no-alternative title

Peugeot នឹងដាក់បង្ហាញគំរូរថយន្តអគ្គិសនីរបស់ខ្លួននៅថ្ងៃទី 05 ខែមករា ឆ្នាំ 2023 ខាងមុខនេះ

បច្ចុប្បន្នទីផ្សាររថយន្តដើរដោយថាមពលអគ្គិសនីបាននឹងកំពុងរីកចម្រើនខ្លាំងនៅលើទីផ្សារ ទន្ទឹងនឹងនេះឃើញថាមានក្រុមហ៊ុនផលិតរថយន្តជាច្រើនបាននឹងកំពុងប្តូរគោលដៅសង្វាក់ផលិតកម្មរបស់ខ្លួនពីការផលិតរថយន្តប្រើចំហេះឥន្ទនៈក្នុងមកផលិតរថយន្តអគ្គិសនីជំនូសវិញថែមទៀតផង។ ក្នុងនោះក៏មានក្រុមហ៊ុនផលិតរថយន្តម៉ាក Peugeot របស់បារាំងក៏បានសម្រេចចិត្តក្នុងការចូលប្រឡូកក្នុងវិស័យរថយន្តអគ្គិសនីផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្តរបស់បារាំងដែលមានអាយុកាល 212 ឆ្នាំមួយនេះ បានប្រកាសថា ខ្លួននឹងមានការដាក់តាំងបង្ហាញគំរូរថយន្តអគ្គិសនី Inception Concept ដែលជាគំរូរថយន្ត EV ដំបូង “BEV by Design” ដែលមានការបំពាក់ជាមួយនូវ electronic Platform ជំនាន់ថ្មី។ ប៉ុន្តែអ្វីដែលគួរឲ្យស្តាយដោយសារតែ Peugeot មិនបានបង្ហាញព័ត៌មានណាមួយទាក់ទងនឹងគំរូរថយន្ត ICEV របស់ខ្លួននោះឡើយក្នុងពេលនេះ។ សម្រាប់គំរូរថយន្តអគ្គិសនីដំបូងរបស់ Peugeot ក៏ធ្លាប់បានក្រុមហ៊ុនធ្វើការដាក់បង្ហាញចេញម្តងរួចមកហើយកាលពីអំឡុងខែតុលាកន្លងទៅនៅក្នុងព្រឹត្តិការណ៍ Paris Motor Show។

Peugeot នឹងនាំយកគំរូរថយន្តអគ្គិសនី Inception EV របស់ខ្លួនទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES នៅក្នុងទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ CES គឺជាព្រឹត្តិការណ៍តាំងពិពរ័ណបច្ចេកវិទ្យាដ៏ធំបំផុតប្រចាំឆ្នាំ ដោយ Peugeot ចង់សហការជាមួយព្រឹត្តិការណ៍នេះក្នុងការដាក់បង្ហាញគំរូរថយន្ត EV របស់ខ្លួនទៅកាន់ពិភពលោក។ សូមបញ្ជាក់ថា ក្រុមហ៊ុន Peugeot បច្ចុប្បន្ន គឺមិនអាចលក់រថយន្តរបស់ខ្លួននៅទីផ្សាររបស់សហរដ្ឋអាមេរិកបាននោះទេ។ យ៉ាងណាមិញសម្រាប់លក្ខណៈសម្បត្តិ និងគុណសម្បត្តិ រួមនឹងបច្ចេកវិទ្យាដែលនឹងមានបំពាក់នៅលើ Peugeot ICEV យើងរងចាំការបង្ហាញរបស់ក្រុមហ៊ុននៅថ្ងៃទី 05 ខែមករា ឆ្នាំ 2023 ទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន