no-alternative title

PEUGEOT CAMBODIA ដាក់សម្ពោធជាផ្លូវការរថយន្ត ALL-NEW PEUGEOT 5008 SUV សេរីឆ្នាំ 2022 និងធ្វើការចាប់រង្វាន់មាសសុទ្ធ 1 គីឡូ ជាលើកដំបូង

ក្រុមហ៊ុន THH Import & Export Co., Ltd. បានធ្វើការបើកបង្ហាញមុខមាត់ថ្មី រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ស៊េរី 2022 និងធ្វើការចាប់រង្វាន់មាសសុទ្ធ 1 គីឡូ ជូនដល់អតិថិជន ដែលបានជាវរថយន្ត PEUGEOT គ្រប់ម៉ូដែល។ សូមជំរាបជូនផងដែរថា ក្រុមហ៊ុន THH Import & Export Co., Ltd ជាក្រុមហ៊ុនបុត្រសម្ពន័្ធមួយរបស់ក្រុមហ៊ុន TH Group ដែលទទួលបានសិទ្ធិចែកចាយ លក់រថយន្ត PEUGEOT និងគ្រឿងបន្លាស់រថយន្ត ផ្តាច់មុខតែមួយគត់ក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ 2019 ពីក្រុមហ៊ុន PSA របស់ប្រទេសបារាំង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចដែលបានជំរាបជូនខាងលើ ក្រុមហ៊ុន TH Group តែងតែខិតខំប្រឹងប្រែងក្នុងការនាំយកនូវអ្វីដែលថ្មីៗជូនដល់ប្រជាជនកម្ពុជា ទើបក្រុមហ៊ុនធ្វើការបើកបង្ហាញនូវចំណីអារម្មណ៍ថ្មី ផ្តល់នូវបទពិសោធន៍ដ៏សំបូរបែបជាមួយបច្ចេកវិជ្ជាទំនើបចុងក្រោយ ព្រមជាមួយគុណភាពខ្ពស់មិនអាចកាត់ថ្លៃបានដែលទាំងនោះមាននូវលើ ALL NEW PEUGEOT 5008 SUV សេរីឆ្នាំ២០២២។

ដោយសង្កេតឃើញថា រថយន្ត PEUGEOT កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ហើយសន្ទុះនៃការលក់ គឺលើសពីផែនការរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន PEUGEOT CAMBODIA ក៏សម្រេចចិត្តធ្វើការដាក់រង្វាន់មាស សុទ្ធ 5គីឡូជូនដល់អតិថិជន និងអ្នកគាំទ្រ ជាការអរគុណចំពោះការស្រលាញ់រថយន្ត PEUGEOT។  យើងឃើញថា ក្រុមហ៊ុនបានរកអថិតិជនដែលឈ្នះមាស 1 គីឡូកាលពីថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2022 មានឈ្មោះ ឡាទី ភេទ ប្រុស ដែលរស់នៅភ្នំពេញ។

ក្រលេកមកមើលពីភាពអស្ចារ្យរបស់រថយន្ត ALL-NEW PEUGEOT 5008 SUV វិញ គឺមានភាពទាន់សម័យ ទំនើប ស្រស់ស្អាត ទាក់ទាញបែបស្ពត។ 

ផ្នែកខាងមុខនៃរថយន្ត ALL-NEW PEUGEOT 5008 SUV បានវិវត្តន៍ឆ្ពោះទៅរករចនាបទដែលប្លែកថ្មី និងប្លែកពីគេមិនធ្លាប់មាន។ ការរចនាដែលបានបំផុសគំនិតនេះកំពុងកំណត់ដំណាក់កាលបន្ទាប់នៃភាពទំនើបទាន់សម័យតាមរយៈការបង្កើនការកែលម្អសោភ័ណ្ឌភាព និងភាពរស់រវើក។ បាណាធ្វើការឌីស្សាញថ្មីបង្ហាញបែបមានសំណាញ់ល្អិតៗដែលពេញដែលត្រូវត្រូវពន្លឺវាប្រៀបបីដូចជាគ្រប់ពេជ្យរត់ប្រដេញជាមួយពន្លឺដែលបន្ថែមភាពទំនើប និងការទាក់ទាញ ខណៈពេលដែលរក្សាបាននូវការរចនាសាមញ្ញាតែមានភាពស៊ីវិល័យ និងថ្លៃថ្នូរ។ ចង្កៀងហ្វាមុខក៏ត្រូវបានរចនាថ្មីដើម្បីឱ្យកាន់តែមានភាពស្វាហាប់ និងមានបំពាក់បច្ចេកវិទ្យា LED ។

នៅផ្នែកខាងក្រោយ ភ្លើងស្តុបក្រោយដែលបានកែលម្អថ្មីមានបំពាក់នូវបច្ចេកវិទ្យា LED ពេញលេញ ដែលបង្ហាញនូវក្រញ៉ាំ 3D ចេញពន្លឺដ៏ភ្លឺច្បាស់ ដែលមានលក្ខណៈប្លែកពីគេរបស់ PEUGEOT ។

លក្ខណៈពិសេសខាងក្រៅរួមមាន៖ 

•កង់យ៉ាន់ស្ព័រ ឡូសអេនជឺលេស ទំហំ 18 អ៊ីញ

•ឃ្លុបក្រោយបើកអូតូ 

•ដំបូលបើក 

•ចូលរថយន្តដោយមិនចាំបាច់ប្រើកូនសោ

•ស៊ិនស័រចតរថយន្តខាងមុខ និងខាងក្រោយ

ភាពជោគជ័យជាសាកលនៃរថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ដោយសារផ្នែកខាងក្នុងដ៏អស្ចារ្យ។ នៅក្នុងរថយន្តម៉ូដែលថ្មី ALL-NEW PEUGEOT 5008 SUV បំពាក់ច្ចេកវិទ្យា PEUGEOT Digital i-Cockpit® មានកាសឌីជីថលទំហំ 12.3 អ៊ីង ដែលអាចសេរ៉េតាមបំណង  មានដៃចង្កូតតូចសម្រាប់បង្កើនសក្ដានុពលនៃការបើកបរ និងបំពាក់នូវអេក្រង់ថាច់ស្រ្គីនថ្មីនៅចំកណ្តាលតាប្លូ មានទំហំ 10 អ៊ីញកម្រិតច្បាស់ត្រជាក់ភ្នែក ។

រថយន្តម៉ូដែលថ្មីនេះក៏បានភ្ជាប់មកជាមួយនូវសោព្យាណូដ៏ប្រណិតចំនួនប្រាំពីរ - "មុខងារបិទ/បើក" ដែលអនុញ្ញាតឱ្យចូលប្រើដោយផ្ទាល់ និងជាអចិន្ត្រៃយ៍ទៅកាន់មុខងារផាសុកភាពសំខាន់ៗ៖ អូឌីយ៉ូ ម៉ាស៊ីនត្រជាក់ រុករកដោយបញ្ជាជាសំឡេង កំណត់យានយន្ត ទូរស័ព្ទ កម្មវិធីទូរស័ព្ទ និងភ្លើងសញ្ញាព្រមានគ្រោះថ្នាក់។  រថយន្តម៉ូដែលថ្មី ALL-NEW PEUGEOT 5008 SUV ក៏ភ្ជាប់មកជាមួយមុខងារថ្មីសាកថ្មស្មាតហ្វូនឥតខ្សែ ដែលមានទីតាំងនៅចំកណ្តាលតាប្លូ ហើយបំពាក់ប្រព័ន្ធស្តង់ដារ Apple CarPlay® និង Android Auto™។

 

លក្ខណៈពិសេសខាងក្នុងរថយន្តរួមមាន៖ 

•ពន្លឺភ្លើងបង្ហាញពីអារម្មណ៍

•ប៊ូតុងប្តូរលេខដោយប្រើមេដៃ 

•ម៉ាស៊ីនត្រជាក់ពីរ 

•កៅអីស្បែក

•ហ្វ្រាំងភ្លើង

•កៅអី AUTO បញ្ជាដោយប្រពន្ធ័ស័្វយប្រវត្តិ 

•ប៊ូតុងជ្រើសរើសរបៀបបើកបរ (របៀបស្ព័រ)

រថយន្តម៉ូដែលថ្មី ALL-NEW PEUGEOT 5008 SUV ក៏បំពាក់នូវឧបករណ៍ជំនួយការបើកបរជំនាន់ចុងក្រោយ និងឧបករណ៍ជំនួយអ្នកបើកបរ ដែលជាផ្នែកមួយនៃបច្ចេកវិទ្យារបស់រថយន្តនេះ រួមមាន៖ 

•Visiopark 1 ដែលមានកាមេរ៉ាមើលក្រោយ 180° 

•ជំនួយការរក្សាគន្លងផ្លូវ

•ការព្រមានអ្នកបើកបរឲ្យប្រុងប្រយ័ត្ន

•Speed Limiter & Cruise Control មុខងារសេរ៉េ និងកំណត់ល្បឿនដោយឆ្លាតវៃ

•ការត្រួតពិនិត្យ Blind Spot កន្លែងមើលមិនឃើញ 

•Advanced Grip Control អនុញ្ញាតឱ្យបង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រងជាមួយនឹងប្រាំរបៀប (Normal, Snow, Mud, Sand, និង ESP)

•Hill Assist Descent Control (HADC) អនុញ្ញាតឱ្យអ្នកគ្រប់គ្រងរថយន្តរបស់អ្នកដោយសុវត្ថិភាព និងឥតខ្ចោះ និងគន្លងនៅលើជម្រាលដ៏ចោតខ្លាំង។

•មុខងារសុវត្ថិភាពស្តង់ដារ រួមមាន ពោងសុវត្ថិភាពចំនួន 8 ប្រព័ន្ធហ្វ្រាំង (ABS)  កម្មវិធីស្ថេរភាពអេឡិចត្រូនិក (ESP) មុខងារចែកចាយកម្លាំងហ្វ្រាំងអេឡិចត្រូនិច (EBD) មុខងារគ្រប់គ្រងការពារការរអិល (EBD) និងមុខងារជំនួយការបើកឡើងចំណោត។

ភាពរីករាយក្នុងការបើកបរ គឺជាផ្នែកសំខាន់ របស់រថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ថ្មីនេះ។ ការគ្រប់គ្រងរថយន្តគឺអស្ចារ្យ ដោយភ្ជាប់មកជាមួយនូវមុខងារផាសុកភាពក្នុងការបើកបរកម្រិតកំពូល ធានាបាននូវភាពរីករាយក្នុងការបើកបរដ៏ល្អឥតខ្ចោះ និងនៅតែអាចបត់បែនបានយ៉ាងល្អឥតខ្ចោះ។

រថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 1.6L Twin Scroll Turbo High Pressure (THP) ផ្តល់កម្លាំង 165 សេះ និងកម្លាំងបង្វិល 240 Nm ។ ម៉ាស៊ីន turbocharged ត្រូវបានផ្គូផ្គងជាមួយប្រអប់លេខអូតូប្រាំមួយវគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ 2WD។

រថយន្តម៉ូដែល ALL-NEW PEUGEOT 5008 SUV ថ្មីនេះត្រូវបានដំឡើងនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun រដ្ឋ Kedah ក្នុងប្រទេសម៉ាឡេស៊ី។ រថយន្តទាំងអស់ដែលបានផលិតឡើងនៅរោងចក្រផលិត Stellantis ក្នុងទីក្រុង Gurun ឆ្លងកាត់ការធ្វើតេស្តភាពធន់ និងការធ្វើតេស្តគុណភាពនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់នូវដំណើរការបានល្អបំផុតសម្រាប់លក្ខខណ្ឌក្នុងស្រុក និងបំពេញតម្រូវការរបស់អតិថិជននៅទូទាំងអាស៊ីអាគ្នេយ៍។ រួមគ្នាជាមួយម៉ូដែល THE ALL PEUGEOT 5008 SUV រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីបានឆ្លងកាត់ការសាកល្បងចម្ងាយ 300,000 គីឡូម៉ែត្រដោយជោគជ័យនៅក្នុងលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានផ្សេងៗគ្នានៅក្នុងតំបន់។

រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីបានមាន 3 ពណ៌ រួមមាន៖ 

•ពណ៌ប្រផេះ (Amazonite Grey)

•ពណ៌ស (Pearl White)

•ពណ៌ខ្មៅ (Nera Black)

កម្មវិធី Lion Care: រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីមានការធានារយៈពេល 5 ឆ្នាំ ពីក្រុមហ៊ុនផលិត ជាមួយនឹងការរថែទាំរហូតដល់ 5 ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ ដែលមួយណាបានមុនគេ ក្រោមកម្មវិធី Lion Care របស់ក្រុមហ៊ុន PEUGEOT Cambodia ។ រថយន្តម៉ូដែល THE ALL PEUGEOT 5008 SUV ថ្មីមានតម្លៃសមរម្យ អាចរកទិញបានអាគារតាំងបង្ហាញ PEUGEOT Cambodia នៅក្នុងប្រទេសកម្ពុជា។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន