ឧបករណ៍លេងហ្គេមម៉ូដែល Asus ROG Ally X នឹងបង្ហាញវត្តមានចេញលក់នៅទីផ្សារប្រទេសចិននាថ្ងៃទី 13 ខែកក្តដានេះ។ ការប្រកាសជាផ្លូវការណ៍នេះត្រូវបានធ្វើឡើងតាមរយះសេចក្តីថ្លែងការផ្លូវការណ៍មួយរបស់ក្រុមហ៊ុនផ្ទាល់សម្រាប់ព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។ ROG Ally X Gaming Handheld ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់សម្រាប់ទីផ្សារសកលកាលពីខែមិថុនាកន្លងទៅ។ ឧបករណ៍ហ្គេមស៊េរីថ្មីនេះមានបំពាក់នូវបន្ទះឈីប AMD Ryzen Z1 Extreme CPU ជាមួយថាមពលថ្មដែលមានទំហំធំដល់ 80Wh។
លើសពីនេះទៅទៀត ROG Ally X មានភ្ជាប់មកជាមួយបន្ទះផ្ទុកទិន្នន័យជាប្រភេទ Solid-state drive ស៊េរី M.2 2280។ Asus ROG Ally X ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ហើយវាក៏ជាជំនាន់ទីពីរបន្ទាប់ពី ROG Ally ដែលជា Gaming Handheld ដំបូងរបស់ Asus។
ROG Ally X ត្រូវបានក្រុមហ៊ុនធ្វើការបង្កើនទំហំផ្ទុកទិន្នន័យធំជាងជំនាន់ដំបូងពីរដង គឺឡើងដល់ទំហំ 1TB។ ជាមួយគ្នានេះ ROG Ally X ក៏បានបង្កើនទំហំម៉េមូរីធំឡើងដល់ 24GB ជាប្រភេទ LPDRR5X-7500។ Gaming Handheld ជំនាន់ថ្មីរបស់ Asus នេះ ក៏មានការបង្កើនលើប៊ូតុង Joystick module ឡើងដល់ 5 លានដង ដែលខ្ពស់ជាង 2 លានដងនៅលើជំនាន់មុន។
ROG Ally X បានបំពាក់មកជាមួយរន្ធ USB-C ចំនួន 2 ស្ថិតនៅខាងលើ ដោយរន្ធមួយគាំទ្រនៅ USB4.0 និងមួយទៀតគាំទ្ររន្ធ USB3.2 Gen 2 ហើយរន្ធ USB-C ទាំងពីរក៏គាំទ្រនូវមុខងារ PD3.0 Charging និងDisplaPort 1.4 ថែមទៀតផង។ ជាមួយគ្នានេះ ROG Ally X ក៏បានបង្កើននៅប្រព័ន្ធសារធាតុត្រជាក់ zero-gravity cooling system ដើម្បីជួយកាត់បន្ថយកំដៅឡើងដល់កម្រិត 30W ខណៈដែលទំហំកង្ហាលប្រព័ន្ធធាតុត្រជាក់ត្រូវបានកាត់បន្ថយទំហំតូចជាងមុនបន្តិច ប៉ុន្តែបានបង្កើននៅកម្រិត Air Volume ខ្លាំងជាងមុន។ សម្រាប់តម្លៃរបស់ Asus ROG Ally X គឺខ្ទង់ $799៕