no-alternative title

Ford ផលិតរថយន្ត Ford Mustang Mach-E បានចំនួន 15 ម៉ឺនគ្រឿង និងមានគោលដៅផលិតឲ្យបាន 27 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

ក្រុមហ៊ុន Ford បានប្រារព្ធពិធីអបអរសាទរដែលបានផលិតរថយន្តម៉ូដែល Ford Mustang Mach-E របស់ខ្លួនបានចំនួន 15 ម៉ឺនគ្រឿងកាលពីពេលថ្មីៗនេះនៅក្នុងរោងចក្ររបស់ខ្លួនដែលស្ថិតនៅទីក្រុង Cuautitlán ក្នុងប្រទេសម៉ិកស៊ិក។

Ford Mustang Mach-E ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីឆ្នាំ 2019 និងបានចេញលក់នៅឆ្នាំ 2020 នៅលើទីផ្សារសរុបចំនួន 37 ប្រទេស ដែលរួមបញ្ចូលទាំងទីផ្សារថ្មីមានចំនួន 22 ប្រទេសផងដែរ ហើយ Ford ក៏មានគម្រោងក្នុងការពង្រីកទីផ្សាររបស់ Ford Mustang Mach-E បន្ថែមទៀតនៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់អាមេរិកមួយនេះបានកំណត់គោលដៅក្នុងការផលិត Ford Mustang Mach-E ឲ្យបានដល់ 27 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងដល់ 60 ម៉ឺនគ្រឿងនៅមុខដំណាច់ឆ្នាំ 2023។ ហើយនឹងចំនួននឹងកើនរហូតដល់ 2 លានគ្រឿងនៅឆ្នាំ 2026។

រូបភាពពាណិជ្ជកម្ម
no-alternative title

បានតាមរបាយការណ៍របស់ Ford បានបង្ហាញថា មានអ្នកទិញរថយន្តម៉ូដែល Mustang Mach-E ចំនួន 80% សម្រាប់ទីផ្សារអាមេរិក និង 90% នៅក្នុងទីផ្សារតំបន់អឺរ៉ុបជំនួសឲ្យរថយន្តប្រភេទ ICE។ បច្ចប្បន្ន Ford គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនី (EV) លំដាប់លេខ 2 នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ហើយចំនួនលក់មួយផ្នែកធំ គឺម៉ូដែល Mustang Mach-E នេះឯង។ លោក Darren Palmer អនុប្រធានកម្មវិធីរថយន្តអគ្គិសនី EV ម៉ូដែល Ford Model e បាននិយាយថា "នៅពេលដែលយើងដាក់ស្លាកសញ្ញារូបសេះនៅលើរថយន្ត Mustang នេះ យើងបានដឹងច្បាស់ថា រថយន្តនេះនឹងក្លាយជាពេញនិយមសម្រាប់អ្នកប្រើប្រាស់កម្រិតណារួចហើយ"។

ជាមួយនឹងការរីកចម្រើននៅក្នុងសង្វាក់ផលិតកម្ម Ford Mustang Mach-E យ៉ាងឆាប់រហ័សបែបនេះ ហើយដើម្បីបង្កើនការផលិតបន្ថែមទៀត ក្រុមហ៊ុន Ford កំពុងធ្វើឱ្យកាន់តែមានភាពល្អប្រសើរឡើងនូវសង្វាក់ផលិតកម្មក្នុងរោងចក្រ Cuautitlán ជាមួយនឹងខ្សែថ្មីសម្រាប់បច្ចេកវិទ្យាអាគុយ ការផលិតគ្រោងតួរថយន្ត ក៏ដូចជាខ្សែសង្វាក់ក្នុងដំឡើងបន្ថែម និងផ្នែកចំហុយថ្នាំរថយន្តបន្ថែមទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន