no-alternative title

រថយន្តអគ្គីសនី Renault Electronic Delivery Truck របស់ Coca-Cola បានបង្ហាញខ្លួនមុនការមកដល់របស់ Tesla Semi នៅដើមខែក្រោយ

ក្រុមហ៊ុនផលិតភេសជ្ជៈខ្នាតយក្សលំដាប់ថ្នាក់ពិភពលោក Coca-Cola បានបញ្ចេញរថយន្តដឹងជញ្ចូនខ្នាតធំ ដែលដើរដោយថាមពលអគ្គិសនីម៉ូដែល Renault Electronic Delivery Truck របស់ខ្លួនជាផ្លូវការណ៍ នៅមុនការបង្ហាញខ្លួនរថយន្តដឹងជញ្ចូនរបស់ក្រុមហ៊ុន Pepsi ដែលផលិតដោយក្រុមហ៊ុន Tesla ម៉ូដែល Semi-Truck។ ក្រុមហ៊ុន Pepsi ត្រូវបានគេដឹងថា គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការចែកចាយផលិតផលភេសជ្ជៈរបស់ខ្លួនតាមរយះការប្រើប្រាស់រថយន្ត Tesla Semi-Truck នៅថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2022 នេះ។

ក្រុមហ៊ុន Renault Trucks គឺជាក្រុមហ៊ុនផលិតរថយន្តដឹកជញ្ជូនថ្មីដែលបង្កើតដោយក្រុមហ៊ុន Coke ហើយការដែលបានបញ្ចេញរថយន្តដឹងជញ្ចូនថ្មីដើរដោយថាមពលអគ្គិសនីពេលនេះ ហាក់បីដូចជាការចំអកឱ្យលោក Elon Musk មេធំរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla អំពីការការយឺតយ៉ាងក្នុងការបញ្ចេញរថយន្តដឹកទំនិញធន់ធ្ងរម៉ូដែល Tesla Semi។ បន្ថែមពីក៏ហាក់ចំអកឲ្យក្រុមហ៊ុន Pepsi ផងដែរ នៅខណៈពេលដែលផលិតភេសជ្ជៈលំដាប់លេខពីរក្នុងពិភពលោកមួយនេះបាននឹងកំពុងដំណើរការសាងសង់បង្កើតស្ថានីយ៍សាកភ្លើង Megacharger របស់ខ្លួន។ ក្រុមហ៊ុន Coca-Cola បានចាប់ផ្តើមប្រតិបត្តិការជាមួយរថយន្តដឹងជញ្ចូនប្រើថាមពលអគ្គិសនីថ្មីរបស់ខ្លួនជាផ្លូវការណ៍នៅក្នុងប្រទេសបែលហ្ស៊ិក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាំងរថយន្តដឹងទំនិញធន់ធ្ងរដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Renault និង Tesla ត្រូវបានគេនិយាយថា គឺការបង្ហាញពីការវិវត្តន៍ក្នុងឧស្សាហកម្មរថយន្តធន់ធ្ងរដើរដោយថាមពលអគ្គិសនី។ មេធំ និងជានាយកប្រតិបត្តិតែមួយគត់របស់ Tesla លោក Elon Musk បានធ្វើការបង្ហាញពីគំរូរថយន្តដឹងទំនិញធន់ធ្ងររបស់ខ្លួនម៉ូដែល Tesla Semi តាំងតែពីអំឡុងឆ្នាំ 2017 មកម៉្លេះ ហើយមកទល់នឹងពេលបច្ចុប្បន្ននេះ Tesla Semi មិនទាន់បានបង្ហាញវត្តមាននៅលើដងវិថីផ្លូវការណ៍នៅឡើយទេ។ ប៉ុន្តែក្នុងឆ្នាំ 2022 នេះ Tesla ត្រូវបានគេព្យាករណ៍ថា នឹងបញ្ចេញរថយន្តដឹកទំនិញ EV-Truck ម៉ូដែល Tesla Semi របស់ខ្លួនដំបូងចំនួន 15 គ្រឿងដើម្បីផ្តល់ជូនក្រុមហ៊ុនផលិតភេសជ្ជៈ Pepsi នៅថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2022 ខាងមុខនេះ។

រថយន្ត Renault EV-Truck ដែលបានបង្ហាញដោយក្រុមហ៊ុន Coca-Cola ក្នុងប្រទេសបែលហ្ស៊ិក គឺជាម៉ូដែល E-Tech D et D Wide ហើយរថយន្តដឹកទំនិញនេះនឹងត្រូវដាក់ប្រើសម្រាប់ការចែកចាយផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុន Coke។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Renault Trucks បានឱ្យដឹងថា ម៉ូដែលនេះត្រូវបានរចនាឡើងតាមតម្រូវការសម្រាប់ទិន្នន័យដឹកជញ្ជូនរបស់ Coca-Cola។ រថយន្តដឹកទំនិញប្រើថាមពលអគ្គិសនីនេះផ្តល់នូវប្រសិទ្ធភាពថាមពល ផាសុកភាព និងសុវត្ថិភាពសម្រាប់អ្នកបើកបរ។

Renault Electronic Delivery Truck បានបំពាក់ដោយប្រព័ន្ធកាមេរ៉ាសុវត្ថិភាពកម្រិត 360 ដឺក្រេ ជាមួយមុខងារ eliminate bund sports, Clear door on the passenger side និងឧបករណ៍បំពងសំឡេងដើម្បីបន្លឺសំឡេងស្វ័យប្រវត្តិនៅពេលមានអ្នកថ្មើរជើង និងអ្នកជិះកង់ឆ្លងកាត់ជាដើម។ ការសាកថាមពលអាគុយមួយពេញម្តងផ្តល់ឲ្យរថយន្ត Renault Electronic Delivery Truck អាចបើកបរបានរយះចំងាយ 200 គីឡូម៉ែត្រ។ Renault និយាយថា ខ្លួនបានកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មសាធារណៈនៅក្នុងតំបន់អឺរ៉ុប តាមរយៈភាពជាដៃគូជាយុទ្ធសាស្ត្រជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុននេះសង្ឃឹមថា នឹងក្លាយជាដៃគូប្រគូតប្រជែងទីផ្សាររថយន្តដឹងទំនិញធន់ធ្ងន់ដើរដោយថាមពលអគ្គិសនីជាមួយរថយន្ត Tesla Semi នៅក្នុងឆ្នាំ 2023៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន