កាលពីថ្ងៃទី 4 ខែកក្កដានេះ រថយន្តអគ្គិសនី BYD Dolphin electric hatchback ដែលជារថយន្ត NEV គ្រឿងទី 8 លាន បប្រភេទចង្កូតស្តាំរបស់ក្រុមហ៊ុន BYD បានបញ្ចប់នូវការផលិតរួចរាល់នៅក្នុងប្រទេសថៃហើយ។ រថយន្តថ្មីនេះ ត្រូវបានប្រគល់ជូនអគ្គនាយករបស់ក្រុមហ៊ុន BYD លោក Wang Chuanfu។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា សម្រាប់ការផលិតរថយន្តអគ្គិសនីបានដល់លេខរៀងគ្រឿងទី 8 លាននេះ គឺត្រូវបានចំណាយពេលរហូតដល់ទៅ 16 ឆ្នាំ។
សូមជំរាបថា ការសាងសង់នូវរោងចក្រផលិតនេះ គឺបានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំ 2023 ដែលបានចំណាយពេលដល់ទៅ 16 ខែ ដើម្បីអាចចាប់ផ្តើមប្រតិបត្តិការបានដោយជោគជ័យនេះ។ បន្ថែមពីនេះ CarNewsChina បានរាយការណ៍ថា ដំណើរការផលិតសាកល្បងនៅក្នុងរោងចក្រនេះ គឺបានចាប់ផ្តើមនៅក្នុងនិទាឃរដូវកន្លងទៅ។ រោងចក្រនៅក្នុងប្រទេសថៃនេះ គឺជារោងចក្រដំបូងរបស់ក្រុមហ៊ុន BYD ដែលនឹងមានការនាំចេញរថយន្តចូលនៅក្នុងទីផ្សារអន្តរជាតិ។ ប្រភខាងលើនេះ និយាយថា រោងចក្រនេះ មានសមត្ថភាពក្នុងការផលិតរថយន្តបានដល់ទៅ 150,000 គ្រឿងក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា ក្រុមហ៊ុន BYD បានផលិតទៅលើរថយន្តអគ្គិសនី plug-in hybrid ដំបូងបំផុតកាលពីឆ្នាំ 2008 កន្លងទៅ ដោយបានចាប់ផ្តើមពីរថយន្ត Corolla-based F3 DM sedan ។ រយៈពេល 13 ក្រោយមក នៅក្នុងឆ្នាំ 2021 ក្រុមហ៊ុន BYD ផលិតរថយន្តទី 1 លានរបស់ខ្លួន ដែលពេលនោះ គឺជារថយន្ត BYD Han EV ។ នៅក្នុងឆ្នាំ 2022 ក្រុមហ៊ុន BYD បញ្ឈប់នូវការផលិតរថយន្ត ICE ដោយផ្តោតទៅលើរថយន្ត BEVs និង PHEVs។ ការបោជំហាននេះ គឺជួយក្រុមហ៊ុន BYD ក្នុងការបង្កើនទៅលើបរិមាណនៃការផលិតរបស់ខ្លួន។ ជាលទ្ធផល ក្រុមហ៊ុននេះ បានចំណាយពេល 12 ខែក្នុងការផលិតរថយន្តទី 2 លានរបស់ខ្លួន និងរយៈពេល 6 ខែក្រោយមកក្នុងការផលិតរថយន្ត NEV ទី 3 លាន។ រថយន្តទី 7 លាន ត្រូវបានផលិតនៅក្នុងថ្ងៃទី 24 ខែមីនាឆ្នាំ 2024 ហើយ 4 ខែក្រោយមក ក្រុមហ៊ុន BYD ក៏បានផលិតរថយន្ត NEV ទី 8 លានរបស់ខ្លួន។
នៅថ្ងៃទី 4 ខែកក្កដានេះ រោងចក្ររបស់ក្រុមហ៊ុន BYD នៅក្នុងប្រទេសថៃ បានចាប់ផ្តើមផលិតទ្រង់ទ្រាយធំ។ នៅក្នុងពេលដូចគ្នានេះ ក្រុមហ៊ុននេះបានផលិតរថយន្ត NEV ទី 8 លានរបស់ក្រុមហ៊ុន BYD ។ ក្រុមហ៊ុននេះ ក៏បង្ហាញនូវរថយន្ត BYD Dolphin electric hatchback ពណ៌ប្រផេះដ៏ស្រស់ស្អាត។ អគ្គនាយករបស់ក្រុមហ៊ុន BYD លោក Wang Chuanfu ក៏ទទួលសោររថយន្ត Dolphine ផងដែរ។ នេះគឺជារថយន្តប្រភេទអន្តរជាតិរបស់ BYD Dolphin ដែលមានឈ្មោះហៅថា “European version” ផងដែរ។
រថយន្ត BYD Dolphin នៅក្នុងប្រទេសថៃ មានរូបរាងតូចជាមួយនឹងទំហំ 4290/1770/1570mm ជាមួយនឹង wheelbase 2700 mm ។ រថយន្តនេះបំពាក់នូវ e-Platform 3.0 architecture និងអាចធ្វើដំនើរបានចម្ងាយ 490km នេះគឺដោយសារតែអាគុយ 60.5 kWh LFP។ កម្លាំងរថយន្ត Dolphin នេះគឺដល់ទៅ 150 kW (201 hp) ហើយការបង្កើនល្បឿនពី 0-100 គឺចំណាយពេលត្រឹមតែ 7s។ តម្លៃចាប់ផ្តើមរបស់រថយន្ត BYD Dolphin នៅក្នុងប្រទេសថៃនេះ គឺ 699,999 baht (19,100 USD) ។
គួរបញ្ជាក់ផងដែរថា BYD គឺជារថយន្ត RV ដែលលក់ដាច់បំផុតនៅក្នុងប្រទេសថៃ។ នៅក្នុងឆ្នាំ 2023 នេះ ក្រុមហ៊ុននេះ បានលក់រថយន្តរហូតដល់ 30,650 គ្រឿង។ នៅក្នុងខែមករាដល់ខែឧសភាឆ្នាំ 2024 នេះ ក្រុមហ៊ុន BYD លក់រថយន្តបានចំនួន 12,902។ លទ្ធផលនេះ មិនទាន់ល្អនៅឡើយទេ។ យ៉ាងណាមិញ ការលក់រថយន្តមានការធ្លាក់ចុះនៅក្នុងប្រទេសថៃដោយសារតែលក្ខខណ្ឌសេដ្ឋកិច្ចរួមជាមួយនឹងអត្រានៃការបដិសេធទៅលើប្រាក់កម្ចីក៏មានកម្រិតខ្ពស់ថែមទៀត។ រោងចក្រនៅក្នុងប្រទេសថៃ នឹងជួយក្រុមហ៊ុន BYD លក់នៅក្នុងទាបជាងមុន។ រថយន្ត BYD នេះ មាន 3 ម៉ូឌែលគឺ Dolphin, Atto 3 (Yuan Plus) និង Seal ។
សមត្ថភាពនៃការផលិតរថយន្តនៅក្នុងរោងចក្រនៅក្នុងប្រទេសថៃនេះគឺមានចំនួន 150,000 គ្រឿង។ រោងចក្រនេះមានគោលដៅក្នុងការបំពេញនូវតម្រូវការសម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះក៏នឹងពង្រីកទៅកាន់ទីផ្សារទៅកាន់ប្រទេសជាច្រើនទៀតនៅក្នុងអាស៊ាន។ ក្រុមហ៊ុន BYD ក៏មានរោងចក្រផលិតរថយន្ត JV នៅក្នុងប្រទេស Uzbekistan ជាមួយនឹងទំហំនៃការផលិតរថយន្តចំនួន 50,000 គ្រឿង។ រោងចក្រមួយទៀតនៅក្នុងប្រទេសឥណ្ឌាគឺមានសមត្ថភាពក្នុងការផលិតរថយន្តបានដល់ទៅ 15,000 គ្រឿង។ គម្រោងជាច្រើនទៀតរបស់ក្រុមហ៊ុន BYD គឺមានរោងចក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រេស៊ីល ម៉ិចស៊ីកូ និងហុងគ្រី៕