no-alternative title
no-alternative title
no-alternative title
no-alternative title

Audi A6 PHEV ស៊េរីឆ្នាំ 2026 បំពាក់កញ្ចប់ថ្មធំជាងមុន 45% នឹងលក់នៅទីផ្សារអឺរ៉ុបនៅរដូវក្តៅឆ្នាំនេះ

រថយន្តម៉ាក Audi A6 ស៊េរីមិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅទីផ្សារអាមេរិកនៅឡើយ ប៉ុន្តែ ក្រុមហ៊ុនផលិតរថយន្ត អាល្លឺម៉ងនេះ បានពង្រីកត្រកូល A6 ទៅក្នុងទីផ្សារអឺរ៉ុប។ រថយន្តស៊េរីថ្មីទាំងម៉ូដែល Sedan និង Wagon គឺត្រូវបានផ្តល់ជូននឹងជម្រើសប្រើប្រព័ន្ធ Plug-in-hybrid ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីនសាំង 4-cylinder engine។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយសម្រាប់ការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ Audi A6 PHEV 2026 គឺការបំពាក់នូវកញ្ចប់ថ្មធំជាងមុនឡើងដល់ 20.7kWh ធំជាម៉ូដែល PHEV ស៊េរីមុនប្រមាណ 45%។ ហើយការបង្កើនទំហំកញ្ចប់ថ្មធំជាងមុននេះ គឺផ្តល់នូវលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ដោយមិនប្រើម៉ាស៊ីន។

តាមការបញ្ជាក់ពី Audi បាឲ្យដឹងថា ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធសម្រាប់រថយន្ត A6 PHEV ថ្មីរបស់ខ្លួន គឺបានចម្ងាយ 106km នៅមុនពេលម៉ាស៊ីនចាប់ផ្តើមដំណើរការ ហើយ Audi បានបន្ថែមទៀតថា សម្រាប់ការបើកបរនៅក្នុងក្រុង គឺអាចបានដល់ 111km ហើយអាចបានដល់ចម្ងាយ 140km នៅពេលបើកដំណើរការមុខងារ EV Mode។

 

នៅពេលដំណើរការម៉ាស៊ីនប្រព័ន្ធ Plug-in-hybrid របស់ Audi A6 អាចជាន់បានល្បឿនលឿនកប់ដល់ 250km/h។ Audi A6 ស៊េរីថ្មីនេះ ផ្តល់ជូននៅជម្រើស Powertrain ចំនួនពីរផ្សេងគ្នា គឺ 295 សេះ និង 362 សេះ ហើយគាំទ្រដំណើរការជាមួយប្រព័ន្ធ A5 plug-in-hybrid ថ្មីរបស់ Audi ផ្ទាល់តែម្តង។

សម្រាប់ម៉ូដែល base A6 PHEV មានកំលាំងរមូល 450Nm ដែលអាចជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលប្រមាណ 6 វិនាទី និងមួយម៉ូដែលទៀតមានកំលាំងរមូល 500Nm អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 5.3 វិនាទី។ ជាមួយគ្នានេះ Audi ក៏ផ្តល់ជូននៅជម្រើសម៉ូដែលពិសេសមួយទៀតដែលបំពាក់នូវម៉ាស៊ីន V6 3.0-liter mild-hybrid ដែលជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 4.7 វិនាទី។

ជាមួយគ្នានេះ Audi ក៏បានបង្កើនកំលាំងសាកភ្លើង AC Charging នៅលើ A6 ស៊េរីថ្មីនេះខ្លាំងជាងមុនឡើងដល់ 11kWh ដែលអាចសាកភ្លើងពេញម្តងចំនាយពេលខ្ទង់ 2 ម៉ោង 30 នាទី។ រថយន្ត Audi A6 PHEV ស៊េរីថ្មីទាំងពីរម៉ូដែល ដំណើរការដោយប្រព័ន្ធប៉ុងមួយ rear-wheel-drive, ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ  dual-clutch automatic transmission រួមនឹងប្រព័ន្ធ Quattro all-wheel drive។

 

New Audi A6 បំពាក់នូវម៉ូទ័រអគ្គិសនីមួយកំលាំង 141 សេះ និងផ្គួរផ្គងដំណើរការដោយប្រអប់លេខ seven-speed S Tronic gearbox ដែលផ្តល់នូវអនុភាពនៃប្រព័ន្ធរង្វិលជុំកាន់តែខ្លាំង ដែលជួយផ្តល់នូវកំលាំងស្ទុះកាន់តែខ្លាំង ហើយជាមួយគ្នានេះ Audi ក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីជួនកាត់បន្ថយសំឡេងម៉ាស៊ីនរបស់ Audi A6 PHEV ថែមទៀតផង។ New Audi A6 PHEV បំពាក់នូវយ៉ាន់កង់ទំហំ 19-inch ជាមួយសម្បកកង់បែបស្ព័រមានទទឹងធំ។

នៅទីផ្សារអាល្លឺម៉ង Audi A6 Sedan E-Hybrid មានតម្លៃខ្ទង់ €65,800 ឬប្រហែល $74,821 ដល់ €68,300 ឬប្រហែល $77,664 ទៅតាមជម្រើសម៉ូដែលផ្សេងៗគ្នា។ ចំនែកម៉ូដែល A6 Avant E-Hybrid វិញ មានតម្លៃចាប់ពីខ្ទង់  €75,050 ($85,339) ដល់ €77,550 ($88,182)។ ចំពោះ ការនាំចេញផ្លូវការសម្រាប់ Audi A6 PHEV Series 2026 នៅទីផ្សារអឺរ៉ុប នឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍