no-alternative title

Giant Stormguard E+ SUV e-Bike តម្លៃខ្ទង់ $6,716 មានសមត្ថភាពជិះបានចំងាយផ្លូវ 200 គីឡូម៉ែត្រ

ក្រុមហ៊ុន Giant  បានប្រកាសចេញកង់អគ្គិសនីស៊េរីថ្មីម៉ូដែល Giant Stormguard E+ SUV e-Bike ដែលមានបំពាក់នូវអេក្រង់ប្រភេទ RideDash Evo Display ជាមួយមុខងារវាស់ចង្វាក់បេះដូងផងដែរ។ ជាមួយអេក្រង់ RideDash Evo Display របស់កង់អគ្គិសនីស៊េរីថ្មីនេះ គឺវាបង្ហាញនូវព័ត៌មាននៃការជិះដូចជាល្បឿន ភាគរយថ្ម ក៏ដូចជាការទទួល និងបង្ហាញសារអេឡិចត្រូនិច emails ថែមទៀតផង។

Stormguard E+ SUV e-bike មានភាពសក្តិសមសម្រាប់គ្រប់ស្ថានភាពផ្លូវលំបាក និងមានប្រព័ន្ធសុវត្ថិភាពបំពាក់ទាំងនៅលើផ្នែកកង់ខាងមុខ និងខាងក្រោយបានយ៉ាងពេញលេញ។ កង់អគ្គិសនីស៊េរីថ្មីនេះ ត្រូវបានបំពាក់មកជាមួយនឹងហ្វ្រាំងប្រភេទ Shimano M6120 ឬ Shimano MT420 ដែលមានសុវត្ថិភាពខ្ពស់នៅពេលចាប់ហ្វ្រាំងបន្ទាន់។ កង់អគ្គិសនី Stormguard E+ SUV e-bike នេះអាចទ្រទម្ងន់បានប្រហែល 156kg រួមនឹងទាំងអាចផ្ទុកនូវឥវ៉ាន់បាន 20kg រួមជាមួយអ្នកជិះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កង់អគ្គិសនីស៊េរីថ្មីមួយនេះត្រូវបានក្រុមហ៊ុនបំពាក់នូវថាមពលថ្ម EnergyPack 800 Battery ដែលមានកំលាំងសរុប 800Wh ដែលអាចជិះបានក្នុងរយះចំងាយជិត 200 គីឡូម៉ែត្រពេលសាកថ្មពេញម្តង។ ប៉ុន្តែអាចជិះបានចំងាយដល់ 200 គីឡូម៉ែត្រប្រសិនបើជ្រើសរើសយកជម្រើសបន្ថែមថាមពលថ្ម 250Wh។ Stormguard E+ SUV e-bike បានបំពាក់មកជាមួយម៉ូទ័រអគ្គិសនីប្រភេទ SyncDrive Pro 2 electronic motor ដែលរួមសហការផលិតដោយក្រុមហ៊ុន Giant និង Yamaha។ ដោយម៉ូទ័រអគ្គិសនីនេះមានល្បឿងរង្វិលជុំ 85Nm ខណៈដែរក្រុមហ៊ុន Giant និយាយថា Carbon belt drive របស់កង់អាចរត់បានរហូតដល់ទៅ 1 ម៉ឺនគីឡូម៉ែត្រឯណោះ។

Giant Stormguard E+ SUV e-Bike ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាឆ្លាតវៃចំនួនប្រាំមួយ ដែលត្រួតពិនិត្យថាមពលឈ្នាន់ និងកែតម្រូវជំនួយតាមកាលៈទេសៈផ្លូវ។ ចំនែកអេក្រង់ RideDash Evo Display ក៏អាចឱ្យអ្នកជិះអាចមើលនូវទិន្នន័យកាយសម្បទាដូចជា អត្រាចង្វាក់បេះដូង ព្រមទាំងអាចភ្ជាប់ទៅកាន់ស្មាតហ្វូនដើម្បីទទួលសារ Email ថែមទៀតផង។ Giant Stormguard E+ SUV e-bike អាចរកទិញបាននៅតាមតំបន់មួយចំនួននៃទ្វីបអឺរ៉ុបដូចជា ប្រទេសហូឡង់ បារាំង និងស៊ុយអែត ដែលមានតម្លៃខ្ទង់ប្រហែល $6,716 និងមានទំហំខុសៗគ្នាគឺទំហំ S ដល់ XL។ មិនទាន់មានព័ត៌មានលម្អិតអំពីការដាក់លក់នៅលើទីផ្សារសកលសម្រាប់កង់អគ្គិសនីស៊េរីថ្មីនេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន