no-alternative title
no-alternative title
no-alternative title
no-alternative title

Hongqi H6 រថយន្ត Sedan ស៊េរីថ្មីឆ្នាំ 2024 បង្ហាញវត្តមានលើទីផ្សារប្រទេសចិន ជាមួយតម្លៃត្រឹមតែ $24,800 ប៉ុណ្ណោះ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Hongqi របស់ចិន បានធ្វើការប្រកាសចេញលក់រថយន្តប្រភេទ Sedan ស៊េរីថ្មីឆ្នាំ 2024 ម៉ូដែល Hongqi H6 នៅទីផ្សារប្រទេសចិន។ រថយន្ត Sedan ដ៏ប្រណិតទំនើបស៊េរីថ្មីមួយនេះត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ប្រមាណ $24,800 ដល់ $33,000។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

2024 Hongqi H6 មានប្រវែងបណ្តោយ 4,990mm, ទទឹង 1,880mm, កម្ពស់ 1,455mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,920mm។ រថយន្តនេះប្រើសម្បកកង់ខ្នាត 225/50 R18 ជាមួយ Brembo ហ្រ្វាំងពណ៌ក្រោម និងមានការឌីស្សាញបើក sliding-sunroof។ នៅផ្នែកខាងមុខមានការឌីស្សាញជាមួយផ្ទាំងប៉ាណាធំរចនាបែប Matrix រំលេចជាមួយនិមិត្តសញ្ញារបស់ក្រុមហ៊ុនរចនាជាបន្ទាត់ឆ្នូតពណ៌ក្រហមអូសកាត់ធ្លាក់មកកាត់ផ្ទាំងប៉ាណាបន្តិច។ នៅផ្នែកខាងក្រោយមានការឌីស្សាញឡើងជាមួយចង្កៀងបំភ្លឺរាងអក្សរ Y ទាំងសងខាង រួមនឹងបំពង់ស៊ីម៉ាំងភ្លោះនៅកណ្តាល។

 

ចូលមកផ្នែកខាងក្នុងវិញមានការរៀបចំតុបតែងបែបប្រណិតទំនើបដោយក្នុងនោះមានអេក្រង់កម្សាន្តនៅចំកណ្តាលបញ្ឈរទំហំ 12.6-inch touchscreen និងអេក្រង់ក្រោយដៃចង្កូតទំហំ 12.3-inch Full-LCD Instrument panel។ សម្រាប់ដៃចង្កូតមានការឌីស្សាញបែប Flat-bottom steering wheel។ បន្ថែមពីនេះ Hongqi H6 ស៊េរីថ្មីឆ្នាំ 2024 ក៏បានធ្វើបច្ចុប្បន្នភាពផ្នែកប្រព័ន្ធទំនាក់ទំនងជំនាន់ថ្មី Hongqi 3.0 Plus Intelligent Network system ដែលគាំទ្រនូវប្រព័ន្ធមុខងារបញ្ជាដោយសំឡេងឆ្លាតវៃ voice control & recognition និងប្រព័ន្ធ customized navigation។ ជាងនេះទៅទៀត Hongqi H6 ស៊េរីឆ្នាំ 2024 ក៏គាំទ្រមកជាមួយកញ្ចប់ប្រព័ន្ធជំនួយការបើកបរស្វ័យកម្រិតខ្ពស់ដែលផ្តល់នូវជំនួយការក្នុងការបើកបរប្រកបដោយសុខសុវត្ថិភាពនៅលើដងវិថី។

ជាមួយគ្នានេះ 2024 Hongqi H6 នៅមានបំពាក់មកជាមួយប្រព័ន្ធទំនើបដូចជាប្រព័ន្ធភ្លើងពណ៌តាមកាប៊ីន 253-color ambient lights, ប្រព័ន្ធវាស់សំពាធខ្យល់កង់ tire pressure monitoring, ប្រព័ន្ធរ៉ាដាជំនួយការចូលចត-មុខក្រោយ front and rear parking radars, ប្រព័ន្ធ cruise control, ប្រព័ន្ធ keyless entry, ប៊ូតុងចុចបញ្ឆេះ one-button start, ប្រព័ន្ធពោងសុវត្ថិភាពការពារក្បាល និងផ្នែកចំហៀង front head & side airbags, ប្រព័ន្ធកម្ពៅកញ្ចក់ខាងក្រៅ heated external mirrors, រួមនិងកៅអីរចនាឡើងបែបរថយន្ត sports seats ផងដែរ។ 

 

ចំនែកម៉ូដែលកំពូល Hight-End Hongqi H6 មានមកជាមួយដៃចង្កូតស្រោបដោយកាបោនហ្វៃប៊ឺ ស្បែក និងសារធាតុ suede materials ព្រមទាំងមានមុខងារកម្ពៅដៃចង្កូត, មុខងារបង្ហាញលើកញ្ចក់ដំបូលមុខ W-HUD ទំហំ 10.98-inch, ប្រព័ន្ធបំពងសំឡេង 12 គ្រាប់ជាប្រភេទ Dynaudio audio system, កៅអីម៉ាស្សាសម្រាប់កៅអីអ្នកបើក និងមុខងារកម្ពៅសម្រាប់កៅអីខាងក្រោយ រួមនិងប្រព័ន្ធ cabin fragrance system។ ហើយនៅឃ្លប់គូទក្រោយរបស់ Hongqi H6 អាចផ្ទុកទំងន់បានចំនុះ 592 លីត្រ។

Hongqi H6 ស៊េរីឆ្នាំ 2024 ដំណើរការដោយប្រព័ន្ធម៉ាស៊ីនប្រភេទ 2.0T Engine និងដំណើរការជាមួយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8 (8AT)។ សម្រាប់ម៉ាស៊ីន 2.0T របស់ Hongqi H6-2024 ចែកចេញជាពីរកំលាំងក្នុងនោះជម្រើស Low-powertrain អាចបង្កើតកំលាំងបាន 165kW ឬ 221 សេះ និងកំលាំងរមូល 340Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 7.8 វិនាទី និងកម្រិតស៊ីសាំង 6.5L/100 គីឡូម៉ែត្រ។ ហើយសម្រាប់ម៉ូដែល High-powertrain អាចបង្កើតកំលាំងបាន 185kW ឬ 248 សេះ អាចជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.8 វិនាទី និងមានកម្រិតស៊ីសាំងប្រមាណ 6.55L/100km និង 6.8L/100km ព្រមទាំងអាចជាន់ល្បឿនលឿនបំផុតកម្រិត Top-Speed បានដល់ 230km/h៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម