no-alternative title

រថយន្តអគ្គិសនីដំបូងចេញពីក្រុមហ៊ុន Xiaomi អាចជាប្រភេទ Sedan ទ្វារ 4 ដែលមានការបំពាក់ប្រព័ន្ធចាប់សញ្ញាឆ្លាតវៃ LiDAR Sensor

គម្រោងក្នុងការហក់ចូលប្រឡូកនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi របស់ប្រទេសចិន ទទួលបានការចាប់អារម្មយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានវិស័យបច្ចេកវិទ្យា ក៏ដូចជាអ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ ហើយការពីពេលថ្មីៗនេះ Xiaomi ក៏បានបង្ហាញពីគំរូរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ព្រមជាមួយបច្ចេកវិទ្យារថយន្តដែលអភិវឌ្ឍន៍ថ្មីៗរបស់ខ្លួនរួចហើយដែរ។ ជាមួយគ្នានេះកាលពីអំឡុងខែមេសា ឆ្នាំ 2022 នេះ ស្ថាបនិក និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi លោក Lei Jun ក៏បានធ្វើសន្ទស្សន៍ជាសារធារណៈមួយទាក់ទងនឹងតម្លៃរបស់រថយន្តអគ្គិសនីដំបូងរបស់ Xiaomi ផងដែរ។

ជាក់ស្តែងមានមនុស្សប្រមាណជា 1.7 លាននាក់ដែលបានចូលរួមក្នុងការធ្វើសន្ទស្សន៍មួយនេះ ដែលក្នុងនោះមានចំនួន 70% បានធ្វើការបោះឆ្នោតជ្រើសរើសតម្លៃប្រហែល $21,750 និង 10% ទៀតជ្រើសរើសខ្ទង់តម្លៃប្រមាណ $43,500។ ថ្មីៗនេះបើតាមប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសចិនឈ្មោះថា LatePost បានបង្ហើបថា រថយន្តអគ្គិសនីដំបូងចេញពីក្រុមហ៊ុន Xioami ទំនងជាងប្រភេទរថយន្ត Sedan ទ្វារ 4 ដែលអាចនឹងមានតម្លៃរាងខ្ពស់បន្តិច គឺអាចនឹងមានតារាងតម្លៃជាង $40,000។

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងដឹងហើយថា បច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិនកំពុងមានសន្ទុះរីកចម្រើនខ្លាំង ដែលវាបង្កជាផលលំបាកសំរាប់ក្រុមហ៊ុនថ្មីដូចជា Xiaomi សម្រាប់ការប្រគូតប្រជែងនៅក្នុងទីផ្សារ ហើយបើតាមប្រភពព័ត៌មានបាននិយាយថា Xiaomi អាចនឹងមិនមានលទ្ធភាពសមស្របក្នុងការបញ្ចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនបាននៅមុនឆ្នាំ 2024 នោះទេ  ប៉ុន្តែ សម្រាប់រថយន្តអគ្គិសនីដំបូងរបស់ Xiaomi គឺបាននឹងកំពុងស្ថិតក្នុងដំណាក់កាលនៃការរចនាផលិត ការបំពាក់បច្ចេកវិទ្យា និងការស្ទាបស្ទង់តម្លៃសមស្របណាមួយដើម្បីប្រជែងទីផ្សារបាន។ ទោះជាយ៉ាងណា Xiaomi បានដឹងរួចហើយថា ការផលិតរថយន្តដែលមានតម្លៃធូរថ្លៃ គឺមិនអាចផ្តល់នូវភាពជោគជ័យសម្រាប់ខ្លួននោះទេ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Xiaomi បាននឹងកំពុងធ្វើការតេស្តលើបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ រួមនិង Software Solution សម្រាប់បំពាក់នៅលើអនាគតរថយន្តរបស់ខ្លួន។ ក្រុមហ៊ុននេះបានជ្រើសរើសយកប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor ដែលជាការអភិវឌ្ឍន៍ដោយក្រុមហ៊ុន Hesai Technology ដែលជាក្រុមហ៊ុនបានជំនាញទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាឆ្លាតវៃ Autonomous robotics។ Xiaomi បានជ្រើសរើសប្រើប្រព័ន្ធបច្ចេកវិទ្យា  hybrid solid-state LiDAR sensor AT128 របស់ក្រុមហ៊ុននេះធ្វើជាង Main Sensor សម្រាប់បំពាក់នៅលើរថយន្តរបស់ខ្លួន។ ដោយបច្ចេកវិទ្យានេះមានសមត្ថភាពខ្ពស់ក្នុងការវិភាគទៅលើការចាប់សញ្ញាបានច្បាស់លាស់នៅគ្រប់ស្ថានភាព ដែលជាផលល្អបំផុតសម្រាប់ប្រព័ន្ធបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់រថយន្ត។

បច្ចុប្បន្នបច្ចេកវិទ្យា Hesai AT128 LiDAR sensor ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Li Auto ដែលមានបំពាក់នៅលើម៉ូដែល Li L9 SUV ដែលមានលក់តែនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះ។ លោក Lei Jun បាននិយាយថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនលោក នឹងប្រើប្រាស់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ  ហើយបច្ចុប្បន្ននេះ Xiaomi បាននឹងកំពុងដំណើរការសាកល្បងជាក់ស្តែងលើបច្ចេកវិទ្យាទំនើបនេះផងដែរ។ Xiaomi មានថវិកាគ្រប់គ្រាន់សម្រាប់ការវិនិយោគនៅក្នុងឧស្សាហកម្មរថយន្ត។ ហើយបច្ចុប្បន្ននេះ Xiaomi មានក្រុមការងារជំនាញដែលបាននឹងកំពុងធ្វើការទៅលើបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ Autonomous Driving System៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន