កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវឡានអគ្គិសនីជំនាន់ថ្មីម៉ូដែល YU7 SUV នៅទីក្រុងប៉េកាំងប្រទេសចិនជាមួយនិងការបង្ហាញនូវតម្លៃថ្មីមួយដ៏គួរអោយទាក់ទាញបំផុតសម្រាប់ម៉ូដែលទីរបស់ក្រុមហ៊ុននេះ។ បន្ទាប់ពីការប្រកាសចេញបានត្រឹមតែ 3 នាទី ឡានអគ្គិសនី Xiaomi YU7 ថ្មីនេះ គឺត្រូវបានអតិថិជនធ្វើការបញ្ជាទិញមុន 200,000 គ្រឿង នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Xiaomi។ Xiaomi YU7 មានការដាក់លក់ 3 ជម្រើស ដែលមានម៉ូដែលស្តង់ដារ Standard, Pro និង Max មានតម្លៃចាប់ពី 253,000 យ៉ន់ ទៅ 329,900 យ៉ន់ ដែលស្មើរនឹង35,300 ដុល្លារ ទៅ 46,000 ដុល្លារ។
ឡានអគ្គិសនី Xiaomi YU7 ត្រូវបានក្រុមហ៊ុនធ្វើការដាក់លក់ជាមួយតម្លៃចាប់ពី 253,500 យ៉ន់ ដែលប្រហែលជា $35,300 ដុល្លារ សម្រាប់ម៉ូដែលរត់បានចម្ងាយ 830km តាមស្តង់ដារ CLTC។ ជាមួយនិងកក់មុននេះ គឺអតិថិជនត្រូវកក់មុន 5,000 យ៉ន់ប្រហែល 700 ដុល្លារ។ ឡាន Xiaomi YU7 មានតម្លៃធូថ្លៃជាង Tesla Model Y តម្លៃ 10,000 យ៉ន់ដែលស្មើរនឹង 1,400 ដុល្លារ។ ដែលជាឡានលក់ដាច់ជាងគេនៅលើទីផ្សារប្រទេសចិនកាលពីឆ្នាំ 2024 ដែលលក់ជាមួយតម្លៃ 263,500 យ៉ន់ សម្រាប់ម៉ូដែល RWD version។
តាមការបញ្ជាក់ពីលោក Lei Jun ដែលជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Xiaomi បាននិយាយថា តម្រូវការនៃឡាន YU7 នេះ នឹងមានកំណើតនខ្លាំងជាងឡាន SU7 ដែលបានចេញកាលពីឆ្នាំមុន។ នៅក្នុងទីផ្សារប្រទេសចិន ការលក់រថយន្ត SUVs គឺមានចំនួនច្រើនជាងម៉ូដែល sedans ដែលមានចន្លោះពី 3:1។
សូមជំរាបថា SU7 ដែលបានបង្ហាញចេញកាលពីថ្ងៃទី 28 ខែមីនាឆ្នាំ ឆ្នាំ 2024 កន្លងទៅនេះ គឺមានការបញ្ជាទិញមុន 50,000 គ្រឿង ដោយប្រើប្រាស់ពេលជាង 27 នាទី និងកើនឡើង 90,000 គ្រឿង ត្រឹម 24 ម៉ោង ដោយបានធ្វើអោយមានឡាននេះ ក្លាយជាឡានដែលលក់ជាងគេនៅលើទីផ្សារប្រទេសចិននាពេលនោះទៀតផង។ គិតចាប់តាំងពីការប្រកាសចេញកាលពីមីនា 2024 មកទល់នឹងខែឧសភា 2025 ការនាំចេញឡានអគ្គិសនី SU7 គឺបានចំនួន 272,00 គ្រឿង នេះបើតាមការបញ្ជាក់ពី China EV DataTracker។