no-alternative title
no-alternative title
no-alternative title
no-alternative title

រោងចក្រផលិតរថយន្តរបស់ Changan ក្នុងប្រទេសថៃ គ្រោងផលិតរថយន្ត 20 ម៉ឺនគ្រឿងក្នុង 1 ឆ្នាំ

នៅថ្ងៃនេះ រោងចក្រផលិតរថយន្ត Changan Thailand Manufacturing បានចាប់ផ្តើមសង្វាក់ផលិតក្នុងទីក្រុង Rayong ហើយ ដោយមានគម្រោងផលិតរថយន្តចំនួន 200,000 គ្រឿងនៅក្នុងមួយឆ្នាំ។ រោងចក្រនេះ នឹងប្រមូលផ្តុំខ្សែសង្វាក់រថយន្តម៉ាក Changan, Deepal និង Avatr សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។ ដែលរោងចក្រនេះ នឹងនាំវត្តមានម៉ាករថយន្ត Changan នៅក្នុងតំបន់ទៅកាន់កម្រិតថ្មីមួយផ្សេងទៀត។

ក្រុមហ៊ុនផលិតរថយន្ត Changan បានចាប់ផ្តើមការសាងសង់រោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃនៅក្នុងទីក្រុង Rayong នៅចុងឆ្នាំ 2023។ រោងចក្រនេះត្រូវបាន រួមមានការកន្លែងបាញ់ថ្នាំ ការតម្លើងម៉ាស៊ីន និងខ្សែភ្ជាប់ថ្មរថយន្ត។ ការសាងសង់រោងចក្រនេះត្រូវបានបញ្ចប់ក្នុងឆ្នាំនេះ និងបានចាប់ផ្តើមដំណើរការដំបូងនៅថ្ងៃទី 15 ខែឧសភា។ សម្រាប់ផលិតភាពក្នុងការផលិតរថយន្តរបស់រោងចក្រនេះគឺមានចំនួន 10 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ យ៉ាងណាមិញ Changan គ្រោងនឹងបង្កើនផលិតភាពក្នុងការផលិតឲ្យដល់ចំនួន 200,000 គ្រឿងនៅឆ្នាំ 2027។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងពិធីសម្ពោធផលិតកម្មនេះ តំណាងក្រុមហ៊ុន Changan បានថ្លែងថា រោងចក្រនេះ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅក្រៅប្រទេស។ គម្រោងនេះ បានកំណត់ស្តង់ដារសម្រាប់ការអភិវឌ្ឍន៍ជាសកលរបស់ Changan រួមទាំងការកសាងប្រព័ន្ធផលិតកម្មនៅក្រៅប្រទេស ដំណើរការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាសកល រួមនឹងគំរូខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការនាំចេញផងដែរ។

 

បើគិតមកដល់ពេលនេះ Changan Automobile បានលក់រថយន្តចំនួន 14,000 គ្រឿងក្នុងទីផ្សារប្រទេសថៃ។ ទោះជាយ៉ាងណា តួរ លេខនេះ មិនបានបំពេញតាមគោលដៅលក់កាលពីឆ្នាំ 2024 របស់ខ្លួនដែលគ្រោងលក់ក្នុងចំនួនពី 15,000 ទៅ 18,000 គ្រឿងឡើយ។ សម្រាប់កត្តាធ្វើឲ្យការលក់មានបានដល់ចំនួនគោលដៅដែលបានកំនត់ គឺភាគច្រើនដោយសារតែកត្តាសេដ្ឋកិច្ចក្នុងស្រុក។ 

បច្ចុប្បន្ន Changan Automobile បានលក់តែរថយន្តដំណើរការដោយថាមពលថ្មី ឬហៅថា BEV, PHEV និង EREV នៅក្នុងប្រទេសថៃ។ ដែលរថយន្តទាំងនោះរួមមានម៉ូដែល Changan Lumin, Deepal S05, Deepal E07, Deepal L07, Deepal S07, និង Avatr 11។ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ ក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ គ្រោងនឹងបញ្ចេញរថយន្តដំណើរការដោយថាមពលថ្មីចំនួន 12 ម៉ូដែលបន្ថែមទៀត។

សម្រាប់រថយន្តដំបូងដែលចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រថ្មីក្នុងទីក្រុង Rayong គឺជា Deepal S05 ដែលជាប្រភេទ Crossover ចង្កូតស្តាំ។ រថយន្ត Compact SUV មួយនេះមានបណ្តោយតួរខ្លួន 4,620mm/ ទទឹង 1,900mm/ កំពស់ 1,600mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,880mm។ នៅខាងក្នុង S05 មានកៅអីចំនួន 5 និងអាចផ្ទុកទំងន់ 492kg ខណៈម៉ូដែលប្រើអគ្គិសនីសុទ្ធអាចផ្ទុកទំងន់បានធ្ងន់ជាងប្រហែល 159kg។

Deepal S05 EV ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង 175kW (235hp) ភ្ជាប់នៅលើភ្លៅខាងក្រោយ ហើយអាចជាន់ស្ទុះពី កុងទ័រ  0-100km/h ចាយពេលខ្ទង់ 7.3 វិនាទី។ ម៉ូដែលនេះបំពាក់ថ្មប្រភេទ LFP ទំហំ 56.12kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 470 គីឡូម៉ែត្រ។ ដោយឡែកសម្រាប់ម៉ូដែល EREV ដំណើរដោយម៉ូទ័រអេឡិចត្រូនិចកំលាំង 160kW (215hp) ភ្ជាប់មកជាមួយថ្មប្រភេទ LFP ទំហំ 27.28kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 170 គីឡូម៉ែត្រ។ ម៉ូដែល Deepal S05 EREV ភ្ជាប់មកជាមួយម៉ាស៊ីនប្រភេទ Naturally aspirate ចំនុះ 1.5-liter ដើរតួរជាម៉ាស៊ីនភ្លើងសាកថ្មដែលចាក់សាំងមួយពេញអាចជម្រុយចម្ងាយបើកបរដល់ S05 បានចម្ងាយផ្លូវ 1,000 គីឡូម៉ែត្រ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន