no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី SUV ស៊េរីថ្មី Mazda EZ-60 បានត្រៀមបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះហើយ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda កំពុងធ្វើការពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយពឹងផ្អែកលើក្រុមហ៊ុនដៃគូក្នុងប្រទេសចិនរបស់ខ្លួន។ ក្រោយពីបានដាក់លក់រថយន្តអគ្គិសនី EZ-6 ដែលជារថយន្ត Sedan ប្រណិតទំនើបកាលពីឆ្នាំមុន នៅពេលក្រុមហ៊ុនក៏បានធ្វើការបង្ហាញនូវម៉ូដែល SUV ស្ថិតក្នុងត្រកូល EZ របស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិន។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេស្គាល់ថាជា ម៉ូដែល EZ-60 ដែលជាម៉ូដែលថ្មីស្ថិតក្រោមសហការផលិតជាមួយ Changan ដែលជាក្រុមហ៊ុនផលិតរថយន្តធំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបណ្តាក់ទុនរួមគ្នា 50:50 រវាង Mazda និង Changan ត្រូវបានបង្កើតឡើងជាងមួយទសវត្សរ៍មកហើយ ដោយកិច្ចសហការគ្នានេះ បានជួយក្រុមហ៊ុន Mazda ប្រកាសចេញរថយន្តអគ្គិសនីម៉ូដែល CX-6e នៅអឺរ៉ុប។ ដូចគ្នានេះដែរ ចំពោះម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានលក់នៅទីផ្សារក្រៅប្រទេសចិនដូចជា CX-6e ផងដែរ។ Mazda EZ-60 នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយនឹងរថយន្តអគ្គិសនី Tesla Model Y ក៏ដូចជា Deepal S07 ជាដើម។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិលម្អិតរបស់ EZ-60 មិនទាន់ត្រូវបានក្រុមហ៊ុនទម្លាយចេញនៅឡើយទេ។ 

Mazda EZ-60 SUV ត្រូវបានគេរំពឹងថា នឹងមានជម្រើសប្រើប្រព័ន្ធ Plug-in-hybrid (PHEV) និងប្រើថាមពលអគ្គិសនីសុទ្ធ (BEV)។ ចំពោះម៉ូដែល PHEV នឹងដំណើរការដោយម៉ាស៊ីនសាំងចំនុះ 1.5-liter។ ផ្នែកខាងក្នុងរបស់ EZ-60 អាចនឹងមានការរៀបចំរចនាមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងម៉ូដែល EZ-6 Sedan ដែរ ដូចជាមានការដំឡើងនៅប្រព័ន្ធអេក្រង់កម្សាន្តទំហំធំនៅកណ្តាល ព្រមជាមួយនឹងប៊ូតុង Physical សម្រាប់បញ្ជាមុខងារសំខាន់ៗមួយចំនួនជាដើម។ Mazda EZ-60 ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ដែលនឹងរៀបចំធ្វើឡើងនៅចុងខែមេសានេះ។

យោងទៅលើរបាយការណ៍ Mazda បានគម្រោងក្នុងការប្រកាសចេញរថយន្តអគ្គិសនស៊េរីថ្មី 3 ទៅ 4 ម៉ូដែលបន្ថែមទៀតពីកិច្ចសហការរួមគ្នា (JV) ជាមួយ Changan នៅចន្លោះរវាងឆ្នាំ 2028 ដល់ 2030។ ស្ថិតក្នុងគម្រោងការ Zoom-Zoom ក្រុមហ៊ុនជប៉ុននេះ ត្រូវបានគេដឹងថា កំពុងធ្វើការអភិវឌ្ឍន៍នៅប្រព័ន្ធ Platform ថ្មីផ្ទាល់ខ្លួនដើម្បីប្រើក្នុងសង្វាក់ផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ហើយម៉ូដែលដំបូងដែលស្ថិតក្នុងគម្រោងនេះ អាចនឹងបង្ហាញខ្លួនផ្លូវការណ៍នៅក្នុងឆ្នាំ 2027៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន