no-alternative title

Ultraviolette F77 ម៉ូតូអគ្គីសនីបែបស្ព័រ ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសឥណ្ឌា

នៅថ្ងៃនេះ Ultraviolette F77 ដែលជាម៉ូទ័រអេឡិចត្រូនិចបែបស្ព័រ បានបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាហើយ។ F77 គឺជាម៉ូតូស្ព័រម៉ូដែលដ៏ប្រណិតរបស់ក្រុមហ៊ុននេះ ហើយនេះ គឺជាម៉ូតូអេឡិចត្រូនិចបែបស្ព័រ ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសនេះ។  ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុន EV Startup ដែលទើបតែបញ្ចេញនូវវត្តមានម៉ូតូអេឡិចត្រូនិច F77 នេះ ហើយនេះកជាផលិតផលដំបូងបំផុតរបស់ក្រុមហ៊ុននេះដែរ។

ម៉ូតូ F77 នេះគឺ មានការអាប់ដេតទៅលើ Frame និងការប្រើប្រាស់នូវថាមពលថ្មថ្មីផងដែរ។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះក៏បានបង្ហាញចេញនូវម៉ូដែល 2 ម៉ូដែល មាន F77 និង F77 Recon ដែលម៉ូដែលទាំងពីរនេះ នឹងលក់នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏មានម៉ូដែល limited edition F77 ផងដែរ ដោយក្រុមហ៊ុននេះ គ្រោងនឹងផលិតនៅក្នុងចំនួនត្រឹមតែ 77 គ្រឿងប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូតូនេះ គឺមានលេខរៀងពី 001 ទៅ 077។ សម្រាប់ម៉ូតូ Gen2 F77 នេះ គឺមានថាមពលថ្មដែលមានកម្លាំង 10.5kWh ។ ម៉ូតូនេះមានអេក្រង់ 5 អ៊ីង, Dual channel ABS, Adjustable suspension និង Drive modes ជាច្រើនផងដែរ។ ម៉ូតូអគ្គិសនីបែបស្ព័រ Ultraviolette F77 នេះ បង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា ជាមួយនិងមានតម្លៃចាប់ពី 3.8 lakhs INR ខណៈពេលដែល F77 Recon គឺមានតម្លៃចាប់ពី 4.55 lakh INR ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន