ក្រុមហ៊ុនផលិតរថយន្តម៉ាក MG បានត្រៀមនាំយករថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល MG 4 EV ដែលជា Hatchback SUV EV ចូលទៅវាយលុកទីផ្សារប្រទេសអូស្ត្រាលីនៅដើមឆ្នាំ 2026។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងមានការ Update កាន់តែប្រសើរលើផ្នែករចនាតុបតែងខាងក្នុង និងការធ្វើឲ្យមានភាពល្អប្រសើរឡើងសម្រាប់ផ្នែកខាងក្រៅដែលត្រូវបានគេដឹងថា នឹងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងម៉ូដែល MG S5 EV ដែលជារថយន្តប្រភេទ SUV ដែលបានប្រកាសចេញលក់នៅទីផ្សារចក្រភពអង់គ្លេសកាលពីខែមុន។
បើតាមការមានប្រសាសន៍ពីប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន MG Motor Australia លោក Giles Belcher បានបង្ហើបថា MG4 EV Facelift ute អាចនឹងមកដល់ទីផ្សារអូស្ត្រាលីក្នុងត្រីមាសទី 1 (ខែមករា និងមីនា) ឆ្នាំ 2026។ សូមបញ្ជាក់ថា រថយន្ត MG4 EV ជំនាន់ថ្មីត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅទីផ្សារប្រទេសចិនកាលពីខែមុននេះ ជាមួយការប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងថ្មី រួមនឹងការកែប្រែផ្នែករចនាបថបែបថ្មី មានលក្ខណៈខុសពីម៉ូដែល MG4 ដែលកំពុងមានវត្តមាននៅទីផ្សារអូស្ត្រាលីបច្ចុប្បន្ន។
MG 4EV 2026 មានបណ្តោយ 4,395mm/ ទទឹង 1,842mm/ កំពស់ 1,551mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm ដែលមានបណ្តោយវែងជាង 108mm, ទទឹងទូលាយជាង 6mm, កំពស់ខ្ពស់ជាង 35mm និងគម្លាតកង់មុខទៅកង់ក្រោយវែងជាង 45mm ធៀបនឹង MG4 បច្ចុប្បន្ន។
MG 4 EV 2026 ដែលប្រកាសចេញនៅក្នុងប្រទេសចិនកាលពីខែមុននេះ គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 120kW និងប្រើកញ្ចប់អាគុយ lithium-iron-phosphate battery pack រួមជាមួយប្រព័ន្ធដំណើរការ 300kW MG 4 Xpower។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀត រួមនឹងតម្លៃផ្លូវការណ៍របស់ MG 4EV សេរីឆ្នាំ 2026 សម្រាប់ទីផ្សារអូស្ត្រាលីយ ក្រុមហ៊ុន MG មិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ។ តាមការព្យាករណ៍ពី RRPs បានឲ្យដឹងថា MG4 EV 2026 អាចនឹងមានតម្លៃខ្ទង់ចាប់ពី $15,268 នៅទីផ្សារប្រទេសអូស្ត្រាលី៕