no-alternative title
no-alternative title
no-alternative title

ទីក្រុងសៀងហៃបើកភ្លើងខៀវឲ្យ Tesla ក្នុងការសាកល្បងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Full-Self-Driving នៅលើរថយន្តចំនួន 10 គ្រឿង

រដ្ឋាភិបាលទីក្រុងសៀងហៃបានអនុញ្ញាតឱ្យធ្វើការសាកល្បងកម្មវិធីរថយន្តបើកបរស្វ័យប្រវត្តិ Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla លើរថយន្តចំនួន 10 គ្រឿង ដែលនេះ គឺជាការបើកផ្លូវសម្រាប់ការដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយនៅប្រព័ន្ធ FSD លើរថយន្ត Tesla ក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ស្ថាប័ន The Shanghai Observer ដែលជាបណ្តាញផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋាភិបាលក្នុងតំបន់។ ការផ្លាស់ប្តូរនេះអាចបង្កើនការប្រកួតប្រជែងនៅក្នុងប្រទេសដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការចាប់ផ្តើមដោយភាពជោគជ័យនៃប្រព័ន្ធស្វ័យប្រវត្តិ Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទិដ្ឋភាពនៃប្រកួតប្រជែងលើផ្នែកប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធបើកបររថយន្តស្វ័យប្រវត្តិ។ ក្រុមហ៊ុន Tesla គឺមានប្រៀបជាងគូប្រជែងក្នុងប្រទេសចិនជាមួយប្រព័ន្ធ Self-Driving ដោយសារតែក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធជំនួយអ្នកបើកបររបស់ខ្លួនកាន់តែមានភាពទំនើបជាងមុន និងមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ជាងមុន។ ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលរបស់អាមេរិកមួយនេះ បាននិងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការដាក់ឱ្យដំណើរការប្រព័ន្ធ FSD ឲ្យបានកាន់តែទូលំទូលាយនៅក្នុងប្រទេសចិន។ 

ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ Tesla បានផ្តល់ជូននូវកំណែប្រែដែលមានកំណត់នៃប្រព័ន្ធ FSD ក៏ដូចជាការសេវាកម្មជាវ។ លើសពីនេះ នៅក្នុងខែមេសា នាយកប្រតិបត្តិក្រុមហ៊ុន គឺ Elon Musk បានទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដែលដំណើរនៃទស្សនកិច្ចនេះ ត្រូវបានគេរាយការណ៍ថា គឺដើម្បីពិភាក្សាអំពីគម្រោងសំខាន់ៗមួយចំនួនជាមួយរដ្ឋាភិបាលក្នុងទីក្រុងសំខាន់មួយនេះ។ កាលពីខែឧសភាកន្លងទៅនេះ មានលេចលឺព័ត៌មានថាក្រុមហ៊ុន Tesla កំពុងរៀបចំចុះឈ្មោះក្នុងការផ្តល់ជូននូវប្រព័ន្ធ FSD ជាមួយអាជ្ញាធរចិន។ 

ការប្តេជ្ញាចិត្តរបស់ Tesla ចំពោះទីផ្សារប្រទេសចិនត្រូវបានគូសបញ្ជាក់បន្ថែមដោយការសាងសង់រោងចក្រផ្ទុកថាមពល Megapack នៅទីក្រុងសៀងហៃ។ លើសពីនេះទៀត The Shanghai Observer បានបញ្ជាក់ពី Tesla ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Shanghai Lingang ដើម្បីស្នើឱ្យមានការខិតខំប្រឹងប្រែងក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម