no-alternative title

ក្រុមហ៊ុន Huawei និង BAIC នឹងប្រកាសចេញលក់រថយន្តឆ្លាតវៃនៅក្នុងហាងរបស់ Huawei ផ្ទាល់តែម្តង

យោងទៅលើរបាយការណ៍ថ្មីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់ចិន BAIC ត្រៀមបញ្ចេញលក់រថយន្តឆ្លាតវៃស៊េរីថ្មី ឬ New Smart Car ដែលបានសហការផលិតដោយក្រុមហ៊ុន Huawei។ ក្រុមហ៊ុនទាំងពីរបានធ្វើការសហការគ្នាបានមួយរយះមកហើយ តាមរយះកិច្ចសហការគ្នានេះ ក្រុមហ៊ុនទាំងពីរនឹងធ្វើការប្រកាសចេញលក់រថយន្តឆ្លាតវៃ Smart Car ស៊េរីថ្មីសម្រាប់ធ្វើការប្រគូតប្រជែងក្នុងទីផ្សាររថយន្ត។

BAIC និង Huawei បានចាប់ដៃសហការគ្នាជាយុទ្ធិសាស្ត្រក្នុងការអភិវឌ្ឍន៍រថយន្តស៊េរីទំនើបសមួយរយះមកហើយ ដោយក្រុមហ៊ុន BAIC នឹងធ្វើការអភិវឌ្ឍន៍ផលិតរថយន្តយន្ត ខណៈដែល Huawei ធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាកម្សាន្តសម្រាប់បំពាក់នៅលើរថយន្តក៏ដូចជាបច្ចេកវិទ្យាភ្ជាប់បណ្តាញផងដែរ។ បើតាមរបាយការណ៍ថ្មីមួយបានទម្លាយថា ម៉ូដែលរថយន្តឆ្លាតវៃនាពេលខាងមុខដែលបានមកពីការបណ្តាក់ទុនរួមគ្នានេះ នឹងលេចរូបរាងឡើង និងត្រូវចេញលក់ក្នុងពេលណាមួយក្នុងឆ្នាំ 2024 ហើយនឹងត្រូវបានដាក់លក់នៅក្នុងអតិតហាងរបស់ Huawei ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើតាមប្រភពចេញព ITHome បានអះអាងថា រថយន្តឆ្លាតវៃម៉ូដែលថ្មីនេះ គឺមាននៅលើរថយន្តដែលមានស្រាប់របស់ក្រុមហ៊ុន BAIC ដោយគ្រានតែមានការប្តូរឈ្មោះម៉ាកយីហោផ្សេងប៉ុណ្ណោះ ហើយនឹងត្រូវបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃរបស់ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនដែលផ្តល់នូវដំណោះស្រាយបច្ចេកទេសរថយន្តទំនើបដូចជា ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការបើកបរឆ្លាតវៃ តាមរយះប្រតិបត្តិការ HarmonyOS។  Huawei ក៏ទំនងជានឹងដាក់រួមបញ្ចូលផងដែរនូវការគ្រប់គ្រងរថយន្តឆ្លាតវៃសម្រាប់រថយន្តនាពេលខាងមុខ។

 

សូមបញ្ជាក់ថា ក្រុមហ៊ុន Huawei បានប្រកាសចេញលក់រថយន្តស៊េរីទំនើបម៉ូដែល Arcfox Alpha S EV ដែលផលិតដោយក្រុមហ៊ុន BAIC Group ដោយមានដាក់រួមបញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យា HarmonyOS platform ផងដែរ។ Arcfox Alpha S ត្រូវបានប្រកាសចេញកាលពីឆ្នាំ 2021 ដោយបានបំពាក់នូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។ ដូច្នេះ គេក៏អាចរំពឹងថា ចំពោះម៉ូដែលរថយន្តឆ្លាតវៃដែលចេញលក់នៅពេលខាងមុខនឹងមានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Self-driving Technology របស់ Huawei ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន