រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល Zeekr 7X-SUV នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ Chengdu Auto Show នាថ្ងៃទី 30 ខែសីហានេះ។ ការនាំចេញរថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនេះ នឹងធ្វើឡើងនៅចុងខែកញ្ញាសម្រាប់ទីផ្សារប្រទេសចិន និងទីផ្សារឯនាយសមុទ្ទ គឺនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ Zeekr 7X electric SUV គឺជារថយន្តប្រភេទ mid-side SUV ដែលបណ្តោយខ្លួនប្រវែង 4,825mm, ទទឹង 1,930mm, កម្ពស់ 1,666mm និងគម្លាតចន្លោះកង់មុខក្រោយ 2,925mm។
រថយន្ត mid-size SUV របស់ Zeekr មួយនេះផលិតឡើងដោយប្រើប្រព័ន្ធ Sustainable Experience Architecture (SEA) platform របស់ក្រុមហ៊ុន Geely ដោយគាំទ្រនៅបច្ចេកវិទ្យាសាកភ្លើងកំលាំង 800V។ Zeekr 7X មានទំងន់សរុបចន្លោះពី 2,298kg ដល់ 2,475kg ទៅតាមជម្រើសម៉ូដែល។
ដោយប្រើប្រាស់អត្តសញ្ញាណនៃការរចនាផ្ទាល់ខ្លួនរថយន្តនេះមានបំពាក់នៅប្រព័ន្ធអេក្រង់ “Stargate interactive LCD display” នៅផ្នែកខាងមុខ និងនិមិត្តសញ្ញា Zeekr នៅកណ្តាល ដែលរំលេចចេញនៅសោភ័ណ្ឌភាព ប្រណិតភាព និងភាពទំនើបស៊ីវិល័យ អមជាមួយអំពូល Daytime running light និងចង្កៀងបំភ្លឺពេលរាត្រីរចនាបថបែបតូចស្លីមប្រណិត មើលទៅស្រឡះទាក់ភ្នែកមិនសាំញាំច្រើន។
ហើយអេក្រង់ LCD នេះ គឺអាចបង្ហាញចេញដូចជាសារ និងរូបភាពផ្សេងថែមទៀតផង។ រីផ្នែកខាងក្រោយក៏មានការឌីស្សាញឡើងយ៉ាងប្រណិតជាមួយនឹងចង្កៀងបំភ្លឺច្បាស់ដិតរត់កាត់ពីម្ខាងទៅម្តាងនៃរថយន្ត។ Zeekr 7X មានជម្រើសពណ៌ដូចជា ពណ៌ស Arctic White, ត្នោត Dawn Brown, ប្រផេះ Nightfall Gray, និងខ្មៅ Polar Night Black។ រថយន្តអគ្គិសនី SUV នេះ មានជម្រើសប្រើយ៉ាន់កង់ទំហំ 19-inch និង 20-inch។ នៅខាងក្នុងរថយន្តមានការរៀបចំតុបតែងឡើងយ៉ាងប្រណិតជាមួយកៅអីស្បែកដែលមាន 5 កៅអី ចង្កូតស្បែករថយន្តរាង D-Shaped អេក្រង់កម្សាន្តនៅកណ្តាលទំហំធំជាប្រភេទ Floating information screen និងអេក្រង់បង្ហាញព័ត៌មាន LCD Instrument panel។
សម្រាប់ប្រព័ន្ធកម្សាន្តរបស់ Zeekr 7X គឺគាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8295។ Zeekr 7X electric SUV មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងពីរជាប្រភេទ silicon carbide electric motor។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ គឺត្រូវបានបំពាក់នៅផ្នែកភ្លៅខាងក្រោយរថយន្តដែលអាចផលិតកំលាំងបាន 310kW និងម៉ូដែលប្រើម៉ូទ័រពីរបានភ្ជាប់បន្ថែមប្រព័ន្ធម៉ូទ័រមួយទៀតនៅលើភ្លៅមុខដែលមានកំលាំង 165kW ដែលអាចធ្វើឲ្យការជាន់សន្ទុះល្បឿនរបស់ Zeekr 7X អាចលោតពី 0 ទៅ 100km/h ប្រើពេលត្រឹម 3.8 វិនាទី។
សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ គឺមានពីរជម្រើសទំហំមាន 75kWh និង 100kWh។ដោយម៉ូដែលប្រើកញ្ចប់អាគុយ 75kWh គឺជាប្រភេទកញ្ចប់អាគុយ Golden Brick battery ដែលអភិវឌ្ឍន៍ដោយ Zeekr ផ្ទាល់ ហើយត្រូវបានធ្វើការវ៉ិចខ្ចប់ដោយក្រុមហ៊ុន VREMT ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely។
Zeekr បានអះអាងថាកញ្ចប់អាគុយរបស់ខ្លួន គឺជាកញ្ចប់អាគុយអគ្គិសនីរបស់រថយន្តដែលគាំទ្រល្បឿនសាកភ្លើងលឿនជាងគេបំផុតក្នុងលោក ដែលសាកពី 10% ទៅ 80% ប្រើពេលប្រមាណ 10.5 នាទីប៉ុណ្ណោះ ជាមួយនឹងការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 5.5C Charging។ ម៉ូដែល 75kWh នេះ សាកថាមពលមួយពេញម្តងអាចបើកបានចំងាយផ្លូវ 605km តាមការធ្វើតេស្តពីស្ថាប័ន CLTC។
ចំនែកម៉ូដែលប្រើកញ្ចប់អាគុយអគ្គិសនីកំលាំង 100kWh វិញ គឺប្រើបច្ចេកវិទ្យាកញ្ចប់អាគុយអគ្គិសនី Qilin battery របស់ក្រុមហ៊ុន CATL ដែលជាប្រភេទកញ្ចប់អាគុយធ្វើការវិវត្តន៍ចេញពីប្រភេទ nickel manganese cobalt (NMC) battery គាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិត super-fast 5C charging។ ម៉ូដែលនេះ សាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវដល់ 780km។
សម្រាប់ប្រព័ន្ធជំនួយការបើកបរវិញ Zeekr 7X SUV បានបំពាក់នូវប្រព័ន្ធចាប់សញ្ញា Lidar Sensor ដែលប្រើនូវ dual Nvidia Orin X chips providing 508 TOPS of computing power, ប្រព័ន្ធ Haohan intelligent driving 2.0 system ដូចនៅលើម៉ូដែល Zeekr 001 និង 007 ដែរ។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Zeekr 7X Electric SUV ថ្មីនេះ នៅមិនទាន់ដឹងនៅឡើយទេ៕