no-alternative title
no-alternative title
no-alternative title
no-alternative title

Polestar 4 នឹងបំពាក់នូវប្រ័ពន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Technology និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Mobileyes Chauffeur Autonomous Driving System

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Polestar ដែលជាបុត្រសម្ព័ន្ធរបស់ Volvo បានត្រៀមប្រារព្ធព្រឹត្តិការណ៍ពិសេសមួយក្នុងការប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីម៉ូដែល Polestar 4។ រថយន្ត Electric Vehicle Sedan ស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងមានបំពាក់នូវប្រព័ន្ធចាប់សញ្ញាស្វ័យប្រវត្តិកម្រិតខ្ពស់ Luminar LiDAR Sensor និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Mobileyes Chauffeur Autonomous Driving System ចុងក្រោយបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយការបំពាក់នូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Technology របស់ក្រុមហ៊ុន Luminar នៅលើរថយន្តអគ្គិសនី គឺកាន់តែមានការប្រកូតប្រជែងខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន។ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យា LiDAR Sensor Technology នេះ បានប្រើប្រាស់នូវរលកពន្លឺក្នុងការចាប់សញ្ញារំខាន Light Detection និងរយះចំងាយបានច្បាស់ និងជាក់លាក់បំផុត។ ដោយសារប្រព័ន្ធបច្ចេកវិទ្យានេះប្រើប្រាស់នូវពន្លឺ Laser ក្នុងការវាស់រយះចំងាយពីវត្ថុមួយទៅកាន់វត្ថុមួយទៀតបានជាក់លាក់ និងច្បាស់នៅគ្រប់ស្ថានភាពទាំងអស់។

 

ហើយការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះនៅលើ Polestar 4 គឺនឹងអនុញ្ញាតិឲ្យរថយន្តអគ្គិសនី Sedan ដ៏ទំនើបស៊េរីថ្មីនេះ អាចធ្វើការចាប់នឹងសញ្ញា និងគណនាគម្លាតទីតាំងជុំវិញបានជាក់លាក់ និងច្បាស់លាស់ បង្កើនសមត្ថភាពក្នុងការដំណើរការនូវមុខងារបើកបរដោយស្វ័យប្រវត្តិបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ ដូចនេះវានឹងធ្វើឲ្យ Polestar 4 ផ្តល់នូវភាពបទពិសោធន៍ក្នុងការបើកបរដ៏ទំនើបជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិប្រកបដោយសុវត្ថិភាព និងភាពជឿជាក់បំផុត។ 

 

ការបំពាក់បន្ថែមជាប្រព័ន្ធ LiDAR Sensor Technology និងប្រព័ន្ធកំនត់ការបើកបរស្វ័យប្រវត្តិ Chauffeur Autonomous Driving System ចុងក្រោយរបស់ក្រុមហ៊ុន Mibileye ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Intel ធ្វើឲ្យ Polestar 4 គឺជារថយន្ត EV Sedan ដែលមានប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត 3 ឬ Level 3 ដែលមានន័យថា អ្នកបើកបរអាចបញ្ជាឲ្យរថយន្តបើកដោយខ្លួនឯងបានដោយមិនចាំបាច់កាន់ដៃចង្កូតឡើយ ប៉ុន្តែ មិនមានន័យថាឲ្យលែងដៃចង្កូតរហូតនោះទេ គឺទាមទារឲ្យគ្រប់គ្រង់ដៃចង្កូតអំឡុងពេលស្ថានភាពផ្លូវស្មុគស្មាញ និងលំបាកខ្លាំង។

ការរួមបញ្ចូលគ្នានូវ LiDAR និងប្រព័ន្ធបើកបរស្វ័យភាពកម្រិត Level 3 នៅលើ Polestar 4 នឹងធ្វើឲ្យរថយន្ត ស៊េរីថ្មីនេះស្ថិតនៅលំដាប់ជួរមុខក្នុងទីផ្សាររថយន្តអគ្គិសនីបច្ចុប្បន្ន។ ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទាំងនេះ គឺជាជំហានដ៏សំខាន់មួយដើម្បីបើកផ្លូវឆ្ពោះទៅរកការផលិតរយន្តបំពាក់ប្រព័ន្ធបើកបរស្វ័យភាពពេញលេញ ហើយក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ Polestar ក្នុងឈានមុខគេនៅក្នុងទីផ្សាររថយន្ត EV ជាពិសេសនៅក្នុងអាណាចក្រនៃរថយន្តដែលបើកបរដោយស្វ័យប្រវត្តិតែម្តង។ ទោះជាយ៉ាងណាសម្រាប់កាលបរិច្ឆេទប្រកាសចេញ និងតម្លៃរបស់ Polestar 4 នៅមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម