no-alternative title

TOYOTA PRIUS 2023 បានប្រកាសចេញផ្លូវការណ៍ជាមួយការឌីស្សាញរូបរាងឡើងថ្មីជាមួយការបំពាក់ម៉ាស៊ីន ហើយនិងអាគុយ Hybrid ធំជាងមុន

នៅប៉ុន្មានថ្ងៃមកនេះមានការចាប់អារម្មយ៉ាងច្រើនកុះករឈួរឆរ និងធ្វើការចែកចាយព្រោងព្រាតពេញបណ្តាញសង្គមជាមួយវត្តមានរថយន្តពាក់កណ្តាលម៉ាស៊ីនពាក់កណ្តាល Hybrid ស៊េរីឆ្នាំ 2023 របស់ក្រុមហ៊ុន TOYOTA គឺ TOYOTA PRIUS 2023។

រថយន្ត Prius ដែលនៅស្រុងខ្មែរយើងនិយមហៅថា អាព្រូស គឺមានភាពពេញនិយមប្រើប្រាស់បំផុតសម្រាប់ប្រជាជនកម្ពុជាយើង ព្រោះរថយន្ត Compact Sedan ប្រើថាមពលអគ្គិសនីលាយជាមួយចំហេះម៉ាស៊ីនឥន្ធនៈរបស់ប្រទេសជប៉ុនមួយនេះមានការសន្សំសំចៃច្រើនធៀបនឹងរថយន្តប្រើចំហេះឥន្ទនៈសុទ្ធ។ ងាកមក TOYOTA PRIUS 2023 ដែលជាជំនាន់ទី 5 ដែលត្រូវបានក្រុមហ៊ុន TOYOTA ប្រកាសបង្ហាញចេញនៅទីផ្សារប្រទេសជប៉ុនកាលពីប៉ុន្មានថ្ងៃមុននេះ ទទួលបានការចាប់អារម្មខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្តមួយនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលធ្វើឲ្យ Prius 2023 ផ្ទុះការចាប់អារម្មខ្លាំងបំផុតនេះ គឺទៅលើការឌីស្សាញរូបរាងថ្មីទាំងស្រុងបែប Aerodynamic Design បែប Concept Design រថយន្តក្នុងពេលអនាគត។ TOYOTA PRIUS 2023 ឌីស្សាញឡើងដោយឈរលើ TNGA platform ជំនាន់ទីពីរ ជាមួយការឌីស្សាញផ្នែកខាងមុខមានរាងស្លីមជាមួយការបំពាក់ចង្គៀង LED ថ្មីស្អាត និងចង្គៀង LED ផ្នែកខាងក្រោយមួយខ្សែរត់កាត់ទទឹកតួរតែម្តង។

Prius 2023 ត្រូវបានក្រុមហ៊ុនពន្លាតគម្លាតរវាងកង់មុខក្រោយបន្ថែម 50mm និងប្រវែងទទឹងឡាន 22mm ព្រមទាំងទម្លាក់កំពស់ទាបជាងមុន 50mm ដែលធ្វើឲ្យទីប្រជុំទំនាញទាបជាងមុនដែលសម្រួលដល់ការបើកបរលើស្ថាបភាពផ្លូវការណ៍ និងលើផ្លូវល្បឿនលឿនបានល្អប្រសើរជាងមុន។ ចំនុចពិសេស និងទាក់ទាញបំផុតនោះ គឺតំបូល Prius 2023 ត្រូវបានរចនាឡើងជាមួយពណ៌ខ្មៅ ហើយក៏មានជម្រើសដំបូលសូឡាដូចជំនាន់មុនផងដែរ។ Prius 2023 ប្រើប្រាស់យ៉ាន់កង់ទំហំធំជាងមុនឡើងដល់ 19 អ៊ីញ។

Prius 2023 មានជម្រើសម៉ូដែល PHEV ឬ Plug-in Hybrid Vehicle ជាមួយទំហំម៉ាស៊ីន 4-ស៊ីឡាំង 2.0 lite ដែលមានផលិតកំលាំង 223HP បូកជាមួយការប្រើម៉ូទ័រអគ្គិសនីភ្លើងដែលផ្តល់នូវសន្ទុះល្បឿនជាន់ពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.7 វិនាទី។ ចំនែកម៉ូដែល HEV ឬ Hybrid Electric Vehicle ជាមួយជម្រើសទំហំម៉ាស៊ីន 1.8 lite និង 2.0 lite រួមជាមួយការប្រើអាគុយអគ្គិសនីធំជាងមុនឡើងដល់ 13.6kWh ធំជាងជំនាន់ទី 4 ជិត 5kWh ដែលសាកភ្លើងមួយពេញម្តងអាចរត់បានចំងាយផ្លូវជិត 100 គីឡូម៉ែត្រសម្រាប់ម៉ូដែល PHEV។

ចំពោះការរចនាបំពាក់ផ្នែកខាងក្នុង គឺត្រូវបានធ្វើការរចនាឡើងបែបថ្មីកាន់តែមានភាពទំនើប និងផាសុខភាពក្នុងការបើកបរ ដោយវាបានបំពាក់ជាមួយកៅអីស្បែកដែលរចនាឡើងបែបកៅអីរថយន្តស្ព័រ រួមជាមួយចង្កូត Electronic ថ្មីផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ។ ជាមួយគ្នានេះយើងក៏ទទួលបានអេក្រង់កម្សាន្តដែលបានទំហំធំដល់ 12.3 អ៊ីញ រួមជាមួយកុងទ័រថ្មីបែបឌីអីថលបំពាក់ជាមួយភ្លើង Illuminated Light។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ TOYOTA PRIUS 2023 មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន