no-alternative title
no-alternative title

JAC T9 ភីបអាប់ស៊េរីឆ្នាំ 2025 ត្រៀមបង្ហាញខ្លួននៅ Melbourne Auto Show 2025

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន JAC ត្រៀមនាំយករថយន្តអគ្គិសនីប្រភេទ Pick up ស៊េរីថ្មីឆ្នាំ2025 ម៉ូដែល JAC T9 ចូលទៅក្នុងដឹកដីប្រទេសអូស្ត្រាលី ដើម្បីដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ 2025 Melbourne Auto Show។ JAC T9 EV ក៏នឹងក្លាយជារថយន្តអគ្គិសនី Pick up ដំបូងដែលត្រៀមខ្លួនក្នុងការប្រគូតប្រជែងជាមួយរថយន្តម្ចាស់ស្រុក គឺ  LDV eT60 និង eTerron 9 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍ដែលបានបង្ហាញចេញពីប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា JAC T9 EV មានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីទំហំ 88kWh ដែលផ្តល់ថាមពលអូសទាញទៅកាន់ប្រព័ន្ធម៉ូទ័រចំនួនពីរ។ យ៉ាងណាមិញបើតាមអ្នកនាំពាក្យក្រុមហ៊ុន JAC Motor Australia បានបញ្ជាក់ថា សម្រាប់ផែនការណ៍មួយចំនួនអាចនឹងមានការកែប្រែថ្មី។

 

JAC T9 EV នឹងផ្តល់ជូនជម្រើសថ្មីសម្រាប់រថយន្ត Pick up EV ដល់អ្នកប្រើប្រាស់ទូទៅ និងអ្នកធ្វើអាជីវកម្មក្នុងទឹកដីប្រទេសអូស្រ្តាលី ជាមួយនឹងរថយន្តដែលគ្មានការបំភាយនូវឧស្ម័នចូលទៅក្នុងបរិស្ថាន។ ចំពោះអនុភាពកំលាំងម៉ូទ័រទាំងពីររបស់ JAC T9 EV គឺធ្វើបានដល់ 220kW និងកំលាំងរមូល 516Nm ដែលធ្វើឲ្យរថយន្ត Pick up របស់ប្រទេសចិនមួយនេះ មានកំលាំងខ្លាំងជាងរថយន្ត Pick up ប្រើម៉ាស៊ីនម៉ាស៊ូតរបស់ជប៉ុនដូចជាម៉ូដែល Toyota HiLux ដែលមានកំលាំង 150kW/500Nm និង Nissan Navara មានកំលាំង 140kW/450Nm។

 

ទៅលើការជាន់សន្ទុះល្បឿនវិញ JAC T9 EV អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 8.5 វិនាទី ដែលចាយពេលរាងយូរជាងបើធៀបនឹងរថយន្ត Ford Ranger Raptor និង BYD Shark 6 PHEV។ ហើយរយះចម្ងាយដែល JAC T9 EV អាចជិះបាន គឺ 330km នៅពេលសាកភ្លើងពេញម្តង នេះបើតាមការធ្វើតេស្តពីស្ថាប័ន European WLTP។ ទៅលើល្បឿនសាកភ្លើងចូលវិញ JAC T9 គាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿន  DC fast-charging 88kW ដែលសាកពី  15% ទៅ 80% ចាយពេលខ្ទង់ 40 នាទី។ បន្ថែមពីនេះ JAC T9 EV ក៏គាំទ្រនូវប្រព័ន្ធ vehicle-to-load (V2L) សម្រាប់ធ្វើការសាកភ្លើងទៅកាន់ឧបករណ៍ប្រើប្រាស់ផ្សេងៗបានថែមទៀតផង។

បច្ចុប្បន្នស្រឡាយរថយន្តម៉ាក JAC T9 ចែកចេញជាពីរម៉ូដែល គឺ Oasis និង Haven ដែលមានតម្លៃខ្ទង់ $42,662 ដល់ $45,630 តម្លៃចេញពីរោងចក្រ (មិនទាន់គិតពន្ធ)។ ទោះជាយ៉ាងណា JAC មិនទាន់បង្ហើបនូវតម្លៃរបស់ T9 EV Pick up របស់ខ្លួននៅឡើយទេ ប៉ុន្តេ មានការព្យាករណ៍ថា តម្លៃរបស់ T9 EV អាចនឹងមានតម្លៃថ្លៃប្រសិនបើក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារអូស្ត្រាលី។ ក្នុងពេលបច្ចុប្បន្នរថយន្តអគ្គិសនី Pick up ដែលផលិតនៅទឹកដីអូស្ត្រាលីផ្ទាល់ម៉ូដែល LDV eT60 electric បានចេញលក់ជាមួយជម្រើសម៉ូដែល 2x4 dual-cub មានតម្លៃខ្ទង់ $92,990៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន