៊ុនរបស់ខ្លួន ហើយក្រុមហ៊ុននេះក៏បានបង្កើតក្រុមការងារសំងាត់ពិសេសមួយដែលបណ្តុះបណ្តាលដោយក្រុមហ៊ុនផ្ទាល់សម្រាប់ធ្វើការស៊ើបអង្កេតទៅលើសកម្មភាពមិនប្រក្រតីរបស់បុគ្គលិកណាម្នាក់មកលើក្រុមហ៊ុនថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន