នៅថ្ងៃនេះ រថយន្តអគ្គិសនី Zeekr 007 GT ដែលមានលេខរៀងគ្រឿងទី 10,000th របស់ Geely Group បានរំកិលចេញពីសង្វាក់ផលិតកម្មហើយបន្ទាប់ការបើកសម្ពោធការផលិតរយៈពលេ 31 ថ្ងៃមក។ ដើម្បីជាការបង្ហាញពីសមត្ថភាពផលិតរបស់ខ្លួននោះ រថយន្តថ្មីនេះ ត្រូវបានក្រុមហ៊ុនសម្រេចធ្វើការប្រគល់ជូនអតិថិជរបស់ខ្លួនភ្លាមៗផ្ទាល់តែម្តងក្រោយពីចេញពីរង្វាក់ផលិតកម្មនៅក្នុងរោងចក្រខាងលើ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះបានអោយយដឹងថា រថយន្តថ្មីនេះ ក៏នឹងមានការដាក់លក់នៅលើទីផ្សារអឺរ៉ុបផងដែរ ដោយមានការប្តូរឈ្មោះមកជា Zeekr 7 GT។
សូមជំរាបថា ក្រុមហ៊ុន Zeekr បានចាប់ផ្តើមធ្វើការផលិតជាលើកដំបូងទៅលើ Zeekr 007 GT នេះនៅក្នុងប្រទេសចិនកាលពីថ្ងៃទី 14 ខែមេសា ហើយក៏បន្តប្រកាសដាក់លក់ជូនអតិថិជននៅថ្ងៃទី 15 ខែមេសា ជាមួយតម្លៃចាប់ពី 202,900 យ៉ន់ទៅ 262,900 យ៉ន់ ដែលប្រហែលជា 28,150 ដុល្លារទៅ 36,480 ដុល្លារ ហើយរថយន្ត 007 GT ថ្មីនេះ ក៏នឹងក្លាយជាគូរប្រជែងដ៏សំខាន់ជាមួយនិងរថយន្ត Nio ET5 Touring ផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃទី 15 ខែឧសភា ម្សិលមិញនេះ ក្រុមហ៊ុន Zeekr បានប្រកាសចេញជាផ្លួវការណ៌ថា រថយន្តអគ្គិសនី Zeekr 007 GT គ្រឿង 10,000th បានរំកិលចេញពីសង្វាក់ផលិតកម្មហើយបន្ទាប់ពីការផលិតនៅក្នុងប្រទេសចិនអស់ពេលជាង 1 ខែមកនេះ។ រថយន្តនេះ គឺត្រូវបានក្រុមហ៊ុនផលិតឡើងនៅក្នុងរោងចក្រ Zeekr plant នៅខេត្ត Hangzhou។ រោងចក្រនេះ បានចាប់ផ្តើមដំណើរការឡើងកាលពីឆ្នាំ 2021 កន្លងទៅជាមួយនិងសង្វាក់ផលិតកម្មទៅលើ Zeekr 001 estate ដែលជារថយន្តដំបូងគេរបស់ក្រុមហ៊ុននេ។ រោងចក្រនេះ ក៏បានទទួលនូវពានរង្វាន់ Muse Design Award នៅឆ្នាំ 2025 នេះផងដែរ។ ជាទូទៅរោងចក្រនេះ គឺមានសមត្ថភាពអាចផលិតបាន 300,000 គ្រឿងនៅក្នុងឆ្នាំ។
Zeekr 007 GT គឺជារថយន្តអគ្គិសនីថ្មីមួយដែលស្ថិតនៅក្នុងស្រឡាយ mid-size ដែលមានទំហំ 4864/1900/1445mm និងមានគម្លាតកង់មុខក្រោយប្រវែង 2925mm ដែលវែងជាង Audi A4 ប្រវែង 101 mm។ Zeekr 007 GT មានការបំពាក់នូវអេក្រង់ទំហំ 15.4-អ៊ីង touchscreen និងអាចបង្វិលបានទៀតផង។បន្ថែមពីនេះនៅលើរថយន្តនេះ ក៏មានអេក្រង់ 35.5-អ៊ីងមួយទៀតផងដែរ។ និយាយពីកម្លាំងវិញ 007 GT ដែលមានតម្លៃធូជាងគេ គឺមានការប្រើប្រាស់នូវម៉ូទ័រមួយកម្លាំង 310 kW (416 សេះ) ខណៈដែលម៉ូដែល 4WD គឺមានបន្ថែមនូវម៉ូទ័រមួយទៀតកម្លាំង 165 kW (221 សេះ)។ រថយន្តនេះ កម្លាំងសរុប 475 kW (637 សេះ)។
Zeekr 007 GT មានជម្រើសថ្ម 2 ផ្សេងគ្នា ដោយមួយជាប្រភេថ្ម CATL អភិវឌ្ឍឡើងដោយ Zeekr ជាប្រភេទថ្ម LFP ទំហំ 75kWh និងមួយទៀតជាថ្ម NMC ទំហំ 100kWh។ រថយន្តនេះ អាចរត់បាន 585km និង 825 km តាមរយៈស្តង់ដារ CLTC។
Zeekr 007 GT មាន 4 ជម្រើស និងមានតម្លៃផ្សេងគ្នា!
Zeekr 007 GT RWD 75 kW មានតម្លៃ 202,900 យ៉ន់ (27,610 ដុល្លារ)
Zeekr 007 GT RWD 100 kW មានតម្លៃ 222,900 យ៉ន់ (30,330 ដុល្លារ)
Zeekr 007 GT 4WD 75 kW មានតម្លៃ 232,900 យ៉ន់ (31,700 ដុល្លារ)
Zeekr 007 GT 4WD 100 kWh មានតម្លៃ 262,900 យ៉ន់ (35,780 ដុល្លារ)