no-alternative title

Tesla Model 3 ត្រូវបានគេប្រើប្រាស់សម្រាប់ការដឹកជញ្ជូនឈើនៅក្នុងប្រទេសន័រវេស មុនការមកដល់រថយន្ត Cybertruck

ន័រវេស គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំនោមប្រទេសជាច្រើនដែលមានការប្រើប្រាស់នូវរថយន្តអគ្គិសនីច្រើនបំផុតរបស់ពិភពលោក។ ប្រទេសនេះ គឺតែងតែជាអ្នកគាំទ្រទៅលើរថយន្តអគ្គិសនី។ នៅក្នុងចំនោមប្រទេសទាំងអស់ នៅក្នុងអ៊ឺរ៉ុប ប្រទេសនេះ គឺនាំមុខគេជាមួយនឹងកម្រិត 70% នៅក្នុងឆ្នាំ 2021។ ថ្មីៗនេះ អ្នកកាប់ដើមឈើនៅក្នុងប្រទេសន័រវេសក៏បង្ហាញអំពីចំណាប់អារម្មណ៍របស់គេជាមួយនឹងការចង់ប្រើប្រាស់រថយន្ត Cybertruck នៅលើបណ្តាញសង្គម។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកប្រើប្រាស់ម្នាក់នៅលើ Instagram លោក Knut Skinnes ក៏បានបង្ហោះវីដេអូមួយដែលបង្ហាញអំពីគាត់ និងក្រុមការងារបស់គាត់ធ្វើការដឹកជញ្ជូនឈើតាមរយៈរថយន្ត Tesla Model 3 ចំនួន 3 គ្រឿង។ នៅក្នុងវីដេអូនេះ គឹមានចំនងជើងថា “ខណៈពេលដែលយើងរង់ចាំរថយន្ត Cybertruck នៅក្នុងប្រទេសន័រវេសនោះ យើងនឹងធ្វើការងារដឹកជញ្ជូនឈើរបស់យើងជាមួយនឹងរថយន្ត Model 3 ជាមុនសិន! ប្រញាប់ឡើង! កសិករជាច្រើនទន្ទឹងរង់ចាំរថយន្តនេះ!”

ប្រទេស ន័រវេស គឺជាកន្លែងផលិតប្រេងធំបំផុតទី 7 នៅក្នុងពិភពលោក ហើយជាកន្លែងដែលផលិតប្រេងធំបំផុតនៅក្នុងទ្វីបអ៊ឺរ៉ុបភាគខាងលិច។ បើទោះបីជាប្រទេសនេះ សម្បូរប្រេងក៏ដោយ ប៉ុន្តែតម្លៃប្រេងនៅក្នុងប្រទេសន័រវេសពិតជាខ្ពស់មែនទែន។ ដូចនេះ វាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដែលអ្នកដឹកជញ្ជូនឈើនៅក្នុងប្រទេសន័រវេសចាប់ផ្តើមដឹកជញ្ជូនដោយរថយន្ត  Tesla Model 3 នេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា រថយន្ត Cybertruck នឹងធ្វើការផ្លាស់ប្តូរទៅលើលក្ខណៈសម្បត្តិមួយចំនួន និងតម្លៃផងដែរ ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន