no-alternative title
no-alternative title
no-alternative title

Nio Onvo L60 រថយន្តអគ្គិសនីស៊េរីថ្មី បំពាក់ម៉ូទ័រអគ្គិសនីកំលាំង 455 សេះ ហើយអាចនឹងប្រើកញ្ចប់អាគុយ LFP Blade របស់ BYD

គុណសម្បត្តិរបស់រថយន្តអគ្គិសនីស៊េរីថ្មីម៉ាក Onvo L60 ដែលជាម៉ាកយីហោស្ថិតក្រោមការគ្រប់គ្រង់របស់ Nio ត្រូវបានគេប្រកាសចេញ តាមរយះឯកសារស្នើរសុំច្បាប់ចេញលក់នៅក្នុងទីផ្សារប្រទេសចិន។ បើតាមឯកសារបានបញ្ជាក់ថា Onvo L60 នឹងត្រូវនាំចេញនៅក្នុងខែកញ្ញាឆ្នាំនេះ ដើម្បីធ្វើជាគូប្រជែងទីផ្សារជាមួយ Tesla Model Y។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តទាំងអស់ដែលអាចចេញលក់នៅលើទីផ្សារក្នុងប្រទេសចិនបាន ត្រូវតែមានច្បាប់អនុញ្ញាតិពីស្ថាប័ន Ministry of Industry and Information Technology ឬហៅថា MIIT ជាមុនសិន។ Nio Onvo L60 គឺជារថយន្តអគ្គិសនីប្រភេទ mid-side SUV ដែលមានប្រវែងបណ្តោយ 4,828mm, ទទឹង1,930mm, កម្ពស់ 1,616mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950 mm។ រថយន្តនេះមានទម្ងន់ចន្លោះពី 1,885kg ទៅ 1,970kg។ 

 

Onvo L60 នឹងមានជម្រើសពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែលប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ (RWD) និងម៉ូទ័រអគ្គិសនីពីរ (AWD)។ ដោយម៉ូដែល RWD គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយស៊េរី TZ188S001 ផលិតដោយក្រុមហ៊ុន Nio ផ្ទាល់ ដែលអាចផលិតកំលាំងបាន 240kW ឬ 322 សេះ និងអាចជានល្បឿន Top Speed បាន 200km/h។ ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬ AWD វិញប្រើប្រាស់ម៉ូទ័រអគ្គិសនីខាងមុខស៊េរី YS198S001 អាចផលិតកំលាំងបាន 100kW និងម៉ូទ័រខាងក្រោយស៊េរី TZ188S001 មានកំលាំង 240kW ដែលសរុបកំលាំងម៉ូទ័រទាំងពីរអាចធ្វើបានដល់ 340kW ឬស្មើរនឹង 455 សេះ ព្រមទាំងអាចជាន់ល្បឿន Top Speed ដល់ 203km/h។

 

សម្រាប់កញ្ចប់អាគុយអគ្គិសនីដែលនឹងបំពាក់នៅលើ Onvo L60 វិញ ត្រូវបានគេដឹងថាជាប្រភេទកញ្ចប់អាគុយ LFP Blade Battery packed ដែលផលិតដោយក្រុមហ៊ុន FinDreams របស់ BYD។ កាលពីពេលកន្លងមក Onvo បានប្រកាសចេញ L60 នឹងមានជម្រើសដែលអាចបើកបរបានចំងាយផ្លូវ 550km/730km និងដល់ជាង 1,000km។ ដោយម៉ូដែល L60 ដែលមានសមត្ថភាពខ្លាំងអាចបើកបរបានចំងាយផ្លូវឆ្ងាយជាង 1,000km នឹងប្រើកញ្ចប់អាគុយ semi-solid-state 150 kWh battery របស់ WeLion។ ក្រុមហ៊ុន Onvo បានបញ្ជាក់ថាសម្រាប់ការប្រើប្រាស់ថាមពលអាគុយរបស់ L60 គឺប្រមាណ 12.1kWh ក្នុងចំងាយផ្លូវ 100 គីឡូម៉ែត្រ។

ទោះជាយ៉ាងណាសម្រាប់កញ្ចប់អាគុយ LFP Blade របស់ BYD ដែលត្រូវបំពាក់នៅលើ Onvo L60 មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ទំហំនៅឡើយទេ ប៉ុន្តែ មានការព្យាករណ៍ថា អាចមានទំហំពីរជម្រើស គឺ 60kWh និង 90kWh។ Onvo L60 ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនបានកាលពីថ្ងៃទី 15 ខែឧសភា នៅក្នុងប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $30,500 ឡើងទៅ ហើយការនាំចេញត្រូវបានសម្មត់ថានឹងធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម