no-alternative title

ត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ កម្មវិធី Ford Adventure 2022 ទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់!

ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2022 លើកទី១៥ ឆ្ពោះទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា និងទីកុ្រងប៉ាតាយ៉ា ប្រទេសថៃ នៅក្នុងខែធ្នូ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត Ford ចូលរួមប្រមាណជាង២០០គ្រឿង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២២ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា (PTT Cambodia) ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ធនាគារ ឯកទេស KB Daehan និងស្រាបៀរ ហនុមាន (Hanuman Beer)។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ដៃគូសហការឧបត្ថម្ភកម្មវិធីដូចជា ក្រុមហ៊ុន LINE-X Cambodia ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, BAR.B.Q Plaza, ការ៉េម Dairy Queen, ការ៉េម Swensen’s, Krispy Kreme Doughnuts, The Coffee Club, Boost Juice, តែគុជ Kamu-Kamu, បាយ ភូមិ (Bay Phum), So Bento, eat together, HungryAppTM។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ ហាងនំបុ័ងបាយ័នផងដែរ។ 

គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៥ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ជាមួយនឹងអ្នកចូលរួមប្រមាណ១០០០នាក់ ធ្វើដំណើរជាក្បួន គយគន់ទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍បោះជំរំដ៏អស្ចារ្យនៅលើវាលស្មៅ និងឆ្នេរខ្សាច់ដ៏ស្រស់ត្រកាលក្បែរមាត់សមុទ្រនៃខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ លើសពីនេះទៅទៀត  អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលលេងសួនកម្សាន្ត និងដើរទិញទំនិញជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃទៀតផង។

 

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានប្រសាសន៍ថា៖  “កម្មវិធី Ford Adventure នេះជាកម្មវិធីធំជាងគេប្រចាំឆ្នាំរបស់ Ford Cambodia ដែលកម្មវិធីនេះរៀបចំឡើង គឺដើម្បីអោយអតិថិជនFord បានជួបជុំគ្នាកម្សាន្តជាមួយបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារនាពេលចុងឆ្នាំ ដើម្បីបង្កើតមិត្តភាព ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងផ្សារភ្ជាប់ទំនាក់ទំនងធុរៈកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេសគឺដើម្បីទទួលបានបទពិសោធន៍នៃការបោះជំរំដ៏អស្ចារ្យ។ ក្រៅពីកម្មវិធីដំណើរកម្សាន្ត អតិថិជន Ford និងក្រុមហ៊ុន នឹងមានសកម្មភាពសប្បុរសធម៌រួមគ្នានោះគឺ ការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន២០០គ្រួសារនៅក្នុងខេត្តកោះកុងផ្ទាល់ផងដែរ។” 

 

ជាងនេះទៅទៀត លោកក៏បានបន្ថែមទៀតថា “អ្វីដែលធ្វើអោយកម្មវិធី Ford Adventure ឆ្នាំនេះពិសេសជាងឆ្នាំមុនៗនោះគឺ ត្រឹមតែរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ កម្មវិធីនេះទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់ ដែលធ្វើឲ្យចំនួនរថយន្តដែលចូលរួមក្នុងកម្មវិធីនេះ កើនឡើងរហូតដល់ជាង២០០ឡាន លើសពីឆ្នាំមុនៗ។

 

លោក នុបផាប៉ាដុល ប្រៈចាំថែន (Nopphapadol Prajamthaen) ជំនួយការអគ្គនាយករង នៃក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា (PTT Cambodia) បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure  2022  នេះ។ ស្ថានីយប្រេងឥន្ទនៈ PTT បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវប្រេងឥន្ទនៈ ក៏ដូចជាសេវាកម្មផ្សេងៗដែលបំពេញនូវតម្រូវការរបស់ អតិថិជន Ford ដើម្បីផ្តល់នូវភាពសប្បាយរីករាយក្នុងដំណើរកម្សាន្ត Ford Adventure នេះ។”

កញ្ញា ហ៊ាង សុខណា ប្រធានគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានមានប្រសាសន៍ថា៖ “សព្វថ្ងៃនេះយើងមិនសូវមានពេលវេលាជាមួយគ្រួសារ ទទួលទានអាហារជុំគ្នា ឬបោះជំរំទេ ហើយកម្មវិធី Ford Adventure នេះជាឱកាសដ៏ល្អសម្រាប់អតិថិជន Ford ទាំងអស់ដើម្បីបំពេញនូវចំនុចខ្វះខាតទាំងអស់នេះ។” ឆ្លៀតក្នុងឱកាសនេះដែរ កញ្ញាក៏បានធ្វើការលើកឡើងត្រួសៗពីប្រវត្តិ ផលិតផល សេវាកម្ម និងកម្មវិធីប្រ៉ូម៉ូសិនពិសេសៗរបស់ក្រុមហ៊ុន FWD ដើម្បីធ្វើការណែនាំ ក៏ដូចជាផ្តល់ជាជម្រើសជូនទៅដល់អតិថិជន Ford Adventure ផងដែរ។

 

លោក លាង ម៉ារឌី នាយក នាយកដ្ឋានអាជីវកម្ម និងផ្នែកលក់ នៃធនាគារឯកទេស KB Daehan បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះ ដោយធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗដែលលោកបានឆ្លងកាត់ក្នុងកម្មវីធី Ford Adventure ក្នុងឆ្នាំមុនៗ ទៅកាន់អតិថិជន Ford ដែលទើបតែចូលរួមលើកទីមួយក្នុងកម្មវិធីនេះ។  ក្រៅពីនេះ លោកក៏បានធ្វើការប្តេជ្ញាចិត្តក្នុងនាមជាធនាគារដៃគូសហការជាមួយ Ford ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្មផ្តល់ប្រាក់កម្ចីសំរាប់ទិញរថយន្តមួយដែលប្រកបដោយទំនុកចិត្ត និងឆាប់រហ័សជូនដល់អតិថិជន Ford ទាំងអស់ដែលមានតម្រូវការសេវាកម្មនេះពីធនាគារឯកទេស KB Daehan។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន