ក្រុមហ៊ុន OPPO និង SAIC ច្រាក់ដៃសហការគ្នាទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីដើម្បីផ្សាភ្ជាប់រវាងស្មាតហ្វូន និងរថយន្តកាន់តែមានភាពងាយស្រួល

SAIC Motor គឺជាក្រុមហ៊ុនផលិតរថយន្តដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់ ហើយក្រុមហ៊ុន គឺជារថយន្តដ៏ធំបំផុតមួយក្នុងចំណោម

ក្រុមហ៊ុនផលិតរថយន្ត “Big Four” ដែលមានក្រុមហ៊ុន SAIC, FAW, Dongfeng និង Changan Automobile។ នៅក្នុងឆ្នាំ 2021 ក្រុមហ៊ុន SAIC បានលក់រថយន្តរបស់ខ្លួនបានចំនួន 5.37 លានគ្រឿង ដែលមានកំណើនប្រមាណ 8% នៃការលក់រថយន្តនៅទូទាំងពិភពលោកសម្រាប់ឆ្នាំនោះ ឬស្មើជិតពីរដងនៃរថយន្តក្រុមហ៊ុន Ford ដែលលក់បាន។ ក្រុមហ៊ុន SAIC បានគ្រប់គ្រងលើម៉ាកយីហោរថយន្តល្បីៗ ដូចជា ម៉ាករថយន្ត Maxus (អតីត LDV),  MG, VW, Skoda, Audi, Chevrolet, Buick និង Cadillac សម្រាប់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនផលិតរថយន្តដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនមួយនេះ ក៏មានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Iveco ដើម្បីផលិតរថយន្តដឹកទំនិញ និងរថយន្តក្រុងផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយឥលូវនេះក្រុមហ៊ុន OPPO និង SAIC កំពុងច្រាក់ដៃរួមកម្លាំងគ្នាដើម្បីបង្កើតពង្រីក "ដែនអេកូឡូស៊ី" ដែលជាដំណោះស្រាយសម្រាប់ការដាក់រួមបញ្ចូលគ្នារវាងបច្ចេកវិទ្យារថយន្ត និងស្មាតហ្វូន។ ដែលមានន័យថា ក្រុមហ៊ុនទាំងពីរចង់បង្កើតបទពិសោធន៍ថ្មីសម្រាប់ម្ចាស់រថយន្ត ដែលជារថយន្តឆ្លាតវៃរបស់ពួកគេ ដោយមានជំនួយពីស្មាតហ្វូនរបស់ពួកគេផ្ទាល់ តាមរយៈការទំនាក់ទំនងជាមួយវេទិកាបច្ចេកវិទ្យា IoT ដ៏ធំបំផុត និងធ្វើឱ្យការប្រើប្រាស់សម្រាប់ស្ថាបត្យកម្មអេឡិចត្រូនិច និងកម្មវិធី (Software Platforms) បានល្អ។ ដែលនេះគឺជាជំហានថ្មីបន្ទាប់មួយទៀតរបស់ក្រុមហ៊ុនទាំងពីរដែលនឹងផ្តល់នូវដំណោះស្រាយដែលមានការរួមបញ្ចូលបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ដែលធ្វើឲ្យមនុស្សមានទំនាក់ទំនងកាន់តែជិតដិតជាមួយឧបករណ៍របស់ពួកគេដើម្បីគ្រប់គ្រងឲ្យបានពេញលិញតាមរយះទូរស័ព្ទ និងរថយន្ត។

ក្រុមហ៊ុន OPPO នឹងធ្វើការរួមបញ្ចូលការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនៅក្នុងគម្រោង “Project Pantanal” របស់ខ្លួនជាមួយគម្រោង Z-One Galaxy របស់ក្រុមហ៊ុន SAICដើម្បីបង្កើនដំណោះស្រាយដែលនឹងទទួលបានលទ្ធផលដ៏ពេញលិញមួយដើម្បីផ្តល់បទពិសោធន៍ក្នុងការបើកបររថយន្តដែលមានសុវត្ថិភាពខ្បស់បំផុត។ សម្រាប់គម្រោង “ecological domain” ឬ “ដែនអេកូឡូស៊ី” នឹងផ្តល់នូវផលិតភាពខ្ពស់ក្នុងការស្វែងរក និងតភ្ជាប់បានកាន់តែទូលំទូលាយដែលផ្តល់នូវដំណោះស្រាយដ៏ល្អប្រសើរបំផុតតាមរយះការតភ្ជាប់ជាមួយឧបករណ៍ដែលមានស្រាប់ និងការបង្កើតថ្មី។ 

ហើយវាក៏មានបំណងក្នុងការបង្កើតក្របខ័ណ្ឌសម្រាប់ការទំនាក់ទំនងរវាងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ក៏ដូចជាដំណោះស្រាយទៅលើប្រព័ន្ធផ្លាស់ប្តូរទិន្នន័យថែមទៀតផង។ មានន័យថា រាល់ស្មាតហ្វូនរបស់ក្រុមហ៊ុនណាមួយអាចមានលទ្ធភាពក្នុងភ្ជាប់ទំនាក់ទំងជាមួយរថយន្តក្រុមហ៊ុនណាមួយបាន និងផ្តល់នូវសេវាកម្មយ៉ាងពេញលិញ។  ចំពោះសេវាកម្មដំណោះស្រាយសម្រាប់រថយន្តដែលបង្កើតឡើងដោយក្រុមហ៊ុនផលិតស្មាតហ្វូន  OPPO និងក្រុមហ៊ុនផលិតរថយន្ត SAIC ត្រូវបានគេរំពឹងថា នឹងមានដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ ដែលសេវាកម្មថ្មីនេះ ត្រូវបានគេដឹងថាអនុញ្ញាតិឲ្យម្ចាស់រថយន្តអាចធ្វើរឿងរ៉ាវជាច្រើនជាមួយរថយន្តរបស់ពួកគេដូចជាការបញ្ជាមុខងារនៅលើរថយន្តតាមរយះការបញ្ជាដោយសំឡេងតាមរយះទូរស័ព្ទស្មាតហ្វូនជាដើម៕

 

 

ព័ត៌មានពាណិជ្ជកម្ម