no-alternative title
no-alternative title
no-alternative title
no-alternative title

BYD ត្រៀមបញ្ចេញរថយន្តស៊េរីថ្មីប្រភេទ Hatchback ម៉ូដែល Seal 06 GT នៅខែកក្តដាជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

កាលពីក្នុងព្រឹត្តិការណ៍ Beijing Auto Show កាលពីខែមុននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានធ្វើការបង្ហាញចេញបញ្ចីនៃគំរូរថយន្តថ្មី Ocean M Concept ដែលត្រូវបានគេស្គាល់ថាជាស្រឡាយ Seal X ដោយ “X” គឺតំណាងឲ្យម៉ូដែលថ្មីដែលមានដូចជា Seal 06 GT, Seal MINI និង Seal 05EV ដោយម៉ូដែលរថយន្តថ្មីទាំងនេះត្រូវបានឆ្លងកាត់ការចុះបញ្ចីរបស់ស្ថាប័ន MIIT រួចរាល់ហើយ។ ហើយនៅពេលនេះ តាមរយះប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានធ្វើការទម្លាយចេញនៅរថយន្តស៊េរីថ្មីម៉ូដែល Seal 06 GT។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តស៊េរីថ្មី BYD Seal 06 GT ត្រូវបានគេដឹងថា ត្រូវបានរចនាផលិតឡើងជាពិសេសដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារទ្វីបអឺរ៉ុប។ យ៉ាងណាមិញសម្រាប់ការចេញលក់របស់ BYD Seal 06 GT នៅក្នុងប្រទេសចិនទំនងជានឹងធ្វើឡើងនៅត្រីមាសទី 3 ក្នុងឆ្នាំនេះ។ BYD Seal 06 GT នឹងផលិតឡើងដោយប្រើប្រាស់ទម្រង់នៃប្រព័ន្ធគ្រោងឆ្អឹងថ្មី e-Platform 3.0 Evo របស់ BYD ដោយប្រព័ន្ធនេះត្រូវបានប្រើជាលើកដំបូងនៅលើម៉ូដែល Seal Lion 07។ តាមរយះការចុះបញ្ចីរបស់ស្ថាប័ន MIIT របស់ចិន បានបង្ហាញថា Seal 06 GT គឺមានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងពីរ។ ដោយម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ គឺអាចផលិតកំលាំងបាន 160kW បំពាក់នៅលើផ្នែកខាងក្រោយ។ ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ គឺម៉ូទ័រមុខអាចផលិតកំលាំងបាន 110kW និងម៉ូទ័រក្រោយអាចផលិតកំលាំងបាន 200kW។

 

សម្រាប់កញ្ចប់អាគុយវិញ MIIT បានបង្ហាញថា Seal 06 GT គឺមានពីរជម្រើសក្នុងនោះមានជម្រើសទំហំ 59.52kWh និង 72.96kWh។ បើតាមការបញ្ជាក់ពីស្ថាប័នធ្វើតេស្តសមត្ថភាពបើកបររបស់រថយន្ត CLTC បានឲ្យដឹងថា Seal 06 GT ដែលប្រើម៉ូទ័រអគ្គិសនីមួយអាចបើកបរបានចំងាយផ្លូវ 505km ឬ 605km អាស្រ័យទៅលើទំហំនៃកញ្ចប់អាគុយ។ ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ គឺអាចបើកបានចំងាយផ្លូវ 550km។ រថយន្ត Hatchback ស៊េរីថ្មីនេះមានប្រវែងបណ្តោយខ្លួន 4,630mm, ទទឹង 1,880mm, កម្ពស់ 1,490mm និងចន្លោះរវាងកង់មុខទៅកង់ក្រោយ 2,820mm។ BYD នឹងផ្តល់ជូននូវជម្រើសប្រើយ៉ាន់កង់ទំហំ 18-inch និង 19-inch ព្រមទាំងមានការឌីស្សាញផ្នែក Spoiler ប្រហាក់ប្រហែលគ្នានឹងម៉ូដែល Seal Lion 07 ដែរ។

រូបភាពផ្នែកខាងក្នុងមានការឌីស្សាញឡើងជាមួយនឹងដៃចង្កូតបែប three-spoked flat-bottomed steering wheel, មានអេក្រង់បង្ហាញព័ត៌មាន LCD Instrument នៅខាងក្រោយដៃចង្កូត អេក្រង់កម្សាន្តធំនៅកណ្តាលជាប្រភេទ Floating-Screen អាចបង្វិលបាន រួមនឹងកៅអីរចនាបែបស័្ពរ។ សម្រាប់តម្លៃបឋមរបស់ BYD Seal 06 GT អាចខ្ទង់ពី $20,700 ទៅ $27,600 នៅប្រទេសចិន ហើយអាចនឹងត្រូវប្រកាសចេញលក់នៅខែក្រោយនេះ (កក្តដា)។ ចំនែកឯការនាំចេញទៅកាន់ទីផ្សារក្រៅ ត្រូវបានគេបង្ហើបថាអាចរងចាំដល់មុនដំណាច់ឆ្នាំ ឬនៅដើមឆ្នាំ 2025៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន