no-alternative title

Yamaha E-Vino e-Scooter 2023 កូនម៉ូតូអគ្គីសនីស៊េរីថ្មី បានប្រកាសចេញជាមួយជម្រើសពណ៌ថ្មីៗស្រស់ស្អាតមែនទែន

ក្រុមហ៊ុន Yamaha បានប្រកាសចេញកូនម៉ូតូអគ្គិសនីស៊េរីថ្មីម៉ូដែលពិសេសស្ថិតក្នុងស្រឡាយ E-Vino Electric Scooter នៅក្នុងទីផ្សារប្រទេសជប៉ុន។ កូនម៉ូតូអគ្គិសនីស៊េរីថ្មីម៉ូដែលពិសេសនេះត្រូវបានក្រុមហ៊ុនធ្វើការ Upgrade លើចំនុចមួយចំនួនកាន់តែមានភាពល្អប្រសើរជាងម៉ូដែលធម្មតា រួមជាមួយការបន្ថែមជម្រើសពណ៌ស្អាតៗមួយចំនួន។ Electric Scooter ស៊េរីថ្មីនេះត្រូវបាន Yamaha ដាក់រហសនាមឲ្យថា Yamaha E-Vino e-scooter 2023 Edition។

រូបភាពពាណិជ្ជកម្ម
no-alternative title

 កូនម៉ូតូអគ្គិសនីដ៏តូចច្រឡឹងស៊េរីថ្មីនេះត្រូវបាន Yamaha ធ្វើការ Upgrade ទៅលើសមត្ថភាពថ្មដែលអាចកាន់ធ្វើដំណើរបានរយះចំងាយផ្លូវឆ្លាយជាងជំនាន់មុន។ ថ្មរបស់ Yamaha E-Vino e-scooter 2023 Edition សាកពេញម្តងអាចបើកបរបានក្នុងរយះ 32 គីឡូម៉ែត្រ ដែលល្អបំផុតសម្រាប់ការបើកបរនៅក្នុងទីក្រុងប្រជុំជន។ កូនម៉ូតូអគ្គិសនីម៉ូដែលពិសេសរបស់ Yamaha នេះមានទំងន់ស្រាលល្មមត្រឹម 68 គីឡូក្រាម។ វាមានភ្ជាប់មកជាមួយថ្មីទំហំ 12.2 Ah ដែលការសាកថ្មមួយពេញម្តងចំនាយពេលប្រមាណជា 3 ម៉ោង ហើយសម្រាប់កង់របស់វាគឺមានទំហំ 10 អ៊ីញ។ E-Vino e-scooter 2023 Edition បំពាក់ម៉ូទ័រកំលាំង 1.2kW AC synchronous ជាមួយកំលាំងរង្វិល 7.8Nm ដែលធ្វើឲ្យ E-Vino e-Scooter ស៊េរីថ្មីនេះ មានសន្ទុះល្បឿនលឿនជាងជំនាន់មុនរបស់វា។

សម្រាប់ពណ៌វិញ Yamaha E-Vino e-scooter 2023 Edition មានជម្រើសពណ៌ខ្មៅលាយស និងស-ខ្មៅលាយពងក្រសា ឬផ្ទៃមេឃ។ កូនម៉ូតូអគ្គិសនីស៊េរីថ្មីម៉ូដែលពិសេសឆ្នាំ 2023 Edition ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាមួយតម្លៃខ្ទង់ 314,600 យ៉េន ឬប្រហែល $2,244 និងមានចេញលក់ផ្លូវការណ៍នៅថ្ងៃទី 30 ខែកញ្ញា។ E-Vino e-scooter 2023 Edition នឹងមានការដាក់តាំងបង្ហាញនៅ Showroom របស់ Yamaha នៅក្នុងប្រទេសជប៉ុន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន