no-alternative title

Volvo បញ្ជាក់ថា រថយន្តអគ្គីសនី អាចនឹងមានតម្លៃធូរថ្លៃដូចទៅនឹងរថយន្តប្រើប្រាស់ប្រេងនៅត្រឹមឆ្នាំ 2025

ក្រុមហ៊ុនរថយន្ត Volvo ទើបតែប្រកាសអំពីគម្រោងផែនការរបស់ខ្លួនក្នុងការសម្រេចនូវរថយន្តអគ្គិសនី 100% នៅត្រឹមឆ្នាំ 2030 ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ គឺបានអោយដឹងថា ដើម្បីសម្រេចនូវផែនការនេះបាន ក្រុមហ៊ុន Volvo នឹងដកភាគហ៊ុនរបស់ Aurobay ដល់ទៅ 33% និងសហការបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន Geely Holding។ ក្រុមហ៊ុន Volvo បាននិយាយថា នៅត្រឹមឆ្នាំ 2025 នេះ 50% នៃការលក់សម្រាប់ទីផ្សារសកលគឺជារថយន្តអគ្គិសនី។ ហើយសម្រាប់ចំនួន 50% ទៀតគឺជារថយន្ត hybrid ហើយនៅឆ្នាំ 2030 ខាងមុខនេះ។ 

ក្រុមហ៊ុនរថយន្ត Volvo នឹងផ្លាស់ប្តូរទៅជាការផលិតរថយន្តអគ្គិសនីទាំងស្រុង។ នៅក្នុងពេលនេះ រថយន្តអគ្គិសនីគឺមានតម្លៃថ្លៃមែនទែន។  នៅក្នុងពេលនៃមេរោគរាតត្បាត និងកង្វះទៅលើបន្ទះឈីប នោះគឺជាហេតុផលដែលធ្វើអោយមានតម្លៃខ្ពស់។ នៅពេលនេះតម្លៃខ្ពស់ទៅលើថាមពលថ្មរបស់ lithium batteries រួមជាមួយនិងការឡើងថ្លៃទៅលើប្រេង ក៏បានធ្វើអោយមានការកើនឡើងទៅលើតម្រូវការនៃរថយន្តអគ្គិសនីផងដែរ។ តម្រូវការខ្ពស់នេះ ពិតជាពិបាកក្នុងការធ្វើអោយតម្លៃរបស់រថយន្តអគ្គិសនីមានការធ្លាក់ចុះណាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះបានបន្តថា តម្លៃទៅលើថាមពលថ្ម  lithium គឺមានការបន្តកើនឡើងតម្លៃ។ ហើយថ្មប្រភេទ Battery-grade Lithium carbonate គឺមានការកើនឡើងតម្លៃ  2,500 yuan ($352) នៅក្នុងមួយតោន។ លោក Jim Rowan ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volvo បានបញ្ជាក់ថា នៅឆ្នាំ 2025 ខាងមុខនេះ រថយន្តអគ្គីសនី នឹងមានតម្លៃធូថ្លៃជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ ហើយលោកថែមទាំងមានជំនឿថា បច្ចេកវិទ្យាថ្មីៗ នឹងអាចជួយកាត់បន្ថយតម្លៃថ្មបាន។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន