no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី BYD Han L ប្រកាសលក់នៅលើទីផ្សារចិនហើយ ដោយមានតម្លៃចាប់ពី 28,600 ដុល្លារឡើង!

កាលពីថ្ងៃទី 9 ខែមេសានេះ ក្រុមហ៊ុន BYD បានប្រកាសដាក់លក់ជាផ្លូវការនូវឡានអគ្គិសនី BYD Han L ទាំងម៉ូដែល EV និងម៉ូដែល PHEV នៅលើទីផ្សារប្រទេសចិនហើយ ដោយមានជម្រើសច្រើន។ នៅក្នុងនោះសម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ ម៉ូដែល 701km LiDAR Premium មានតម្លៃ 219,800 យ៉ន់ (30,000 USD), ម៉ូដែល 701km LiDAR Flagship មានតម្លៃ 239,800 យ៉ន់ (32,700 USD) និង AWD LiDAR Flagship មានតម្លៃ 279,800 យ៉ន់ (38,100 USD)។ ចំបោះម៉ូដែល PHEV វិញ ទៅលើ 200km LiDAR Premium មានតម្លៃ 209,800 យ៉ន់ (28,600 USD), 200km LiDAR Flagship មានតម្លៃ 229,800 យ៉ន់ (31,300 USD) និង AWD LiDAR Flagship មានតម្លៃ 259,800 យ៉ន់ (35,400 USD)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពី BYD Han L ម៉ូដែលអគ្គីសនីសុទ្ធ EV គឺមានការដាក់អោយដំណើរការនូវ BYD’s Super e-Platform និងមានការគាំទ្រដោយបច្ចេកវិទ្យាសាក 1000V high-voltage architecture ហើយនិងម៉ូទ័រកម្លាំង 30,000 RPM motor ព្រមទាំងបំពាក់នូវឧបករណ៌សាក dual-gun charging ថែមទៀតផង។ ជាមួយគ្នានេះអាគុយថាមពល Flash Charging Battery ក៏មានការគាំទ្រនូវឆ្នាំងសាក 10C charging rate ដែលសាក 5 នាទីអាចជិះបាន 400km និងពី 10% ទៅ 70% ប្រើពេល 6 នាទី ហើយនិងពី 0% ទៅ 100% ប្រើប្រាស់ពេល 20 នាទី។

ចំពោះ BYD Han L PHEV គឺជាម៉ូដែលមួយស្ថិតនៅក្នុងត្រកូល mid-to-large sedan ដែលមានតួខ្លួនទំហំ 5050/1960/1505mm និងមានគម្លាតកង់មុខខក្រោយប្រវែង 2970mm។ រថយន្តនេះមានជម្រើសពណ៌ silver, ink green, black, និង gray នេះបើតាមការបញ្ជាក់ផ្លូវការ។ និយាយពីលក្ខណៈពិសេសវិញនៅលើរថយន្តនេះ គឺមានការបំពាក់នូវជំនួយការបើកបរ BYD’s “God’s Eye” B (DiPilot 300) ហើយនិងផែនទីសម្រាប់បើកបរដោយស្វ័យប្រវត្តិលើផ្លូវហៃវេ ក៏ដូចជាប្រព័ន្ធចូលចតដោយខ្លួនឯង រួមនិងមុខងារពិសេសៗជាច្រើនទៀត។ ជាមួយគ្នានេះរថយន្តនេះ ក៏មានសិនស័រ lidar, five millimeter-wave radars, 12 ultrasonic radars និង 12 cameras ផងដែរ។

សម្រាប់កម្លាំងថាមពលវិញ នៅលើម៉ូដែល EV គឺមានជម្រើស RWD និង AWD ខណៈដែលម៉ូដែល PHEV មានជម្រើស FWD និង AWD។ BYD Han L ម៉ូដែលអគ្គីសនីសុទ្ធ RWD មានថាមពលកម្លាំង 500kW (671សេះ) និងកម្លាំងរមួល 420Nm អាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេល 5.5 វិនាទីប៉ុណ្ណោះ។ រថយន្តនេះរត់បាន 240 km/h សម្រាប់ម៉ូដែលបំពាក់អាគុយ BYD Blade battery ជំនាន់ទីពីរទំហំ 83.212 kWh ហើយនិងអាចរត់បាន 701 km តាមស្តង់ដារ CLTC នៅពេលសាកពេញម្តង។ ក្រឡេកមកជម្រើស AWD វិញ គឺមានម៉ូទ័រមុខកម្លាំង 230 kW (308 សេះ) និងម៉ូទ័រក្រោយ 580kW (778 សេះ) ប្រើប្រាស់អាគុយជំនាន់ទី 2 របស់ BYD Blade battery ទំហំ 83.212 kWh អាចរត់បានចម្ងាយ 601km តាមស្តង់ដារCLTC range និងអាចបង្កើតល្បឿនពី 0 – 100 km/h ចំណាយពេលត្រឹមតែ 2.7 វិនាទីប៉ុណ្ណោះ។

ត្រឡប់មក BYD Han L PHEV វិញ គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិង BYD’s 5th generation DM technology អមជាមួយម៉ាស៊ីនសាំងចំនុះ 1.5T engine អាចបង្កើតថាមពលបាន 115 kW (154 សេះ) និងមានម្លាំងរមួក 225 Nm ហើយនិងប្រើប្រាស់អាគុយទំហំ 29.4 kWh BYD Blade battery អាចរត់បាន 200km តាមស្តង់ដារ CLTC អគ្គិសនីសុទ្ធ និងសាកពេញចាក់សាំងពេញបូលចូលគ្នាអាចរត់បាន 1400km។

 

មូដែល FWD នៃ BYD Han L PHEV នេះ គឺមានម៉ូទ័រកម្លាំង 200 kW (268 សេះ) និងកម្រិតរមួល 315Nm អាចបង្កើតល្បឿនបានពី 0 – 100 km/h ប្រើពេល 6.9 វិនាទី ហើយនឹងរត់លឿនបំផុតបាន 200km។ AWD វិញ គឺមានម៉ូទ័រភ្លោះ មានកម្លាំង 200 kW និងកម្រិតរមួល 315Nm អាចបង្កើតល្បឿនពី 0– 100 km/h ប្រើពេល 3.9 វីនាទី។

ខាងក្នុងរថយន្តនេះ គឺមានការឌីស្សាញពីឈើ ដែលមើលទាក់ទាញខ្លាំងមែនទែន។ រថយន្តនេះដំណើរការនៅលើ BYD’s DiLink 150 system ដែលគាំទ្រដោយឈីប 4nm cockpit ហើយនិងមានអេក្រង់ 15.6-អ៊ីងនៅចំកណ្តាល និងទំហំ 10.25-អ៊ីង សម្រាប់អ្នកបើកបរ។ បន្ថែមពីនេះកៅអីមុខក៏មានបច្ចេកវិទ្យាកំដៅ និងមុខងារម៉ាស្សា និងកៅអីក្រោយមានកន្លែងសម្រាប់ដាក់ដៃ រួមទូទឹកកកទំហំ 7L កន្លែងសម្រាប់សាកថ្មទូរស័ព្ទ 50W wireless charging ពោងសុវត្ថិភាពចំនួន 12 រួមនិង Dynaudio speakers ផងដែរ។ BYD បញ្ជាក់ថា Han L គឺជាឡានដំបូងគេនៅលើពិភពលោក ដែលមានផ្ទៃខាងមុខផ្ទុកបាន 160 លីត្រ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន