no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung សហការជាមួយ Evloop ដើម្បីបំពាក់ប្រព័ន្ធ SmartThings លើកដំបូងនៅតាមឧបករណ៍សាកភ្លើងរថយន្តអគ្គិសនី

Samsung SmartThings គឺជាប្រព័ន្ធឧបករណ៍បច្ចេកវិទ្យាសម្រាប់គ្រប់គ្រងគ្រឿងបរិក្ខាអេឡិចត្រូនិចឆ្លាតវៃទំនើប និងធំបំផុតនៅលើពិភពលោក។ បើតាមរបាយការណ៍ នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធ SmartThings របស់ Samsung គឺមានអ្នកប្រើប្រាស់ដល់ទៅជាង 280 លាននៅទូទាំងពិភពលោក។ ដោយប្រព័ន្ធបច្ចេកវិទ្យា SmartThings របស់ Samsung មានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងបញ្ជារាល់គ្រឿងបរិក្ខាអេឡិចត្រូនិចឆ្លាតវៃនៅក្នុងគេហដ្ឋាន ស្ថានប័ន ក្រុមហ៊ុន សហាគ្រាស ព្រមទាំងរថយន្តទំនើបឆ្លាតវៃផងដែរ។ ហើយនៅពេលនេះ Samsung បាននាំយកប្រព័ន្ធបច្ចេកវិទ្យាទំនើបឆ្លាតវៃ SmartThings របស់ខ្លួនទៅបំពាក់ជាមួយឧបករណ៍សាកភ្លើងរថយន្តអគ្គិសនី (EV Charging Station) ជាលើកដំបូង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ថ្នាក់ពិភពលោករបស់កូរ៉េខាងត្បូងមួយនេះបានចាប់ដៃគូសហការជាមួយ EvLoop ដែលជាក្រុមហ៊ុនបណ្តាញស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការបំពាក់នូវប្រព័ន្ធឧបករណ៍ SmartThings របស់ខ្លួននៅនឹងបង្គោលសាកភ្លើងរថយន្ត  (EV Charging Stand) ផ្ទាល់តែម្តង ដើម្បីសម្រួលភាពងាយស្រួលដល់ម្ចាស់រថយន្តក្នុងគ្រប់គ្រង និងត្រួតពិនិត្យរថយន្តអគ្គិសនីរបស់ពួកគេនៅតាមស្ថានីយ៍សាកភ្លើងពីចំងាយ តាមរយះកម្មវិធី SmartThings នៅលើស្មាតហ្វូន ថេបប្លែត នាឡិកាដៃឆ្លាតវៃ ស្មាតធីវី និងសូម្បីតែទូទឹកកកឆ្លាតវៃ។ ដោយម្ចាស់រថយន្តអាចទទួលបានព័ត៌មានជាក់លាក់ពីការសាកបញ្ចូលភ្លើងរថយន្តអគ្គិសនីរបស់ពួកគេ។

 

ក្រុមហ៊ុន EvLoop បានផ្តល់នូវជម្រើសដ៏ប្រសើរជាច្រើនសម្រាប់ម្ចាស់រថយន្តអគ្គិសនី ក្នុងការសាកភ្លើងរថយន្តរបស់ពួកគេ។ ក្រុមហ៊ុនអាមេរិកនេះ បានផ្តល់នូវជម្រើសដូចជា EV Flex, EV Flex Lite និង EV Flex 2 ដោយជម្រើស EV Flex ត្រូវបានរចនាឡើងជាមួយតម្លៃសមរម្យ ដែលអនុញ្ញាតិឲ្យម្ចាស់រថយន្តអាចធ្វើការដំឡើងឧបករណ៍សាកនៅតាមផ្ទះរបស់ពួកគេបាន។ ចំនែក EV Flex Lite គឺជាជម្រើសសម្រាប់លំហែទាំការឧបករណ៍សាកភ្លើងរថយន្តពីចំងាយ ខណៈ EV Flex Level 2 គឺជាបណ្តាញស្ថានីយ៍សាកភ្លើងរថយន្តពេលលក្ខណៈជាមួយជម្រើសក្នុងការតម្លើងឧបករណ៍ជាច្រើន។ បន្ថែមពីនេះ EvLoop ក៏មានកម្មវិធីផ្ទាល់ខ្លួនផងដែរ ហៅថា Loop EV Charger ដែលអាចឲ្យអ្នកប្រើប្រាស់រថយន្តអគ្គិសនីស្វែងរកទីតាំងស្ថានីយ៍សាកភ្លើង បង់ថ្លៃការចំនាយសាកភ្លើង និងការរក្សាការត្រួតពិនិត្យថាមពលរបស់ថ្មរថយន្តជាដើម។

 

Samsung បាននិយាយថា ការដាក់ឧបករណ៍បច្ចេកវិទ្យា SmartThings នៅលើឧបករណ៍ ឬស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់តាមដានថាមពលដែលប្រើប្រាស់ដោយរថយន្តអគ្គិសនីរបស់ពួកគេ និងគ្រប់គ្រងការសាកថ្មរថយន្តដែលអាចប្រើបានយ៉ាងមានប្រសិទ្ធភាព។ ជាឧទាហរណ៍ ពួកគេអាចចាប់ផ្តើមបញ្ចូលថ្មរថយន្តអគ្គិសនីរបស់ពួកគេក្នុងអំឡុងម៉ោងដែលមិនមានកម្រិតខ្ពស់តាមរយៈមុខងារស្វ័យប្រវត្តិកម្មដែលផ្តល់ដោយកម្មវិធី និង SmartThings Platform។ ដែលនេះនឹងនាំមកនូវអត្ថប្រយោជន៍ក្នុងការសន្សំសំចៃបានយ៉ាងប្រសើរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម